Sunday, September 22, 2024
Homeតារាខ្មែរទេព បូពឹ្រក្ស៖ឡើង៦៤គីឡូ ខណៈថ្ងៃខួប២៩ឆ្នាំ ដេវីត ថ្នាក់ថ្នមខ្លាំង

ទេព បូពឹ្រក្ស៖ឡើង៦៤គីឡូ ខណៈថ្ងៃខួប២៩ឆ្នាំ ដេវីត ថ្នាក់ថ្នមខ្លាំង

ភ្នំពេញ៖ទេព បូព្រឹក្ស ពពោះជាង៧ខែហើយនិងពេលនេះគីឡូនាងឡើងដល់៦៤គ.ក្រ ឯណ្ណោះ តែនាងមិន​តបការ​ញាំនោះទេ ព្រោះដើម្បីបំប៉នសុខភាពនាងនិងកូនក្នុងផ្ទៃឲ្យបានល្អ​។អ្វីដែល​គូរ​ឲ្យកត់សម្គាល់នៅថ្ងៃខួប​កំណើត​នាងគម្រប់អាយុ២៩ឆ្នាំកាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ នោះគូស្នេហ៍របស់នាងលោកងួន ចាន់ដេវីត បាននាំនាង​ទៅ​អង្គរវត្តដោយ​កាយវិការថ្នាក់ថ្នម​នាង​​ជាខ្លាំង មុនពេលដែលស្រីនិច្ច ត្រូវសម្រាលកូននេះ។

 ងួន ចាន់ដេវីត បានថ្លែងសារនៅថ្ងៃខួបភរិយាលោកថាដំណើរលោកនិងបូព្រឹក្ស នៅ​វែង​ឆ្ងាយ ហើយពេលវេលា​ល្អៗក៍ចូលមកជាបន្ដបន្ទាប់ ខណៈនៅបាំងតែប្រមាណ២ខែទៀត​ប៉ុណ្ណោះ ត្រូវមានអ្នកមករំខានដំណេកហើយ ហេតុនេះលោកឲ្យបូព្រឹក្ស ត្រៀមចិត្តទៅ ។ដេវីត ក៍បានជូនពរ​ឲ្យបូព្រឹក្ស និងកូនក្នុងផ្ទៃ មានសុខភាពល្អ និងសូម​ឲ្យភរិយាលោក​សម្រេចអ្វី​ដែល​​​នាង​ប៉ងប្រា​ថ្នាក្នុងជីវិត។

 តាមរយៈសកម្មភាពទេព បូព្រឹក្ស បង្ហាញពីការយកចិត្តទុកដាក់របស់គូស្នេហ៍​នាងនៅ​ថ្ងៃ​ខួបកំណើត​នោះក្រុម​Fan គូស្នេហ៍តារា១គូនេះទាំងសងខាងបានជូនពរឲ្យIdolពួក​គេបន្ដ​ការ​ស្រ​លាញ់គ្នាបែបនេះឲ្យបានយូអង្វែង​ត​ទៅមុខទៀត ហើយមានតារាខ្លះថាស្រីនិច្ច ផ្ទៃពោះ​កាន់តែ​ធំរឹតតែCute ទៀតផង។ប៉ុន្ដែទាំងបូព្រឹក្ស និងដេវីត នៅតែមិនព្រមឆ្លើយសំណួរ​របស់​Fan ពួក​​គេដែលសួរថាពេលមានកូនប៉ុន្មានទើបគិតគូររឿងរៀបការនោះឡើយ។

  គូរបញ្ជាក់ថាទេព បូព្រឹក្ស -ងួន ចាន់ដេវីត បានរក្សារចំណងស្នេហារយៈពេលជាង​៦ឆ្នាំ​មកហើយ ស្របពេល​ដែល​​កាលពីឆ្នាំ២០១៩  អ្នកទាំងពីរក៍បានដឹកដៃគ្នាទៅថតPre-Wedding នៅ​កោះម៉ាល់ឌីវនឹងគ្រោងរៀបការ​តាំង​ពីមុនពពោះម្លេះ ប៉ុន្ដែពេលនេះគូស្នេហ៍តារា១គូ​នេះ​បាន​​សម្រេចចិត្តយកកូនមុនរៀបការ។សម្រាប់បូពឹ្រក្ស វិញ​នាង​បានផ្អាកការចេញច្រៀង​សម្ដែង​​រយៈ​ពេលពេញ១រដូវក្ដៅនេះតែម្ដងដើម្បីថែទាំគ័តក្នុងផ្ទៃឲ្យបានល្អ នឹង​ត្រៀម​​​សម្រាល​នៅ​ដើម​​ឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលដេវីត អាជីពចម្រៀងHip Hop របស់លោកត្រូវ​បាន​​គេ​មើលឃើញថាមានសន្ទុះឡើងជាងមុនក្រោយផ្ទុះសង្រ្គាមDiss Track ជាមួយលោក​វណ្ណដា៕

RELATED ARTICLES