Sunday, September 22, 2024
Homeតារាខ្មែរពេជ្រ សោភា ៖មិនក្វល់មាត់ចាប ព្រាប 

ពេជ្រ សោភា ៖មិនក្វល់មាត់ចាប ព្រាប 

ភ្នំពេញ៖ពេជ្រ សោផា បានក្លាយទៅជាគូដណ្ដឹងរបស់លោកឆឹម សក្កដា រយៈពេលជាង១ខែ​ទៅ​ហើយ ក្រោយ​អ្នក​ទាំងពីរព្រមភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ០២២។​សោភា ដែលធ្លាក់ខ្លួនមេម៉ាយជិត៦ឆ្នាំ​នោះនាងត្រូវបានលោកសក្កដា មិនប្រកាន់ជីវិតនាង​ធ្លាប់​​បែកបាក់ប្ដីនោះទេ ព្រោះបុរសរូបសង្ហាររូបនេះយល់ថា​”កកក៍​បាយ មេម៉ាយក៍ស្រី”។​ចំណែកសោភា វិញនាងអត់ក្វល់ពីពាក្យចចាមអារ៉ាមដែលអ្នកនៅ​ក្នុង​រង្វង់សិល្បៈ​មួយចំនួន​នាំគ្នាខ្សឹបខ្សៀវគ្នាថាលោកសក្កដា គ្មានអារម្មណ៍ស្នេហាស្រ្ដីភេទ ព្រោះ​លោកមាន​មនុស្ស​ប្រុសតាម​ស្រលាញ់ច្រើនជាងស្រ្ដីនោះឡើយ។តាមរយៈការតាំងចិត្តរបស់សោភា និងសក្កដា ចាប់ដៃគ្នានិងមិន​ស្ដាប់មាត់​ចាបមាត់ព្រាបនោះ ធ្វើឲ្យគេកាន់តែមើល​ឃើញ​ច្បាស់ថា​រឿងស្នេ​ហា​សំខាន់លើមនុស្ស២នាក់ហើយ​បើគូ​ស្នេហ៍​តារា១គូនេះនៅតែ​ប្រកាន់​ជំហជឿរជាក់លើ​គ្នា​ទៅវិញទៅមកដោយមិនត្រចៀកសស្ដាប់អ្នកឲ្យយោ​បល់នោះ​គេ​ជឿរថាមង្គលការរបស់សោភា-សក្កដា នៅឆ្នាំ២០២៣ ខាងមុខនេះនឹងគ្មានឧបស័ក្កឡើយ។

 គូរបញ្ជាក់ថាពេជ្រ សោភា ក្រោយលែងប្ដីទាហានអាកាសនៅអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ នោះ​នាង​មានជម្រើសស្នេហ៍ច្រើន ព្រោះមានបុរសទាំងក្នុងនិងក្រៅ​ស្រុក​ចង់​​ស្អំរបួសបេះដូងនាង។ប៉ុន្ដែសោភា ដែល​ត្រូវបានគេចាត់តុកថានាងជោគជ័យតែ​អាជីព​សិល្បៈ តែរឿងស្នេហាសូន្យនោះបានជ្រើសស្នេហ៍ថ្មីជា​តារាដូចគ្នា​ក្រោម​ការសង្ស័យពី​ទស្ស​និក​ជន​ថាពួកគេកំពុងលេងបិតពួន​ដើម្បីបិតបាំងស្នេហ៍ពិត​នៅក្រោយខ្នងរៀងៗខ្លួន​។ប៉ុន្ដែសោ​ភា-សក្កដា នឹងលែងត្រូវបានគេម៉ៃថាពួកគេលេងល្ខោនស្នេហ៍តទៅទៀតជាមិនខាន ប្រសិន​ណា​បើតា​រា​ទាំងពីរពិតជាក្លាហានហ៊ានដឹកដែគ្នារៀបការនៅឆ្នាំក្រោយនេះមែន។

 ក្រៅពីពេជ្រ សោភា តារាដែលជ្រើសស្នេហ៍ជាអ្នកសិល្បៈដូចគ្នាហើយ​បានប្ដីក្មេង​ជាង​ខ្លួននោះមានដូចជា​អ្នក​នាង​​គង់ សុជាតិ,ខាត់ សុឃីម  និងប៉ាច គីមមួយ ជាដើម។គេកត់​សម្គា​ល់​ថាក្រោយសោភា ជិតក្លាយទៅជា​ភរិ​យាស្របច្បាប់របស់លោកសក្កដា នេះដែរ រយៈ​ពេល​ចុងក្រោយនេះសោភា ច្រើនតែនាំអនាគតស្វាមីទៅរកលុយ​សិល្បៈរួមគ្នា ខណៈដែល​គូ​ណ្ដឹង​របស់សោភា ក៍ស្ងាត់រឿងមានប្រុសតាមស្នេហាជាងមុន។យ៉ាងណានៅពេល​សួររឿងរៀបការ​ថ្ងៃជាក់លាក់សោភា នៅតែមិនព្រមប្រាប់ឡើយ ខណៈលោកសក្កដា វិញនិយាយកុហក់​ថា​លោក​និងសោភា គ្មានអ្វីក្រៅពីមិត្តភក្ដិហើយបន្ដិចទៀតត្រៀមថតMV វគ្គ៣ បទ”មិត្ត​១០០​ឆ្នាំ​”៕

RELATED ARTICLES