ភ្នំពេញ៖នាយចឺម ដែលជាអតីតសង្សារនាងហ្វា ហ្វា ហៅស្រីយី បានអះអាងថានាយមានការស្រឡាំងកាំងនិងភ្ញាក់ផ្អើលខ្លាំងណាស់ពេលដែលឃើញសង្សារចាស់របស់នាយថតរឿងស្នេហារោលរាលភាពយន្ដ18+ រឿង”ល្ងង់+ល្ងង់” នោះ ព្រោះនាយថាអំឡុងពេលដែលងហ្វា ហ្វា រស់នៅជាមួយនាយនាងមិនដែលហ៊ានថតសម្ដែងរឿងបែបនេះទេ។

នាយចឺម បានថ្លែងប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងែទី២០ ធ្នូ ថា”បាទ,ពេលខ្ញុំបានឃើញគាត់លេងរឿងអីចឹងខ្ញុំភ្ញាក់ផ្អើលណាស់ តែខ្ញុំគិតរឿងអីចឹងនៅលើបុគ្គលទេ។សម្រាប់ខ្ញុំគ្មានអ្វីទាក់ទងជាមួយហ្វា ហ្វា ទេព្រោះយើងចប់គ្នាអស់ហើយ តែពួកយើងនៅធ្វើការងារសិល្បៈជាមួយគ្នាធម្មតា បើបណ្ដារក្រុមហ៊ុនឬកម្មវិធីមួយចំនួនតម្រូវ”។

នាយចឺម ថាទោះជាហ្វា ហ្វា ទទួលការរិះគន់ពីទស្សនិកជនមួយចំនួនក្រោយថតរឿងស្នេហាស្រើបស្រាលនោះមែន ប៉ុន្ដែនាយថាមិនដល់ថ្នាក់ប៉ៈពាល់ដល់អាជីពសិល្បៈរបស់ហ្វា ហ្វា នោះទេ ព្រោះរឿងនោះជាការងារសិល្បៈ ហើយគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ប៉ុន្ដែនាយចឺម ថាយើងជាខ្មែរមិនអាចធ្វើដូចអ៊ឺរ៉ុបបានទេ ។តារាចម្រៀងសាន់ដេរូបនេះសង្កត់ថាការសម្ដែងរឿងបែបនេះទៅបានសំខាន់លើបុគ្គលថាគាត់ហ៊ានលេងឬអត់មិនមែនជាលក្ខណៈទូទៅឡើយ។

ឆ្លើយតបសំណួរថាអំឡុងពេលនាយចឺម និងនាងហ្វា ហ្វា ពេលរស់នៅជាមួយគ្នាហេតុអីស្រីយី មិន ធ្លាប់ថតរឿងរោលរាលបែបនេះនោះអតីតតារាកំប្លែងCTN រូបនេះថាស្រីយី ពិតជាមិនហ៊ានលេងរឿងក្ដៅសាច់បែបនេះមែនពេលនាងជាសង្សារនាយ។នាយចឺម អះអាងថា”កាលខ្ញុំនិងគាត់នៅជាង្សារ ហ្វា ហ្វា មិនដែលលេងរឿងចឹងទេ ព្រោះគាត់ជាមនុស្សខ្ញុំស្រលាញ់ អីចឹងខ្ញុំមិនអនុញ្ញាត្តិឲ្យគាត់លេងបែបហ្នឹងឬមិនបណ្ដោយឲ្យអ្នកផ្សេងប៉ៈពាល់គាត់ដល់ថ្នាក់នេះទេ។ប៉ុន្ដែឥឡូវខ្ញុំនិងគាត់បញ្ចប់គ្នាអស់ហើយ អីចឹងជាសិទ្ធិរបស់គាត់ ខ្ញុំមិនហ៊ានថាទេ”។

គូរបញ្ជាក់ថានាយចឺម និងហ្វា ហ្វា បានភ្ជាប់ស្នេហាគ្នាយ៉ាងផ្អែមល្ហែមហើយលោកមេសា ក៍បាននាំស្រីយី ទៅជួបម្ដាយលោកដែលរស់នៅឯខេត្តកំពង់ស្ពឺទៀតផង ខណៈនាយចឺម និងស្រីយី ក៍គ្រោងរៀបការជាមួយគ្នាផងដែរ។ប៉ុន្ដែនាយចឺម ប្រកាសតាំងពីមុនប្រេះឆាជាមួយស្រីយី ម្លេះថាឋានៈជាសង្សារអ្វីៗអាចប្រែប្រួលបានគ្រប់ពេលវេលា ហើយនៅទីបំផុតពួកគេក៍ចែកផ្លូវគ្នាមែន។តែនាយចឺម និងហ្វា ហ្វា រក្សាររឿងសម្ងាត់នៃការបែកបាក់នេះរៀងៗខ្លួនដោយមិនដែលនិយាយរឿងមូលហេតុនៃការមិនអាចចាប់ដៃគ្នាតទៅទៀតនោះប្រាប់អ្នកកាសែតឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ពេលនេះនាយចឺម និងហ្វាហ្វា រួមទាំងអូនម៉ី ដែលពួកនាងសុទ្ធតែជាអតីតសង្សារបស់នាយ ពួកគេនៅតែរាប់អានគ្នាជាធម្មតា មិនយកគ្នាជាសត្រូវឡើយ។

នាយចឺម បន្ថែមថាបើនាយជាមនុស្សមិនល្អ ម្លេះមិនមែនសង្សារចាស់របស់នាយទាំងអស់ពេលជួបនាយពួកគេនៅតែរាប់អានជាមួយនាយនិងមានអារម្មណ៍ហាក់សប្បាយចិត្តពេលដែលបានជួបគ្នានោះឡើយ។លោកមេសាថា ក្រោយបែកបាក់សង្សារជាបន្ដបន្ទាប់នោះពេលនេះនាយមិនទាន់ចង់បង្ហាញគូស្នេហ៍ថ្មីទេ គឺទុករហូតដល់ថ្ងៃរៀបការតែម្ដងទើបឲ្យស្គាល់មុខកូនក្រមុំរបស់លោក ខណៈដែលនាយតាំងចិត្តថាចង់រៀបការនៅអាយុ២៩ឆ្នាំពោលគឺនៅឆ្នាំ២០២៤ ហើយអនាគតភរិយារបស់នាយគឺមិនមែនជាអ្នកសិល្បៈឡើយ។តារាចម្រៀងសាន់ដេរូបនេះបញ្ជាក់ថារូបភាពដែលនាយបង្ហាញជាមួយនាងនាងនៅលើបណ្ដាញសង្គមចុងក្រោយនេះមិនមែនជាសង្សារថ្មីរបស់នាយទេ ហេតុនេះសូមកុំច្រឡំថារូបនាយជាព្រាននារីអី ព្រោះនាយបង្ហាញបែបនេះដើម្បីឆ្លើយតប(ឌឺ)ទៅអ្នករិះគន់និងវាយប្រហាមកលើនាយក្រោយបែកបាក់សង្សារជាហូហែនោះប៉ុណ្ណោះ៕
