Sunday, September 22, 2024
Homeតារាខ្មែរយូរី យ៊ី៖អ៊ុនល្អ ក្រោយបែកថៅកែ១ឆ្នាំ

យូរី យ៊ី៖អ៊ុនល្អ ក្រោយបែកថៅកែ១ឆ្នាំ

ភ្នំពេញ៖យូរី បានបង្ហាញកម្មវិធី(Schedule)ច្រៀងសម្ដែងរបស់នាងនៅខែ១២ ដែលរវល់ជាប់ ជារៀងរាល់​សប្ដាហ៍​ពេញ១ខែត្រូវបានគេកក់អស់ ដែលនេះបញ្ជាក់ថាទីផ្សារសិល្បៈនាងត្រូវ បានម្ចាស់Sponsor ចាប់អារម្មណ៍​និង​ពេញ​ចិត្តនាង។សកម្មភាពស្ទុះឡើងបែបនេះរបស់យូរី ត្រូវបាន​គេកត់សម្គាល់ថាកើតមានក្រោយពីនាងចែក​ផ្លូវ​គ្នាជាមួយលោកថៅកែពោះម៉ាយជា នី ជាង​១ឆ្នាំទៅហើយ ក្រោយអ្នកទាំងពីរផ្អែមល្ហែមគ្នាជាច្រើនខែ។

ប៉ុន្ដែយូរី ច្រើនតែបង្ហាញ​ទឹក​មុខស្រងូតស្រងាត់ជាងរីករាយព្រោះការងារសិល្បៈកាន់​តែច្រើននាងក៍ហត់​នឿយរឹត​តែ​ខ្លាំង និងគ្មានអ្នកកាន់ចង្កូតរថយន្ដជូននាងទៅច្រៀងសម្ដែង​គ្រប់ឆាកជំនួសលោកថៅកែ​ឡើយ។យ៉ាងណា​គេជឿរ​ថារូបសម្រស់ស្អាតដូចយូរី ឲ្យតែនាងព្រមបើកបេះដូងនោះច្បាស់​ជារកបាន​ស​ង្សា​រ​​ថ្មីដែលជាអ្នកមាន ហើយ​រូប​សង្ហារជាងលោកថៅកែ​ជាមិនខាន។តែមូល​ហេតុ​ដែលយូរី ពន្យា​ពេលយកសង្សារថ្មីឬអាចមានហើយ​តែមិន​ទាន់​ចង់​បង្ហាញមុខគូ​ស្នេហ៍​នាពេលនេះនោះអាចមកពីនាងខ្លាចដើរជាន់ដានចាស់ជាថ្មីម្ដងទៀត ព្រោះ​ថានាងធ្លាប់​ប្រេះ​ឆាស្នេហ៍មិនក្រោម​៣​លើ​ក​មកហើយនោះទេ។

  អតីតតារាចម្រៀងRock និងសាន់ដេនាងយូរី ត្រូវបានគេចាត់ទុកថានាងស្ថិតក្នុងចំ​ណោ​​មតារា​ស្រីវ័យក្មេង​ដែល​ប្រជែងទីផ្សារចម្រៀងផ្នែកយុវវ័យនាពេលបច្ចុប្បន្នដូចជានាងរ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទសីម៉ា ជាដើម។ប៉ុន្ដែ​យូរី មិនសូវជោគជ័យបទស្លូវឡើយគឺស្រីស្រស់​ត្រូវ​បានគេចាប់អារម្មណ៍ខ្លាំងទៅលើការការតុបតែងខ្លួន,ក្បាច់រាំ និងច្រៀងបទញាក់ច្រើនជាង​ប្រើសម្លេង។អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីម្នាក់បានឲ្យដឹងថាក្រោយចេញពី​សាន់ដេ​ពេលនេះយូរី ស៊ី​ថ្លៃ​ច្រៀងConcerts ធំ១កម្មវធីជិត២ពាន់ដុល្លារ ហេតុនេះក្នុង១រដូវក្ដៅស្រីស្អាតរូបនេះក៍អាច​រក​ប្រាក់ចំណូលបានម៉ឺនដុល្លារផងដែរ។យូរី ធ្លាប់បង្ហើបថានាងចង់ថតភាពយន្ដបន្ថែមពីលើ​អា​ជីព​ចម្រៀង​ដើម្បីឲ្យ​ទីផ្សារសិល្បៈរបស់នាងកាន់តែទូលាយ ប៉ុន្ដែពេលនេះនាងមិនទាន់ភ្លក្ស​រសជាតិតួឯកជាលើកដំបូងឡើយ។

 ទស្សនិកជនរងចាំមើលថាតើតារាស៊ិចស៊ីយូរី នឹងជ្រើសគូស្នេហ៍ថ្មីជាបុរស​នៅក្នុងឬ​ក្រៅ​សិល្បៈ?

RELATED ARTICLES