ភ្នំពេញ៖ម្ចាស់មកុដMiss Universe Cambodia 2022 កញ្ញាហង្ស ម៉ានីតា ត្រូវបានក្រុមអ្នកគាំទ្រនាងរាប់រយនាក់ព័ទ្ធជុំវិញខ្លួនជាមួយការបង្ហាញការស្រលាញ់ពេញចិត្តនាងខ្លាំងនៅពេលដែលនាងបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្ដរជាតិពោចិនតុងកាលពីរាត្រីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ ដើម្បីទៅចូលរួមការប្រកួតកញ្ញាចក្រវាឡលើកទី៧១ នៅអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ចុះពីរថយន្ដទំនើបម៉ាកRolls Royce ដែលជូនតំណើរដោយលោកចិន សំណាង ម្ចាស់ហាងCSNJ ,លោកម៉ែន និមលរតន៍ អ្នកគ្រប់គ្រង”Miss universe Cambodia” លោកគង់ វិសាល អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍បាយ័ន ,អ្នកបង្ហាញម៉ូដល្បីៗ រួមទាំងអ្នកសារព័តមានជាច្រើនស្ថាប័នផងដែរទៅសម្ភាន៍និងលើកទឹកចិត្តដល់កញ្ញាម៉ានីតា ។




កញ្ញាហង្ស ម៉ានីតា បាននិយាយដោយស្នាមញញឹមនិងមានជំនឿរចិត្តខ្ពស់ថានាងរំភើបរហូតសឹងតែស្រក់ទឹកភ្នែកទៅហើយពេលដែលបានឃើញអ្នកគាំទ្រមកលើកទឹកចិត្តយ៉ាងច្រើនកុះកមុននាងឡើងយន្ដហោះបែបនេះ ។នាងថាបានតាំងចិត្តខ្ពស់ក្នុងការបញ្ចេញសម្ថភាពឲ្យអស់នៅលើឆាកអន្ដរជាតិមិនឲ្យFan ខកចិត្តឡើយ។ម្ចាស់មកុដMiss Universe Cambodia 2022 រូបនេះ បន្ថែមថានេះជាលើកទី១សម្រាប់រូបនាងក្នុងការចេញទៅប្រកួតនៅលើវេទិការអន្ដរជាតិហើយនាងមានជំនឿរចិត្តខ្ពស់ ពិសេសក្រោយទទួលបានការបង្ហាត់បន្ថែមពីអ្នកជំនាញបង្ហាញម៉ូដគ្រូឥណ្ឌាទាំង៦រូបរយៈពេល២ថ្ងៃពីរបៀបដើរម៉ូដ និងឆ្លើយសំណួរ ហេតុនេះហើយនាងនឹងប្រឹងបញ្ចេញសម្ថភាពឲ្យអស់ពីលទ្ធភាពដើម្បីកម្ពុជា។ម៉ានីតា សំណូមពរឲ្យមហាជនជួយVote ឲ្យនាងផងព្រោះខាងMiss Universe គេបានបើកឲ្យVote ហើយដោយគ្រាន់តែបងប្អូនដោនឡូតអេបរបស់ Miss Universe និងចុចលើប្រទេសដែលយើងពេញចិត្តនោះរួចរាល់ ដែលការVote នោះគឺFree ។



ក្រុមFan និងអ្នកបង្ហាញម៉ូដជាច្រើនបាននាំគ្នាចោមថតSelfie និងអោបថើបកញ្ញាហង្ស ម៉ានីតា ដោយក្ដីស្រលាញ់និងជឿរជាក់លើនាង ខណៈដែលនេះអាចជាលើកដំបូងផងដែរដែលបវរកញ្ញាកម្ពុជាចេញទៅប្រកួតនៅបរទេសមានអ្នកគាំទ្រជូនដំណើរយ៉ាងច្រើនបែបនេះពោលគឺផ្អើលអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញតែម្ដង។



លោកចិន សំណាង ថៅកែហាងពេជ្រCSNJ បានប្រាប់អ្នកសារព័តមានថាលោកសប្បាយចិត្តណាស់ដែលឃើញប្រជាជនកម្ពុជាគាំទ្រវិស័យបវរកញ្ញាច្រើនបែបនេះ ហើយនេះជាលើកទី១ហើយដែលលោកឃើញមានមនុស្សរាប់រយនាក់ចូលរួម។លោកសំណាងបន្ថែមថាលោកមានសង្ឃឹមថាកញ្ញាម៉ានីតា នឹងយកជ័យលាភីមកជូនជាតិបាន តាមរយៈការខិតខំប្រឹងប្រែងរបស់នាងគឺនឹងបានលទ្ធផល បើទោះជាការប្រកួតប្រជែងគឺត្រូវមានឈ្នះចាញ់ក្ដី ប៉ុន្ដែលោកមានសង្ឃឹមខ្ពស់ ព្រោះសារព័តមាននៅសហរដ្ឋអាមេរិកក៍គេចុះផ្សាយច្រើនដែរ គេគិតថាកម្ពុជាអាចជាប់Top5 ឬTop10 ឬអាចនឹងឈ្នះពានទៀតក៍ថាបាននេះបើតាមការយល់ឃើញរបស់លោក។លោកសំណាង ដែលជាអ្នកឧបត្ថម្ភធំដល់ការចំណាយនិងជាអ្នកគាំទ្រយ៉ាងសកម្មក្នុងវិស័យបវរកញ្ញានេះលោកបានសន្យាថាបើសិនជាកញ្ញាម៉ានីតា ជាប់បានត្រឹមTop 10 នោះលោកជូនរង្វាន់នូវទឹកប្រាក់ចំនួន១ម៉ឺនដុលា្លរ និងជញ្ជៀនពេជ្រ១វង្សទៀតផងដែរជាការលើកទឹកចិត្តដល់នាង។


ចំណែកលោកម៉ែន និមលរតន៍ អ្នកគ្រប់គ្រង”Miss Universe Cambodia “បានថ្លែងថាលោករំភើបខ្លាំងព្រោះឃើញមានអ្នកគាំទ្រមកជូនដំណើរកញ្ញាម៉ានីតា ច្រើន ហេតុនេះលោកសង្ឃឹមថាកម្ពុជាឆ្នាំនេះនឹងទទួលបានលទ្ធផលល្អ។លោករតន៍ បន្ថែមថាសម្រាប់Miss Universe Cambodia ឈានដល់៥ជំនាន់មកហើយដែលលោកឃើញថាពីមួយជំនាន់ទៅមួយជំនាន់កាន់តែមានភាពខ្លាំងទៅៗគឺអាស្រ័យទៅលើការលៈទេសៈនិងស្ថានភាពជាក់ស្ដែង។សម្រាប់ម៉ានីតា លោកយល់ថាជាមនុស្សដ៍មានសក្ដានុពល គឺបានទាំងសម្រស់និងចំណេះដឹង ខណៈការហ្វិកហាត់របស់គាត់មានឱកាសច្រើនព្រោះមានទាំងគ្រូជនជាតិហ្វីលីពីនជួយគាត់ ខណៈថ្មីៗនេះលោកសំណាង ក៍បានអញ្ជើញគ្រូបង្ហាញម៉ូដមកពីឥណ្ឌាមកបង្វឹកគាត់ផងដែរ។


លោកចិន ចំណាង ថៅកែCSNJ បានអះអាងថាលោកនៅតែបន្ដចាប់ដៃជាមួយលោកម៉ែន និមលរតន៍ តទៅទៀតព្រោះលោកលោកមើលឃើញលោករតន៍ ធ្វើការវិស័យបវរកញ្ញាជាច្រើនឆ្នាំមកហើយ។

គូរបញ្ជាក់ថាមុនកញ្ញាហង្ស ម៉ានីតា ចេញទៅប្រកួតនៅសហរដ្ឋអាមេរិកក្នុងកម្មវិធីកញ្ញាចក្រវាឡលើកទី៧១ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នោះកាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២ អ្នកគ្រប់គ្រងMiss Universe Cambodia ក៍បានរៀបចំពិធីជំនួបបវរកញ្ញាឯកកម្ពុជាទាំង៥ជំនាន់(2017-2022)ផងដែរ ដែលក្នុងនោះថ្នាក់ដឹកនាំវិស័យនេះក៍បានផ្ដល់អនុសាសន៍ និងដំបូន្មានល្អៗដល់ម៉ានីតា ដើម្បីលើកទឹកចិត្តដល់នាងមុនចេញទៅប្រកួតលើវេទិការអន្ដរជាតិដ៍ធំនេះ៕
