Sunday, September 22, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖សាទរលោកចេន ក្លាយជាឪគេ

ហ៊ិន ច័ន្ទនីរ័ត្ន ៖សាទរលោកចេន ក្លាយជាឪគេ

ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនិរ័ត្ន ធ្លាប់ត្រូវបានគេសង្ស័យថានាងខូចិត្ត តុកស៊ិក ព្រោះម្ចាស់បទ​”អាក្របី”លោក​ចេន បានរៀបការជាមួយអ្នកនាងវ៉ាន់ លក្ខិណា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ចោលរូបនាង។ការលើក​ឡើងបែបនេះព្រោះតែមុនលោកចេន លាភាពកំ​លោះ​របស់ខ្លួននោះលោកធ្លាប់ត្រូវបានគេសង្ស័យថា​ជាសង្សារ​របស់នីរ័ត្ន ដោយសារតែអ្នកទាំងពីរ​បង្ហាញ​ពីភាពស្និតស្នាលគ្នាខុសធម្មតាដូចជាជិះទូកតាមស្ទឹងតែ​និងទៅ​លំហែ​កាយ៉ានៅតាម​ឆ្នេរតែពីរនាក់។អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលដែលលោកចេន ភ្ជាប់ពាក្យជា​មួយ​​អ្នក​នាង​លក្ខិ​​ណា គេឃើញច័ន្ទនីរ័ត្ន ហាក់ស្រងូតស្រងាត់ខុសពីធម្មតាហើយនាងច្រើន​តែ​ទៅដើរ​លេងបន្ធូអារ​ម្មណ៍នៅ​បារាំងជាញឹកញាប់ទៀតផង។

ប៉ុន្ដែអ្វីៗហាក់ធូស្រាលមកវិញក្រោយច័ន្ទនីរ័ត្ន ពេលនោះបានសម្រេចចិត្តវិលពីដើរលេងនៅបារាំងមក​ចូលរួម​ពិធីមង្គលការ​របស់លោក​ចេន នៅថ្ងៃនោះដែរទើបធ្វើឲ្យអ្នកថានាងជួបស្នេហាមិន​សូវសមប្រកបនោះ​លែងសូវឌឺ​ដង​ដាក់​ស្រីស្អាតរូបនេះទៀត។រឿងដែលគូរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះនីរ័ត្ន បានជួបលោកចេន នៅកម្ម​វិធី​មួយ​ដោយនាងថែមទាំងសរសេរសារសាទរលោកចេន ដែលក្លាយទៅជាឪពុក​របស់​គេ គឺ​មាន​ន័យថាពេលនេះ​ភតរិយាលោកចេន អ្នកនាងលក្ខិណា កំពុងតែពពោះ​ហើយ​​។សកម្ម​ភាព​បែបនេះរបស់ច័ន្ទនីរ័ត្ន ធ្វើឲ្យមាន​ការ​កោត​សរសើរថាទោះជានាងនិង​លោ​កចេន មិនអាច​ស្និត​ស្នាល​គ្នា​ដូចមុនបានទៀតក្ដី ប៉ុន្ដែពួកគេនៅ​តែរាប់​អានគ្នាជាធម្មតា ក្នុង​នាមជាមិត្ត​រួមអា​ជីព។

  គូរបញ្ជាក់ថាអតីតFrshie លេខ១កាលពីឆ្នាំ២០០៧ នាងហ៊ិន ច័ន្ទនីរ័ត្ន មាន​ជម្រើស​ស្នេហ៍ច្រើន ព្រោះបុរសមិន​តិចនាក់ទេ ដែលរងចាំត្រងស្នេហាពីនាង ប៉ុន្ដែស្រីស្អាតរូបនេះនៅ​ក្នុង​ពិភព​សិល្បៈនណាក៍ដឹង​ដែរថានាងមិន​ជ្រួល​ជ្រើមទៅតាមអំណាចទឹកលុយនោះដែរ ពោ​ល​​គឺ​មនុស្សប្រុសដែលយកបេះដូងនាងបាន​ទាល់តែនាងមាន​អារម្មណ៍ដែរទើបអាច​ទៅ​រួច​។ប៉ុន្ដែក្រោយលោកចេន ការប្រពន្ធនោះនីរ័ត្ន បានងាកមកស្និតស្នេហ៍ជា​មួយ​លោក​សេង មង្គល(ហូ ប៉ូសេង)បានតែមួយរយៈក៍ត្រូវប្រុសសង្ហារនេះងាកទៅល្អូក​ល្អិនជាមួយអ្នកមេម៉ាយ​ជាថៅកែ​ពេជ្រ​​មួយទៅវិញ រហូតនីរ័ត្ន ហួសចិត្តពេកថានាងឃើញសកម្មភាពនោះ​ចង់តែទៅ​លោត​ទឹក​សម្លាប់​ខ្លួននៅ​ស្ពាន​ជ្រោយចង្វាទៀតផង។ដើម្បីឆ្លើយតបទៅលោកមង្គល នោះដែរ​ស្រីស្រស់ធ្មេញ​ចំពើសនីរ័ត្ន បានបញ្ចេញ​គូ​សង្សារ​​​ថ្មីជាលោកគ្រូពេទ្យរូប​សង្ហារម្នាក់​ដែលនាង​​​បានភ្ជាប់​ស្នេ​ហ៍តាំងពីមុនពិធីការិនីរូបនេះស្និតលោកមង្គល ម្លេះ។តែរហូតមកដល់ពេល​នេះដំ​ណឹងនីរ័ត្ន និងលោកគ្រូ​ពេទ្យគ្រោង​ដឹកដៃគ្នាចូលរោងការនៅពេលណា​នោះ​នៅតែស្ងាត់​ដ​ដែ​ល​៕

RELATED ARTICLES