ភ្នំពេញ៖តារាចម្រៀងលោកែ សុវណ្ណារ៉េត ហៅហ្សូណូ បានភ្លក្សរសជាតិជាលើកដំបូងក្នុងការ ធ្វើជាគ្រូបង្វឹក(Coach)ហើយទទួលបានតំណែងធំនេះជំនួសលោកព្រាប សុវត្ថិ ក្នុងកម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ទាំងដែលមានមតិខ្លះថាលោកសុវណ្ណារ៉េត មិនសូវសាកសមក្នុងការអង្គុយកៅអីនោះទេ ព្រោះលោកក៍មិនមែនជាអ្នកចម្រៀងដែលជោគជ័យខ្លាំង ឬមានបទពិសោធន៍ជោគជាំរហូតធ្វើជាគ្រូបង្រៀនគេច្រៀងនោះដែរ។ប៉ុន្ដែអ្វីៗត្រូវបានបញ្ជាក់ច្បាស់ព្រោះថាកាលពីរាត្រីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២២ លោកហ្សូណូ បាននាំកូនក្រុមរបស់ខ្លួនគឺកុមារសារុំ បញ្ញាស័ក្ក ឲ្យលើកពានThe Voice Kids Cambodia រដូវកាលទី៣ ដោយយកឈ្នះលើកូនក្រុមរបស់ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ទៀតផង។

លោកហ្សូណូ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលបានដឹកដៃកូនក្រុមរបស់លោកឈ្នះពានដែលប្រគល់ដោយឯកឧត្តមខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព័តមាននោះថាលោកសូមចូលរួមអបអរសាទរនិងជូនពរឲ្យបញ្ញាស័ក្ក សម្រេចបាននូវក្ដីប្រាថ្នាជាបន្ដបន្ទាប់ថែមទៀត។ចំណែកអ្នកដែលថាលោកហ្សូណូ មិនសាកសមអង្គុយកៅអីលោកព្រាប សុវត្ថិ នោះក៍ស្ងប់ស្ងាត់ទៅវិញដែរព្រោះថាបើលោកសុវណ្ណារ៉េត គ្មានសម្ថភាពទេ មិនអាចយកឈ្នះCoach សុគន្ធកញ្ញា និងសុគន្ធ និសា បានឡើយ។

តាមរយៈការបង្ហាញស្នាដៃដ៍គូឲ្យចាប់អារម្មណ៍របស់លោកហ្សូណូ នាពេលនេះគេជឿរថាថៅកែហង្សមាសនឹងកាន់តែមានទំនុកចិត្តលើលោកថែមទៀតជាមិនខាន ពិសេសគឺអាចនឹងពិចារណាឲ្យតំណែងធំបែបនេះសម្រាប់កម្មវិធីផ្សេងៗទៀតទៅអតីតតារាKH និងNice Star ថែមទៀតជាមិនខាន ខណៈដែលកន្លងមកហង្សមាសក៍ធ្លាប់ប្រគល់តំណែងជាតួឯកភាពយន្ដឲ្យលោកជាញឹកញាប់ផងដែរ។

ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍លោកហ្សូណូ មិនដែលបង្ហាញមុខគូស្នេហ៍ថ្មីជាចំហឡើយ តាំងពីលោក ចែកផ្លូវ គ្នាជាមួយអតីតគូស្នេហ៍អ្នកនាងចាន់ សុផានី បន្សល់ចំណងដៃកូនស្រីម្នាក់មក។ប្រភពបានឲ្យដឹងថាមន្ដស្នេហ៍ របស់លោកហ្សូណូ ពិតជាមិនធម្មតានោះទេក្រោយក្លាយជាពោះម៉ាយកូន១នោះ ព្រោះមានទាំងស្រីនិងប្រុស តាមស្នេហាលោកព្រមគ្នាតែម្ដង តែគេជឿរថាពេលនេះលោកសុវណ្ណារ៉េត មិនមែនទុកជីវិតនៅពោះម៉ាយរងារកា យ៉ាម្នាក់ឯងឡើយ គឺលោកមានម្ចាស់ចិត្តទៅហើយគ្រាន់តែមិនចង់បើកមុខម្ចាស់ចិត្តថ្មីដោយចំហដូចមុនប៉ុ ណ្ណោះ ៕
