Sunday, September 22, 2024
Homeតារាខ្មែរសារុំ បញ្ញាស័ក្ក៖កូនក្រុមហ្សូណូ លើកពានThe Voice Kids Cambodia រដូវកាលទី៣

សារុំ បញ្ញាស័ក្ក៖កូនក្រុមហ្សូណូ លើកពានThe Voice Kids Cambodia រដូវកាលទី៣

ភ្នំពេញ៖កុមារសារុំ បញ្ញាស័ក្ក បានក្លាយទៅជាម្ចាស់ពានThe Voice Cambodia រដូវ​កាល​ទី៣ ដែលកម្មវិធីប្រលង​ចម្រៀងមួយនេះបានឈានមក​ដល់វគ្គផ្ដាច់ព្រ័ត្រកាល​ពីរាត្រី​ថ្ងៃ​ទី២៤ខែធ្នូឆ្នាំ២០២២ ហើយក៍ធ្វើឲ្យCoach ហ្សូណូ ដែលបានទៅអង្គុយកៅអីនេះជាលើកដំបូង​របស់លោកព្រាប សុវត្ថិ នោះបាននាំកូនក្រុមរបស់ខ្លួន​ឲ្យឈ្នះកូន​ក្រុម​​របស់ឱក សុគន្ធកញ្ញា និង​សុគន្ធ និសា បានដូចបំណង។

 លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ បានថ្លែងថា”អបអរសាទរក្មួយសារុំ បញ្ញាស័ក្ក ជាប់ជ័យលាភីរដូវកាលទី៣ ពូសូមជូនពរក្មួយសម្រេចក្ដីប្រាថ្នារបស់ក្មួយជាបន្ដបន្ទាប់ទៀត”។

 គូរបញ្ជាក់ថាសម្រាប់ម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី១បាន​ទៅ​លើ​កុមារ​ពេជ្រ ថៃ ,ម្ចាស់ពាន​រដូវកាលទី២កុមារទេព ពិសិដ្ឋ និងម្ចាស់ពានរដូវកាលទី៣កុមារសារុំ បញ្ញាស័ក្ក នេះ។ទស្សនិកជនរងចាំ​មើលថា​ម្ចាស់ពានកុមារទាំង៣​មួយណានឹងជោគជ័យ​ជាង​គេ​នៅហង្សមាស?

RELATED ARTICLES