ភ្នំពេញ៖ស្រីស្អាតសុខ ពិសី បានប្រារពខួបកំណើតគម្រប់ងាយុ៣៣ឆ្នាំកាលពីថ្ងៃទី១៩ ធ្នូ ដោយមានFan ជាច្រើនបានទៅSurprise នាងផ្ទាល់និងជូនពរតាមOnline ហើយក្នុងនោះសារតែស្របគ្នាដែលពិសី ទទួលបានពីមនុស្សនៅជុំវិញខ្លួននាងនោះគឺពួកគេជូនពរឲ្យនាងកាន់តែល្បី និងសម្រស់រឹតតែស្រស់ស្អាត។តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះពិសី មិនបានបង្ហាញសារនិងកាដូដែលគូស្នេហ៍របស់នាងត្រូវបានគេសង្ស័យថាជាលោកឡាយ សុខចរំរើន ថៅកែសាន់ដេនោះសម្ដែងពីការយកចិត្តទុកដាក់និងភក្ដីដល់រូបនាងនៅថ្ងៃពិសេសដូចគូស្នេហ៍តារាដ៍ទៃទៀតបានធ្វើចំពោះគ្នាទៅវិញទៅមកនោះឡើយ។

ទាំងតារារួមអាជីពនិងFan សុទ្ធតែចង់ដឹងថាតើពិសី នឹងទទួលបានកាដូអ្វីខ្លះពីម្ចាស់ចិត្តនៅថ្ងៃខួបឆ្នាំនេះ ប៉ុន្ដែនេះជាសំណួរគ្មានចម្លើយ ព្រោះកុំថាឡើយអំណោយពីគូស្នេហ៍ត្រូវបានតារាសាច់សខ្ចីរូបនេះហ៊ានលាតត្រដាងនោះ តែសូម្បីភាពផ្អែមល្ហែមស្នេហ៍ក៍មិនធ្លាប់ត្រូវបានអ្នកចម្រៀងរូបនេះបង្ហាញជាសាធារណៈម្ដងណាឡើយ បើទោះជារឿងស្នេហារបស់នាងនិងថៅកែបានល្បីខ្ចខ្ចាយជាង១០ឆ្នាំទៅហើយក្ដី។

គូរបញ្ជាក់ថាសុខ ពិសី ត្រូវបានគេចាត់ទុកនាងថាជារាជនីយសម្រស់ម្នាក់នៅក្នុងសិល្បៈ ព្រោះតែសាច់ដ៍សខ្ចីរលើបរលោងម៉ដខៃរបស់នាងពិបាករកតារាផ្សេងមកប្រៀបផ្ទឹមបាន។ប៉ុន្ដែពិសី ក៍ធ្លាប់លេចឭថានាងបានកែសម្រស់ជាច្រើនផ្នែកលើដងខ្លួនផងដែរ តែនាងមិនធ្លាប់សារភាពរឿងមួយនេះម្ដងណាឡើយ។អតីតតារាKH ,Nice Star រូបនេះស្ថិតក្នុងចំណោមតារាល្បីៗដែលលេងម៉ូដឡាននៅរយៈពេលចុងក្រោយនេះដែលពេលនេះនាងជិះរថយន្ដទំនើបៗឆ្លាស់គ្នាដល់ទៅ៤គ្រឿងគឺLand CruiserV8 ,Audi ,Range Rover និងLexus ។

ស្ថិតក្នុងវ័យ៣៣ឆ្នាំនិងចាប់អាជីពចម្រៀងរយៈពេលជាង១០ឆ្នាំមកនេះពិសី បានក្លាយទៅជាថៅកែស្រីហាងតែគុជដល់ទៅ២ផ្សេងគ្នា ដែលបញ្ជាក់ថានាងមិនពឹងទៅលើអាជីពសិល្បៈទាំងស្រុងដូចមុនឡើយ ខណៈដែលនៅលើOnline វិញនាងបានចេញរកស៊ីលក់ផលិតផលជាច្រើនឆ្នាំមកហើយ។

មហាជនជឿរជាក់ថាស្រីស្អាតសុខ ពិសី នឹងមិនអាចលាក់រឿងស្នេហានិងពន្យាពេលចូលរោងការដល់ទៅ១០ឆ្នាំទៀតឡើយ៕
