Sunday, September 22, 2024
Homeតារាខ្មែរហង្ស ម៉ានីតា ៖កាន់តែមានជំនឿរចិត្ត ក្រោយជំនួប​កញ្ញា​ឯកទាំង៥ជំនាន់ មុននាងនឹង​ចេញទៅប្រកួត​កម្មវិធី​បវរកញ្ញាចក្រវាឡលើកទី៧១ នៅ​អាមេរិក

ហង្ស ម៉ានីតា ៖កាន់តែមានជំនឿរចិត្ត ក្រោយជំនួប​កញ្ញា​ឯកទាំង៥ជំនាន់ មុននាងនឹង​ចេញទៅប្រកួត​កម្មវិធី​បវរកញ្ញាចក្រវាឡលើកទី៧១ នៅ​អាមេរិក

ភ្នំពេញ៖កញ្ញាហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ”Miss Universe Cambodia 2022 “បានបង្ហាញ​អារម្មណ៍​រំ​ភើប​រីក​រាយក្នុងកម្មវិធីជំនួបបវរកញ្ញាឯកកម្ពុជា៥ជំនាន់(២០១៧-២០២២)គឺកញ្ញារឿន ណាត ២០១៧,សំណាង អាលីណា ២០១៨,រ៉េត ហ្សារីតា ២០២០, ងិន ម៉ារ៉ាឌី ២០២១ និងរូបនាងហង្ស  ម៉ានីតា ២០២២ ដែលធ្វើនៅសណ្ឋាគារ​ហៃយ៉ាត់​ភ្នំពេញកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកអគ្គរាជទូត​ឥណ្ឌាប្រចាំនៅ​កម្ពុជា,លោក​ជំ​ទាវហ៊ុន ស៊ីណាត,លោកចិន សំណាង ថៅកែCSNJ ,លោកម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រង”Miss Universe Cambodia “,លោកគង់ វិសាល អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍បាយ័ន ,គ្រូជំនាញបង្ហាត់ម៉ូដមកពីឥណ្ឌា និង​អ្នក​បង្ហាញម៉ូដអាជីពជាច្រើនរូបទៀត។

កញ្ញា ម៉ានីតា បានថ្លែងថានាងមានអារម្មណ៍​សប្បាយចិត្តខ្លាំង​ណាស់ដែលអ្នកគ្រប់គ្រងនាងបាន​រៀបចំកម្មវិធី​នេះ​ឡើង ហើយរយៈពេល២ថ្ងៃដែលគ្រូមកពីឥណ្ឌាបានបង្ហាត់ដល់​នាងនោះនាងទទួលបានការអប់រំបង្ហាត់​បន្ថែមពីរបៀបដើរម៉ូដ,ការនិយាយស្ដីក៍ដូចជាការឆ្លើយសំណួរជាដើម។នាងថានឹងចេញទៅមេរិកនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ ខាងមុខនេះ​ហើយ ដែលទៅដល់អា​កាស​យានដ្ឋានអន្ដរជាតិនៅម៉ោង៧យប់ ហេតុនេះFan អាច​ទៅជួយលើទឹកចិត្តនាងបាន។ម៉ានីតា និយាយទាំងមានជំនឿរចិត្តថាក្រោយទទួល​បានការបង្ហាត់ពីគ្រូបរ​ទេស​ដើម្បីបន្ថែមឲ្យបានល្អពីចំណុចខ្វះខាតរបស់នាងនោះធ្វើឲ្យនាងគិតថានៅលើឆាកអន្ដរជាតិនោះបេក្ខភាពទាំងអស់ចូលរួមប្រកួតសុទ្ធតែមានឱកាសដូចគ្នា អាចគ្រងមកុដដូចគ្នា ហេតុនេះហើយនាងកាន់តែប្រឹង​ពង្រឹង​សម្ថភាព​ឲ្យបានល្អថែមទៀតតាមរយៈការហ្វិកហាត់ទាំងយប់ថ្ងៃមិនឲ្យFan នាងរខកចិត្តឡើយពិសេសគឺនាងពេញ​ចិត្ត​ខ្លាំងណាស់សម្រាប់ឈុតតំណាងជាតិកម្ពុជាដែលអ្នកគ្រប់គ្រងជ្រើសឲ្យនាងយកទៅបង្ហាញអន្ដរជាតិនៅថ្ងៃនោះ។

 លោកជំទាវហ៊ុន ស៊ីណាត បានផ្ដែរផ្ដាំដល់បវរកញ្ញាថាត្រូវរក្សារឲ្យបាននូវប្រពៃណីខ្មែរ មិនត្រូវបង្ហាញាភាព​ស៊ិចស៊ីឬហ៊ានបង្ហាញកេរ្ដិ៍ខ្មាសណាមួយនាំឲ្យប៉ៈពាល់ដល់តម្លៃជាស្រ្ដីនិងប្រពៃណីខ្មែរឡើយ។លោកជំទាវមាន​ប្រសាសន៍ថានឹងចូលរួមព្រមទាំងលើកទឹកចិត្តកម្មវិធីបវរកញ្ញាលើកក្រោយៗទៀត​ឲ្យតែប្អូនរក្សារបាន​នូវតម្លៃ​ប្រពៃណីខ្មែរ។

  ដោយឡែកលោកចិន សំណាង ម្ចាស់ហាងCSNJ ដែលជាអ្នកឧបត្ថម្ភ”Miss Universe Cambodia “បានថ្លែង​ថា​លោកចង់ឃើញបេក្ខភាពតំណាងឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតលក្ខណៈអន្ដរជាតិនៅអាមេរិក ទើប​លោកសម្រេចអញ្ជើញគ្រូមកពីឥណ្ឌមកបង្ហាត់កញ្ញាហង្ស ម៉ានីតា ឲ្យនាងកាន់តែមានសម្ថភាពរឹងមាំ​និង​ខ្លាំងក្លាថែមទៀត។នៅថ្ងៃជំនួបបវរកកញ្ញាទាំង៥ជំនាន់នេះដែរលោកសំណាង ថាលោកមានគោលបំណង​ចង់​បង្ហាញគ្រឿងពេជ្ររតនគិរី-មណ្ឌុលគិរីរបស់ខ្មែរ,មុខម្ហូបខ្មែរដល់ភ្ញៀវជាតិ និងអន្ដរជាតិ តាមរយៈកញ្ញា​ឯក​របស់​កម្ពុជាដែលចូលរួមនៅថ្ងៃនេះដែរ។ថៅកែហាងCSNJ បានបន្ថែមថាលោករំពឹងថានៅឆ្នាំ២០​២៣ នេះកញ្ញាហង្ស ម៉ានីតា ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ក្លាហាន មានសម្ថភាពពេញលេញ ព្រមទាំងនិយាយភាសារអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញនោះ នឹងប្រឹងប្រែងបញ្ចេ​ញ​ឲ្យអស់ពីសម្ថភាព ដើម្បីនាំយកជ័យ​លាភីជូន​ជាតិ​ជាមិនខាន។

លោកម៉ែន និមលរតន៍ អ្នកគ្រប់Miss Universe Cambodia បានឲ្យដឹងថាជាការបង្ហាញនូវភាពរីកចម្រើនរបស់​យុវតី​​កម្ពុជានៅសម័យទំនើប ទាំងរូបសម្បតិ្ត ចំណេះវិជ្ជា ការប្រតិបត្តិខ្លួនក្លាយជាម្ចាស់ជ័យលាភី ម្ចាស់កមុដ ប្រកាន់ខ្ជាប់នូវប្រពៃណី សីលធ័ម គុណធ័ម និងសេច​ក្ដីថ្លៃថ្នូរ សម្រាប់ជំនួបបវរកញ្ញាទាំង៥ជំនាន់នាពេលនេះ។កម្មវិធីនេះធ្វើឡើងក៍មានការបង្ហាញនូវឈុតតំណាងជាតិបវរកញ្ញាចក្រវាឡកម្ពុជា២០២២ ដែលត្រៀមខ្លួនទៅ​ប្រកួតនៅកម្មវិធីបវរកញ្ញាចក្រវាឡលើកទី៧១ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។លោកបន្ថែមថាក្រៅពីបង្ហាញឈុតតំណាងជាតិបវរកញ្ញាឆ្នាំ២០២២ កញ្ញាហង្ស ម៉ានីតា ក៍នឹងបង្ហាញ​គ្រឿងពេជ្រ​ជាត្បូងដែលមានការរចនាយ៉ាងផ្ចិតផ្ចង់បំផុតរបស់ខ្មែរពីហាងCSNJ ផង​ដែរ៕

RELATED ARTICLES