Sunday, September 22, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖បញ្ឈប់គេដៀមដាមបាន ឬអត់?

យុគ ចិន្ដា ៖បញ្ឈប់គេដៀមដាមបាន ឬអត់?

ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា ធ្លាប់ត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យតែការងារសិល្បៈ តែបរាជ័យរឿង​ស្នេហា ដែលការលើកឡើងបែបនេះដោយសារតែពិធីការនីវ័យ​៤០ក្រាស់​រូប​នេះ​រក្សារតំណែងជាMC លំដាប់ជូរ​មុខ​រយៈពេលជាង២០ឆ្នាំទៅហើយ តែរឿងស្នេហា​វិញអ្នក​នាងធ្លាប់ប្រេះឆាជាបន្ដបន្ទាប់​រហូតត្រូវមិត្តភក្ដិនិយាយ​ឌឺដងដៀមដាមលេបខាយឲ្យនៅក្រោយខ្នងទៀតផង។ប៉ុន្ដែរយៈពេលជាង៣ឆ្នាំមកនេះអ្នកនាងចិន្ដា បានសាង​ស្នេហ៍​ថ្មីដោយ​ស្ងប់​ស្ងាត់ ព្រមទាំងបើកចំហទៀតផង ខណៈដែលកាលពីដើមខែកក្កដា នាងបានធ្វើបុណ្យខួប​១០០​ថ្ងៃ​ឲ្យ​ម្ដា​យនោះបង្កឲ្យភ្ញៀវជាច្រើនចាប់អារម្មណ៍ព្រោះតែ​នៅលិខិតអញ្ជើញភ្ញៀវគេ​ឡើង​អក្សរថាអ្នក​នាង​ចិន្ដា មានស្វាមីហើយ…។

ការបញ្ជាក់បែបនេះគេអាចសន្និដ្ឋានបាន​ថាអ្នកនាង​ចិន្ដា ច្បាស់​លាស់ជាមួយម្ចាស់ចិត្តថ្មី១០០% រហូតត្រូវអ្នក​ខ្លះម៉ៃ​ថាអ្នកនាងនិងគូស្នេហ៍បានចុះ​អេតាស៊ី​វិល​ជាមួយគ្នាទៀតផងទើបបញ្ជាក់ជាផ្លូវការបែបនេះ បន្ទាប់ពីនាង​បានលុប​ចោល​មង្គ​ល​ការកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២២ ដោយយកលែសថា​ពេលនោះផ្ទុះកូវីដ​ខ្លាំង​ពេក។ប៉ុន្ដែ​គេជឿរថាអ្នកនាងចិន្ដា អាចនឹងបញ្ចប់ការដៀមដាមពីមិត្តរួមអាជីពដែលថា​នាង​មាន​អ្វីៗគ្រប់​បែបយ៉ាងតែនៅខ្វះ​តែរឿងបេះដូងនោះជាមិនខាន ព្រោះបើតាមជំនួយការ​របស់​នាងលោក​ជីម​មី ធ្លាប់ប្រាប់ថានៅឆ្នាំ២០២៣ ខាងមុខ​នេះលោកមានជំនឿរចិត្តថាអ្នកនាងចិន្ដា នឹងរៀប​ការ​ឲ្យខាងតែបាន ព្រោះពេលនោះកូវីដនឹងស្ងប់ស្ងាត់ទៅវិញ ហើយដូច​លើក​មុនដែរទោះ​ជា​មង្គលការកាលពីខែមីនា ត្រូវបរាជ័យមែន តែកម្មវិធីលើកក្រោយ​នេះក៍​នៅ​តែ​ជារូប​លោក​ជា​អ្នកចាត់ចែងកម្មវិធីទាំងអស់រួមមានផ្នួង,សម្អាងការ,ជួលអាគារប្រារពពិធី និង​ចុងភៅជាដើម។

   អ្នកនាងយុគ ចិន្ដា បានរស់នៅផ្ទះវីឡារធំស្កឹមស្កៃជាមួយគូស្នេហ៍នាងដែល​ជាអ្នកជំ​នួ​ញ​វ័យ​ចំណាស់ម្នាក់​នោះ​នៅបុរីអង្គរភ្នំពេញ(គម្រោងទី២) ស្ថិតនៅសង្កាត់ឃ្មួញ ខ័ណ្ឌសែន រាជ​ធានីភ្នំពេញ ហើយក្រៅពីមមាញឹក​ការងារ​សិល្បៈនាងក៍ជាអ្នករកស៊ីផ្នែក​អចលនទ្រព្យម្នាក់​ផងដែរដោយមានដីធ្លីមួយចំនួន​នៅខេត្តកោះកុង​ទៀត​ផង។ប្រភពបានឲ្យដឹងថាអ្នកនាងចិន្ដា មានភាពកក់ក្ដៅបំផុតចំពោះការចាប់ដៃគូ​ស្នេហ៍ថ្មីដោយសារតែនាងបុរស​នោះ​ស្រលាញ់កូនក្រមុំនាងដូចជាកូនលោកបង្កើតដែរ ហេតុនេះហើយចំណងស្នេហាវ័យចំណាស់នេះទាំងសង​ខាង​មិន​មានការបារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលឡើយ។ដោយឡែកតារាមួយចំនួនដែលមាត់​ចាបមាត់​ព្រាប​​ថាអ្នកនាងចិន្ដា និងសង្សារថ្មីមិនសូវសាកសមគ្នាព្រោះបុរសនោះ​មា​ន​វ័យ​ជ្រេបន្ដិចហើយខ្លះថែម​ទាំងឲ្យ​យោ​បល់ទៅពិធីការិនីរូបនេះ​ថាគូតែរកបុរសណាមាន​រូប​រាង​​សង្ហារជាងនេះទើបសាកសមគ្នានោះ ត្រូវបរាជ័យ​ព្រោះ​ថាអ្នកនាងចិន្ដា លែងស្ដាប់​យោ​បល់​អ្នកក្រៅហើយព្រោះអ្នកនាងធ្វើទៅតាមបេះដូងខ្លួនឯង​វិញម្ដងទើប​ធ្វើឲ្យតារាដែលធ្លាប់តែ​ឲ្យ​យោ​បល់នាងស្ងាត់មាត់ដូចគេចុក។

  សូមបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា កំពុងតែប្រឹងបណ្ដុះបណ្ដាលកូនស្រីរបស់នាង​ឈ្មោះ​យុគ ដាពេជ្រ ហៅ​ស្រី​អម ឲ្យដើរតាមគន្លងរបស់នាងតាមរយៈការចាប់អាជីពMC បន្ដវេន​ពី​នាង។ប៉ុន្ដែអ្នកនាងធ្លាប់ប្រាប់ថា​បើសិន​ជាកូនស្រីស្រលាញ់ផ្នែកណាផ្សេងក្រៅពីអាជីពពិធីការិនីនោះនាងក៍ត្រូវតែសម្របខ្លួនតាមកូនស្រីជានិច្ច។ដោយ​ឡែកសម្រាប់រូបនាងផ្ទាល់វិញក្រៅពីជាពិធីការិនីដ៍មានឥទ្ធិពលរបស់CTN នោះអ្នកនាងចិន្ដា ក៍ត្រូវបានតា​ឥណ្ឌា​ដែលជា​មេធំរបស់​ទូរទស្សន៍មួយនេះផ្ដល់ទំនុកចិត្តឲ្យនាងកាន់កម្មវិធី”បាទមេ”ជំនួសលោកតាវ៉ិចទ័រ ដែលទៅ​Pnn ផងដែរ។អ្នកនាងចិន្ដា ត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើន​នៅរយៈ​ពេល​ចុងក្រោយនេះ​ក្នុង​ចំណោមអ្នកនាងគង់ សុជាតិ,ខាត់ សុឃីម ,ចា រិទ្ធី និងព្រាប សុវត្ថិ ជា​ដើម​។គេជឿរថាបើមង្គលការ​របស់អ្នកនាង​ចិន្ដា ប្រព្រឹត្តិទៅដូចទីប្រឹក្សាររបស់នាងអះអាងមែន​នោះ​ច្បាស់ជាមានភ្ញៀវតារារាប់រយនាក់ រួមទាំងអ្នក​ជំនួញ​ជា​ច្រើននឹងលេចមុខទៅ​សាទរ​ជា​មិនខាន៕

RELATED ARTICLES