Sunday, September 22, 2024
Homeតារាខ្មែរសុគន្ធ និសា ៖Fan ថាជិតបានកូនង៉ា

សុគន្ធ និសា ៖Fan ថាជិតបានកូនង៉ា

ភ្នំពេញ៖ត្រឹមតែរយៈពេលខ្លីសោះសុគន្ធ និសា បានចូលគ្លីនិកនិងមន្ទីសម្ភពដល់ទៅ​២ដងជា​មួយ​ទឹក​មុខហាក់​រីករាយចម្លែកទើបនាំឲ្យFan កាន់តែសង្ស័យអ្នកចម្រៀងរហ័ស​នាម​តារាស្រ​គត់ស្រ​គុំរូបនេះ​ថា​កំពុងតែសប្បាយ​ចិត្តព្រោះនាងជិតបានកូនង៉ាបីប្រលែងលេង​ដូចគេដែរ​ហើយ​។ប៉ុន្ដែទាំងអ្នកសួរនិសា ផ្ទាល់និងតាមOnline រឿង​នាងពពោះកូនដំបូងនេះនាង​បែ​ជា​ឆ្លើយដដែល​ថាអត់អា​លីងទៅវិញ…។តែគេអាចយល់បានថាការអះ​អាង​របស់​និសា បែបនេះ​ប្រាកដជានាងមាន​ហេតុផល ព្រោះថានាង​បានចុះកុងត្រាធ្វើជាBA ឲ្យក្រុមហ៊ុនមួយ​ចំនួន​ទៅ​ហើ​យ ហេតុនេះ​ផលិត​ផល​ខ្លះ​ហៀបនឹងហៅនាងធ្វើការងារនេះដែរអាចនឹងដកថយ​ទៅវិញបើ​ដឹង​ថានាងពពោះ ព្រោះ​ពិ​បាកធ្វើការ​ទើបនាងនៅតែថា​អត់ទាន់មានកូនបែបនេះ។​

យ៉ាងណា​កាលពីចុងខែសី​ហា ឆ្នាំ២០២២ និសា បានប្រាប់អ្នកយកព័ត​មាន​យើងថាចាប់ផ្ដើមគិតគូ​រឿង​យកកូន​ហើយ​គឺមានពេលណាពេលហ្នឹង លែងពន្យាពេល​តទៅទៀត ហើយគ្រាន់តែប្រកាស​បែបនេះភ្លាម​ស្រាប់តែ​នៅ​ដើមខែ១២ នេះគេឃើញនិសា បានចូលមន្ទីសម្ភពដល់ទៅ២លើក​ឯណ្ណោះ​ទើបទាំងតារាចម្រៀងរួមអាជីព​និងអ្នក​គាំទ្រនាងបានជូនពរនិសា ឲ្យសម្រេចក្ដីប្រាថ្នា​រឿងពពោះឲ្យបានដូចបំណង។

 គូររំលឹកថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋ​Boston សហរដ្ឋអាមេរិក​នៅថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ពោលគឺចំណងអាពាហ៍ ពិពាហ៍របស់នាង​មាន​អាយុកាលជាង៥ឆ្នាំទៅហើយ ប៉ុន្ដែនិសា នៅតែគ្មានកូន១គ្រាប់ដដែល ទើបការចង់​បាន​កូននៅពេលនេះត្រូវបានគេជឿរថាមកពីនាង បារម្ភខ្លាចអាយុ​ច្រើន​​ពិបាករឿង​យកកូន​ដូច​មាស សុខសោភា ដែរ។ដោយឡែកចំពោះមូលហេតុនៃការពន្យាពេលយកកូនរបស់​នាង​ជាង​៥ឆ្នាំកន្លង​មកនោះត្រូវបានគេជឿរថាដោយសារតែអ្នកនាងប៊ុន សុគន្ធា ចង់ផ្ដល់កំណើត​ឲ្យ​កូន​ទី១​របស់​នាងលើទឹកដីអាមេរិកដែលកើតភ្លាមបានសញ្ជាតិភ្លែត ហេតុនេះហើយទើបនាងគ្មាន​កូន​ដូច​តារាខ្លះដែលការ​ក្រោយ​​នាងផងតែមាន​កូនសាលារៀនទៅហើយ។​

ចំពោះការផ្លាស់ប្ដូរ​ចិត្ត​រឿង​យកកូននាពេលនេះរបស់និសា គេជឿរថានោះមកពីនាងគិតថារូបនាងនៅតែបន្ដ​អា​ជីព​ចម្រៀ​ងនៅខ្មែរជាច្រើនឆ្នាំទៀត ខណៈ​ស្វាមី​នាងក៍បម្រើរការនៅទីនេះដែរ ហេតុនេះ​ហើ​យ​​មិនអាច​បង្អង់រឿង​យកកូនតទៅទៀបានឡើយ​។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍នៅ​ពេល​ដែលនិសា រៀបគម្រោងយកកូនទី១​នេះ​បែ​ជាអាជីពសិល្បៈ​របស់នាងកាន់តែមមាញឹក​ទៅ​វិញ​ព្រោះនៅរដូវក្ដៅនេះនាងចេញច្រៀងស្ទើរាល់ថ្ងៃ និងជាប់​ដៃ​ធ្វើ​ជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ទៀតផង។គេជឿរថាការសម្រុកការងារ​សិល្បៈ​របស់​និសា នៅពេលនេះអាចជាការធ្វើឲ្យរួចរាល់(Clear)ជាមួយក្រុមហ៊ុនដែលនាងបានទទួល ហើយនៅ​ពេល​មាន​​ផ្ទៃពោះនាងនឹងសម្រាកពីសិល្បៈមួយអន្លើតែម្ដង៕

RELATED ARTICLES