Sunday, September 22, 2024
Homeតារាខ្មែរហ្វា ហ្វា ៖សារភាពបែកបាក់សង្សារទី២

ហ្វា ហ្វា ៖សារភាពបែកបាក់សង្សារទី២

ភ្នំពេញ៖តារាសម្ដែងហ្វា ហ្វា ហៅស្រីយី បានទទួលស្គាល់ថារឿងស្នេហានាង​ជាមួយទាហាន​អា​មេរិក​លោក Sanan Sithadin គឺពិតជាបានដើរដល់ផ្លូវបំបែកពិតប្រាកដ​មែន។ប៉ុន្ដែ​ចំពោះ​មូល​ហេតុអ្វីនៅពីក្រោយ​ការបែក​បាក់នេះមិនត្រូវបានស្រីស្អាត​ប្រាប់ពីហេតុផលឲ្យច្បាស់​លាស់​ឡើយ។

  ហ្វា ហ្វា និយាយយ៉ាងខ្លីតាមឆាតហ្វេសបុកតបសំណួររបស់អ្នក​យកព័ត​មានយើង​ថា​”ច៎ាបង !រឿងខ្ញុំបែកជា​មួយ​គាត់( Sithadin)គឺពិតប្រាកដមែន”។

ថ្វីត្បិតតែស្រីយី មិនប្រាប់ពីដើមចមដែលបណ្ដាលឲ្យរូបនាងនិងទា​ហានអាមេរិកមិន​អាច​បន្ដស្នេហ៍តាមOnline តទៅមុខទៀតបានក្ដី ប៉ុន្ដែមនុស្សភាគច្រើននៅតែយល់ថាគ្មាន​រឿង​ណាផ្សេងក្រៅពីមកពីហ្វា ហ្វា ហ៊ានថត​រឿង​18+ “ល្ងង់+ល្ងង់”នោះឡើយ ព្រោះនាង​ជាតួស្រី​ឈ្មោះSky ជារូបនាងនោះត្រូវតួប្រុសសាច់ដុំធំៗមាំលោកឡៅ បញ្ហា ដែលលេងជាតួរាជ អោប​ថើបនាងវក់វីស្ទើគ្រប់កន្លែងទាំង​អស់​ដែលធ្វើឲ្យអ្នកទស្សនាក្ដៅសាច់ និងខ្លះ​បោក​ទូរ​ស័ព្ទ​ចោល​ព្រោះខឹងមានពាណិជ្ជ​កម្មកាត់​វគ្គពិសេសនោះទៀតផង។ប៉ុន្ដែសម្រាប់ស្រីយី វិញ​នៅតែ​ទទួច​ថាសូមឲ្យអ្នករិះគន់នាងទាំង​ឡាយ​មើលភាពយន្ដនោះឲ្យចប់ចុងចប់ដើមសិន​ចាំវាយតម្លៃនាងតាមក្រោយ ហើ​យ​រូបនាង​ព្រមទទួលយកការរិះគន់គ្រប់បែបយ៉ាងទាំងអស់ ឲ្យតែក្នុងន័យសា្ថបនា។

តែអ្វីដែលគូរឲ្យ​សោក​ស្ដា​យក្រោយលោកលោក Sanan Sithadin ឆេះដុំរឿងហ្វា ហ្វា ហ៊ានលេងឈុតរោល​រាល​គ្មាន​ខ្លាចក្រែងចិត្តលោកប៉ុនក្រចកដៃនោះ ធ្វើ​ឲ្យគម្រោងដែលលោកគ្រោងចុះមក​ពីអា​មេ​រិកមកខ្មែរ​ដើម្បីជួប​ស្រី​យី ដោយផ្ទាល់ជាលើកទី១​នៅអំឡុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះត្រូវ​រលាយ​អស់​ដូច​អំបិលត្រូវទឹក ព្រោះ​ទោះ​ជា​ស្រីយី ព្យាយាមប្រាប់ហេតុផលទៅទាហានរូបនោះយ៉ាងណាក៍លោក​មិនខ្ចី​ស្ដាប់ឡើយ។​អ្វីដែល​ធ្វើឲ្យ​ហ្វា ហ្វា កាន់តែតូចចិត្តទៀតនោះគឺគ្រាន់តែទាហាន​រូបនោះបាយ​បាយពី​នាង​ភ្លាមស្រាប់តែលោក​បាន​បង្ហា​ញវី​ដេអូCall ជាមួយនារីម្នាក់ជាអ្នកលក់Online  ដែល​មានដើម​ទ្រូងធំទ្រលុកទ្រលន់នោះដូចគូស្នេហ៍ នាំឲ្យស្រីយី បានត្រឹមតែខាំមាត់សង្កត់​ចិត្ត​តែម្នាក់ឯង​ប៉ុណ្ណោះ។

 សូមរំលឹកថានេះគឺជាការបរាជ័យរឿងស្នេហាស្ទួនៗរបស់ហ្វា ហ្វា ខណៈដែលមុននេះ​នាង​ទើប​ចែកផ្លូវគ្នាជាមួយ​នាយចឺម​ និងសង្ឃឹមយ៉ាងមុតមាំថាចំណងស្នេហាថ្មី​នាងជាមួយ​ទាហានអាមេរិកអាចរក្សារបានយូអង្វែង ព្រោះ​បុរសម្នាក់នោះយល់ច្បាស់ពីអាជីពនាង តែដឹង​អីមិនទាន់​បាន​ជួប​គ្នា​ផ្ទាល់មុខផង ទាហានរូបនោះក្ដៅចិត្តរឿងហ្វា ហ្វា ហ៊ានលេងរឿង18+ ទើបនាំ​ឲ្យ​ស្នេហា​បញ្ចប់កណ្ដាលទី៕

RELATED ARTICLES