ភ្នំពេញ៖តារាចម្រៀងថោននាងជុំ រចនាពេជ្រ ហៅបេប៊ី បានបាត់មុខពីបណ្ដារឆាកតន្រ្ដីទាំងឡាយរយៈពេលជាង៣ឆ្នាំទៅហើយ ដែលការឃ្លាតឆ្ងាយពីក្បាលមីក្រូយូខែបែបនេះធ្វើឲ្យនាងធ្លាក់កូដហើយពិបាកស្ដារមុខមាត់ឡើងវិញខ្លាំងណាស់។អ្វីដែលគូរឲ្យកត់សម្គាល់ក្នុងជំនួបកន្លងមកទាំងបេប៊ី និងម្ដាយនាងលោកស្រីប៊ុន ណារី សុទ្ធតែអះអាងថាអ្នកចម្រៀងរូបស្រស់នេះមិនទៅណាពីអាជីពចាស់នោះទេ ព្រមទាំងសន្យាថានឹងរកអ្វីដែលថ្មីបំផុតមកពញាក់អ្នកគាំទ្រទៀតផង។ប៉ុន្ដែពេលនេះFan របស់បេប៊ី ចាំបាត់ៗIdol របស់ខ្លួនទើបចុងក្រោយនេះទាំងនាងរចនាពេជ្រ និងលោកស្រីណារី លែងកំណត់ពីពេលវេលាអតីតពិធីការិនីរបស់CTN រូបនេះឡើងឆាកតែម្ដង។យ៉ាងណាជុំវិញការពន្យាពេលចេញច្រៀងរាំរបស់បេប៊ី នាពេលនេះហាក់ធ្វើឲ្យមានការសង្ស័យកាន់តែច្រើនថានាងអាចរងគំនាបពីគូស្នេហ៍ បើទោះជាស្រីស្អាតធ្លាប់បកស្រាយឡើងរោយមាត់ទៅហើយថារូបនាងគ្មានប្រុសណាម្នាក់ហួងហែងក្ដី។

អ្នកយកព័តមានយើងព្យាយាមទាក់ទងទៅបេប៊ី និងម្ដាយនាងលោកស្រីប៊ុន ណារី ដើម្បីសួរនាំពីរឿងរចនាពេជ្រ មិនព្រមវិលរកអាជីពចាស់តាមផែនការណ៍កំណត់។ប៉ុន្ដែមិនទាន់អាចបានចម្លើយឡើយកាលពីពេលថ្មីៗនេះព្រោះទូរស័ព្ទនិងតេតាមហ្វេសបុកគ្មានអ្នកទទួល។ចំពោះបេប៊ី វិញនាងនៅតែប្រាប់ហេតុផលទៅមិត្តរួមអាជីពនិងអ្នកកាសែតថារឿងដែលនាងមិនអាចចេញទៅច្រៀងសម្ដែងដូចមុនបានព្រោះតែជាប់រវល់រឿងបើកហាងកាហ្វេលក់ដល់ទៅ៤ទីតាំងផ្សេងៗគ្នាហេតុនេះហើយគ្មានពេលគ្រប់គ្រាន់លេងសិល្បៈទេ។ប៉ុន្ដែអ្នកខ្លះថាស្រីស្អាតដូចបេប៊ី គូតែធ្វើជាថៅកែស្រីហើយជួលកូនចៅធ្វើការងារទាំងនោះជំនួសនាងទៅនោះនាងអាចឡើងឆាកជាធម្មតាបានដូចមុនជាមិនខាន ប្រសិនបើចិត្តនាងនៅចង់នោះ។តែបេប៊ី ធ្លាប់អះអាងថាការផ្អាកឡើងឆាករយៈពេលត្រឹមជាង៣ឆ្នាំនោះមិនមែនជាសញ្ញាប្រាប់ថានាងបញ្ចប់អាជីពមួយនេះឡើយ។

គូរបញ្ជាក់ថានាងជុំ រចនាពេជ្រ បានបោះបង់អាជីពសម្ដែងនិងពិធីការិនីដែលបានតស៊ូជាង១០ឆ្នាំ ដើម្បីមកពង្រឹងអាជីពចម្រៀងតែមួយមុខប៉ុណ្ណោះនៅថោន ហើយមុនពេលនាងឃ្លាតឆ្ងាយពីសង្វៀនសិល្បៈរយៈពេលយូខែមិនធ្លាប់មានសម្រាប់រូបនាងនេះស្រីស្រស់មានព័តមានថានាងមានបុរសអ្នកមានទ្រព្យស្ដុក២នាក់តាមស្នេហាក្នុងពេលតែមួយនោះគឺលោកឧកញ៉ាម្នាក់ និងម្នាក់ទៀតជាលោកអភិបាលខណ្ឌ។ប៉ុន្ដែទាំងបេប៊ី និងម្ដាយនាងធ្លាប់ច្រានចោលដំណឹងដ៍រសើបនេះ៕

