ភ្នំពេញ៖អតីតបេក្ខភាពMiss Global កាលពីឆ្នាំ២០១៦ អ្នកនាងសូ អេណា ដែលត្រូវបានគេសម្គាល់ថាជាតារាបង្ហាញម៉ូដលេចធ្លោម្នាក់នោះបាននាំស្វាមីរបស់នាងជាជនជាតិហូឡង់លោក Maurice វិលត្រឡប់មករស់នៅខ្មែរវិញបាន២ខែមកហើយបន្ទាប់ពីប្ដីនាងបានចេញទៅធ្វើការជាអ្នកគ្រប់គ្រងសណ្ឋាគារមួយនៅទីក្រុងហុងកុងអស់រយៈពេលជាង៤ឆ្នាំ ខណៈលោកក៍ធ្លាប់បានធ្វើការផ្នែកនេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញជាច្រើនឆ្នាំផងដែរ។អេណា ដោយសារតែនាងចង់ឲ្យកូនទាំងពីររបស់នាងបានស្វែងយល់ពីប្រពៃណីខ្មែរ រៀនភាសារខ្មែរឲ្យបានល្អ ទើបស្វាមីនាងសម្រេចចិត្តផ្លាស់ប្ដូរពីធ្វើការនៅទីក្រុងហុងកុងមកនៅខ្មែរជាអចិនត្រេយ៍តែម្ដង។នាងនិយាយដោយរីករាយលាយឡំសំណើចថា”ប្ដីលះបង់ដើម្បីអូននិងកូន”។នាងថាមានអារម្មណ៍សប្បាយចិតុ្តណាស់ដែលស្វាមីធ្វើអ្វីៗដើម្បីរូបនាងនិងកូនៗបែបនេះ ខណៈដែលគម្រោងយកកូនទី៣នាងនៅមិនទាន់គិតគូរឆាប់ៗនេះឡើយ។

ជុំវិញការមករស់នៅខ្មែរវិញនេះដែរអ្នកនាងសូ អេណា ថានឹងត្រៀមធ្វើការងារសិល្បៈមួយចំនួនដូចជានាងត្រូវចាប់ដៃជាមួយកញ្ញារ៉េត សារីតា ធ្វើContents មួយដោយមានទាំងកូននិងស្វាមីនាងចូលរួមផងដែរ។ប៉ុន្ដែអេណា ថានាងក៍នឹងទទួលយកការងារសិល្បៈផ្សេងៗទៀតជាបន្ដបន្ទាប់ផងដែរ ព្រោះថាពេលនេះនាងមានពេលវេលាដើម្បីសិល្បៈដូចដើមវិញហើយ។

គូររំលឹកថាសូ អេណា បានរៀបការជាមួយលោកលោកMaurice កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ហើយក្រោយរៀបការហើយភ្លាមៗនាងក៍បានចេញទៅរស់នៅតាមស្វាមីដែលធ្វើការនៅទីក្រុងហុងរហូតនិងទទួលបានកូន២នាក់ទើមសម្រេចចិត្តមកខ្មែរវិញនាពេលនេះ។អេណា ជាតារាដែលជ្រើសស្វាមីជាជនជាតិបរទេសមានដូចជាអ្នកនាងខៀវ សានសាណា,ផូ មុន្នីពៅ ,ហ៊ាប រ៉ាឌី,អឿន ដាលីស និងទឹម រដ្ឋា ជាដើម។សម្រាប់ការវិលរកអាជីពចាស់វិញនេះអេណា រំពឹងថាទស្សនិកជននៅតែគាំទ្រដល់រូបនាងដូចដើម ស្របពេលនាងបានដាក់ចិត្តកាយរួចជាស្រេច ព្រមទាំងមានការជម្រុញពីស្វាមីផងដែរ៕

