ភ្នំពេញ៖តារាវ័យ២៥ឆ្នាំនាងតន់ ច័ន្ទសីម៉ា នៅតែជាតួឯករបស់Galaxy នៅឡើយព្រោះអ្នកចម្រៀងចំណូលថ្មីនាងហ៊ិន លីដា ទើបហក់ចូលរយៈពេលខ្លីមិនទាន់អាចធ្វើព្យុះភ្លៀងឬធ្វើឲ្យរង្គើរកៅអីរបស់សីម៉ា ឡើយ។យ៉ាងណាសម្រាប់នាងច័ន្ទសីម៉ា វិញអំឡុងពេលដែលឡើងកូដខ្លាំងនេះនាងមិនត្រឹមតែមានយ៊ីអ៊ុនល្អកើបលុយបានទាំងការចេញច្រៀងសម្ដែង និងស៊ីស្ពតធំ១ខែៗរាប់ម៉ឺនដុល្លារនោះទេ តែមន្ដស្នេហ៍របស់នាងក៍មិនធម្មតាដែរព្រោះមានទាំងប្រុសក្មេងនិងចំណាស់ចង់ចូលខ្លួនមកធ្វើជាម្ចាស់ចិត្តនាងព្រមគ្នាតែម្ដង។ប៉ុន្ដែក្នុងនោះគេកត់សម្គាល់ថាមានតែលោកឧកញ៉ាពោះម៉ាយម្នាក់ប៉ុណ្ណោះដែលធ្លាប់ស្និតស្នេហ៍នាងជាចំហ ហើយអ្នកនៅក្នុងសិល្បៈមួយចំនួនបានខ្សឹបខ្សៀវគ្នាថាច័ន្ទសីម៉ា ត្រូវបានបុរសរូបនោះពេញចិត្តខ្លាំងទាំងរូបសម្រស់ និងសម្លេង។

យ៉ាងណារយៈពេលជាងកន្លះឆ្នាំមកនេះសីម៉ា និងលោកឧកញ៉ាលែងហ៊ានស្និតស្នាលគ្នាទៀតហើយ ទើបមានព័តមានថាពួកគេនៅមិនទាន់ច្បាស់លាស់ជាមួយគ្នាទេ ព្រោះសីម៉ា មានជម្រើសស្នេហ៍ច្រើន ខណៈដែលលោកឧកញ៉ាវិញត្រូវបានគេទម្លាយថាងាកទៅស្និតស្នេហ៍ជាមួយអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់…។ប្រភពបានឲ្យដឹងថាអំឡុងពេលឡើងកូដខ្លាំងនេះនាងច័ន្ទសីម៉ា ត្រូវបុរសទាំងក្នុងនិងក្រៅស្រុកព្យាយាមតាមចែចង់នាង ព្រោះថាស្រីស្រស់រូបនេះសម្រស់ក៍កាន់តែប្លែកទៅៗក្រោយនាងសារភាពថាបានកែសម្រស់៣ផ្នែកគឺទី១៖ធ្វើច្រមុះ,ទី២៖ចាក់ចង្កា និងទី៣៖ពត់ធ្មេញ។ប៉ុន្ដែទាំងនៅចំពោះមុខអ្នកសារព័តមាន និងFan សីម៉ា តែងតែនិយាយថានាងគ្មានសង្សារទេ ខណៈការវាចារបស់នាងបែបនេះសីម៉ា ថានាងដឹងខ្លួនច្បាស់ថាប្រាកដជាគ្មានអ្នកណាជឿរជាក់ឡើយ។

តន់ ច័ន្ទសីម៉ា បានប្រើពេលតែជាង៣ឆ្នាំប៉ុណ្ណោះនៅGalaxy ធ្វើឲ្យនាងបោះពួយទៅមុខវ៉ាអស់តារាគីឡូប្រហាក់ប្រហែលគ្នា ហើយនាងបានកែប្រែពីជីវភាពធ្លាប់ជិះម៉ូតូរស់នៅផ្ទះជួលមកជាមានផ្ទះប្រណិតនិងជិះរថយន្ដទំនើបៗ។តាមរយៈការបង្ហាញខ្លួនចុងក្រោយគេឃើញសីម៉ា ប្រែពីសំបុរខ្មៅស្រអែម ទៅជាសខ្ចីម៉ដខៃគូរឲ្យក្នក់ក្នាញ់ តែមិនទាន់មានដំណឹងថានាងបានកែសម្រស់ផ្នែកផ្សេងៗទៀតឡើយ ស្របពេលដែលក្នុងជំនួបនាពេលកន្លងមកសីម៉ា ថានាងគ្មានផែនការកែសម្រស់ចំណុចផ្សេងៗទៀតនោះទេ។

អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរតាំងពីមានព័តមានថាច័ន្ទសីម៉ា មានលោកឧកញ៉ាតាមស្នេហាមកពេលនេះគេឃើញម្ដាយនាងតាមការពារកូនស្រីស្ទើតែគ្រប់ពេលដូចគ្នាទៅនិងនាងរ៉េត ស៊ូហ្សាណា,នី មុនីនាថ និងបេប៊ី ជាដើម។តារាដែលស្និតនាងច័ន្ទសីម៉ា បានបង្ហើបថាបើស្រីស្រស់តូចច្រឡឹងច័ន្ទសីម៉ា ចង់ក្លាយទៅជាជំទាវវិញម្លេះវាមិននៅឆ្ងាយប៉ុន្មានពីកណ្ដាប់ដៃនាងឡើយ តែសីម៉ា បែជាមើលរំលងលោកឧកញ៉ាពោះម៉ាយនោះទៅវិញបើទោះជាមានព័តមានថាលោកឧកញ៉ាបានលែងលះប្រពន្ធកូនដាច់ស្រេចតាំងពីមុនលោកធ្លាក់ក្នុងអន្លង់ស្នេហ៍សីម៉ា ក្ដី។

មជ្ឈដ្ឋានមហាជនមើលឃើញថានាងតន់ ច័ន្ទសីម៉ា នៅតែអាចរក្សារតំណែងជាតួអង្គសំខាន់របស់Galaxy តទៅទៀតជាមិនខានប្រសិនណាលោកឧកញ៉ាព្រាប សុវត្ថិ និងលោកខេម នៅតែជាដៃគូរបស់នាងតែម្នាក់នៅឆ្នាំ២០២៣ ខាងមុខនេះ។ប៉ុន្ដែចាប់ពីពេលនេះតទៅនាងច័ន្ទសីម៉ា មានគូប្រជែងថ្មីហើយនោះគឺនាងហ៊ិន លីដា ដែលមានសម្ថភាពមិនក្រោមនាងនោះទេ ហេតុនេះក្នុងករណីនាងសីម៉ា ធ្វែសប្រហែសតែបន្ដិចច្បាស់ជាអាចរបូតតំណែងក៍ថាបាន ហើយចំពោះភាពប្រែប្រួលទាំងនោះច័ន្ទសីម៉ា ផ្ទាល់ក៍បានដឹងខ្លួនច្បាស់ដែរថានៅក្នុងសិល្បៈទាល់តែមានអ្វីៗថ្មីរហូតទើបរក្សារភាពនាំមុខបាន ព្រោះភាពដដែលៗគឺជាសត្រូវនៃទស្សនិកជន ហេតុនេះហើយទើបគេឃើញចុងក្រោយនេះសីម៉ា ងាកមកច្រៀងរ៉េប ។

ក្រៅពីស្រីស្រស់តន់ច័ន្ទ សីម៉ា ស្រីស្អាតដែលធ្លាប់លេចឭថាមានឧកញ៉ាព្យាយាមតាមស្នេហាមានដូចជានាងកែវ និសា ,សុខ សោម៉ាវត្តី,បេប៊ី ,ជីជី ,រ៉េត ស៊ូហ្សាណា ,សុខ ពិសី និងអ៊ីវ៉ា ជាដើម។គេចាំមើលថាតើក្នុងចំណោមស្រីស្អាតខាងលើនេះពិសេសនាងច័ន្ទសីម៉ា តែម្ដងអាចនឹងជាប់អន្ទាក់ស្នេហ៍ឧកញ៉ាឬទេ?
