Sunday, September 22, 2024
Homeតារាខ្មែរស្រីស្អាតរ៉េត ស៊ូហ្សាណា ៖មិនហ៊ានធ្វើតាមសីម៉ា

ស្រីស្អាតរ៉េត ស៊ូហ្សាណា ៖មិនហ៊ានធ្វើតាមសីម៉ា

ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ជាតារាស្រីផ្នែកយុវវ័យនៅហង្សមាសដែលមានយ៊ីអ៊ុន​ល្អជាងគេព្រោះ​អំឡុង​ពេលកូវីដ​ជាង៣ឆ្នាំកន្លងមកគឺមានតែរូបនាងម្នាក់ប៉ុណ្ណោះ​ដែលស្ទុះឡើងជាងគេនៅ​ផលិត​​កម្មធំនេះ ខណៈដែល​មិត្តរួម​ក្រុម​ទាំងរៀមច្បងនិងរួមជំនាន់ហាក់​នៅទ្រឹង។ដោយ​សារ​​តែ​ហ្សា​ណា លេចធ្លោជាងតារារួមជំនាន់​បែបនេះហើយ​ទើបត្រូវបានគេចាត់​ទុកថាស្រី​ស្អាត​រូបនេះជាគូប្រជែងដ៍ស្វិតស្វាញជាមួយអ្នក​ចម្រៀងស្រីដែលលេចធ្លោ​ជាងគេ​នៅGalaxy គឺ នាងតន់ ច័ន្ទសីម៉ា ដែលតារាទាំងពីរដួងនេះសុទ្ធតែជាអតីតបេក្ខភាពThe Voice Cambodia រដូវ​កាល​ទី២ដូចគ្នា។យ៉ាងណាទោះមានការប្រៀបធៀបបែបនេះក្ដីក៍គេដឹងថារវាងតម្លៃខ្លួននាងស៊ូហ្សាណា និង​ច័ន្ទ​សីម៉ា មិនដូចគ្នាឡើយព្រោះថាហ្សាណា ស៊ីថ្លៃជិត២ពាន់ដុល្លារពី​ការ​ច្រៀ​ងConcerts ធំៗម្ដង ខណៈដែល​នាង​សីម៉ា វិញតម្លៃខ្លួននាងត្រូវថៅកែកំណត់ច្រៀង​កម្ម​វិធីធំម្ដងដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ។

ប៉ុន្ដែសម្រាប់នាងហ្សាណា វិញនាងមិនហ៊ានឡើង​ថ្លៃ​ខ្លួន​តាម​នាងសីម៉ា ឡើយទើបនៅតាមការប្រគុំ​តន្រ្ដីប៉ុស្ដិ៍​ទូរ​ទស្សន៍ទាំងឡាយនាង​ត្រូវបានអ្នក​ដឹកនាំកម្មវិធីហៅច្រៀងស្ទើរាល់កម្មវិធី ខណៈដែលនាងសីម៉ា វិញបាត់មុខពី​ឆាក​តាមទូរ​ទស្ស​ន៍​​ជិត​២ឆ្នាំទៅហើយ បើទោះជាការច្រៀងតាមស្ថានីយ៍តម្លៃខ្លួនាងធូថ្លៃជាងច្រៀង​តាម​ឆាក​Concerts ធំៗក្ដី។

 ថ្វីត្បិតតែនាងរ៉េត ស៊ូហ្សាណា មិនទាន់មានតម្លៃខ្លួនខ្ពស់ដូចនាងតន់ ច័ន្ទសីម៉ា ក៍ដោយ​តែ​នាងស្ថិតក្នុង​ចំណោម​តារាវ័យក្មេងដែលមានទ្រព្យច្រើន​ក្រោយចាប់អាជីពចម្រៀង​ជាង៦ឆ្នាំ​នេះ ព្រោះយោងតាមទ្រព្យនាងមាន​បច្ចុ​ប្បន្ន​ស្រីស្អាតធ្មេញចំពើសអាយុទើបតែ២២ឆ្នាំ​រូបនេះ​មានលុយសរុបមិនក្រោមកន្លះលានដុល្លារឡើយ ក្នុងនោះ​មានដូចជានាងទិញបានផ្ទះ២ជុង​តម្លៃខ្ទង់ជិត៣០ម៉ឺនដុល្លារ,រថយន្ដJeep Rubicon តម្លៃ៨៧០០០ដុល្លារ និងបើក​ហាងលក់​សម្លៀក​​​បំពាក់ជាដើម។យ៉ាងណាអ្វីដែលនាងហ្សាណា សំណាងជាងតារាស្រីស្អាត​ផ្សេងៗ​ទៀត​នោះ​គឺនាងមិនសូវត្រូវបា​នគេសង្ស័យថាមានគូស្នេហ៍ឧបត្ថម្ភនៅក្រោយខ្នងនោះទេ បើ​ទោះ​ជា​នាងធ្លាប់​បង្ហាញ​សញ្ញា​មានសង្សារកាលពីពាក់កណ្ដាលឆ្នាំ២០២០ ក្ដី ប៉ុន្ដែមនុស្ស​ភាគ​ច្រើននៅតែគិតថានាង​អាចរកលុយបាន​ជាច្រើន​ម៉ឺន​ដុល្លារក្នុង១ឆ្នាំៗទាំងអាជីពចម្រៀង និង​ស្ពតពា​ណិ​ជ្ជ​កម្ម រួមទាំងនាងមានឪពុកម្ដាយ​ជាអ្នកមានជីវភាព​ធូធា​ស្រាប់ផង ។ប៉ុន្ដែចម្ងល់​របស់Fan ហ្សា​ណា វិញថាហេតុអ្វីបានជានាងមិនហ៊ានបង្ហាញ​មុខគូស្នេហ៍ដូច​មិត្តភក្ដិរួម​ទ្រនុំ?

RELATED ARTICLES