Monday, September 9, 2024
Homeតារាខ្មែរនាយចឺម ៖គេហៅ”អាសំណាង”!

នាយចឺម ៖គេហៅ”អាសំណាង”!

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម ពិតជាចម្លែកខុសពីអ្នកចម្រៀង​ប្រុស​ផ្សេងៗ​ទៀត​មែន ព្រោះឲ្យនាយបើកឆាកថតMV អោបថើបជាមួយតារាស្រីម្នាក់ណាគឺ​នាយ​ត្រូវបានអ្នកលេង​បណ្ដាញ​សង្គម​ខមិនពាក្យឌឺដងជាច្រើនដូច​ជាថា,ម្ហូបដល់មាត់​ទៀត​ហើយ,ផ្អែមមាត់ហ្មង,ដឹងតែបានតែដំបូងទៀត​ហើយ,សង្សារ​ចុងក្រោយ,អាសំណាង…។ប៉ុន្ដែពាក្យលែបខាយទាំងនេះត្រូវបាននាយចឺម ដឹងច្បាស់រហូតដល់ពេលខ្លះនាយ​ទ្រាំ​មិន​បាន​ចេ​ញ​​Live តតប​ទៅ​​វិញទាំងក្ដៅចិត្តទៀតផង។នាយចឺម បានប្រាប់តាមទូរស័ព្ទ​កាលពីពេលថ្មី​ៗ​​នេះថា​ដោ​យសារតែមានអ្នកពូកែឌឺនិងទើសនាយខ្លាំងពេកទើបចុងក្រោយនេះនាយច្រើនតែថតរូបជុំៗជាមួយស្រីៗបង្ហោះលើបណ្ដាញសង្គមដើម្បីឆ្លើយតបពួកទាំងនោះវិញ ប៉ុន្ដែតាមពិត​នាងនាងទាំងនោះគ្មានទាក់ទង​អីជាមួយរូប​នា​យ​​ទេ។

 គូរកត់សម្គាល់ថាក្រោយនាយចឺម បែកបាក់សង្សារទី៤អ្នកមេម៉ាយកូន១សេង សុខ​ឃីម សាច់សខ្ចីដូច​ម៉ែសំឡី​នោះ ថ្មីៗនេះគេឃើញលោកមេសា កំពុងតែស្វែងរកស្រី​ស្អាត​មក​ថតMV បទថ្មីរបស់នាយដើម្បីឡង់​សេឲ្យនាង​ល្បីហើយមនុស្ស​ភាគច្រើនបានគិតថានារីដែល​នាយ ជ្រើសរើសមកនោះប្រាកដជាពិបាកគេចពីអន្ទាក់ស្នេហ៍​អតីតតារាកំប្លែងពូកែថ្វីមាត់និង​ដៃដល់នេះជាមិនខាន ព្រោះថាពេលនេះនាយចឺម កំពុងតែស្វះស្វែងរក​សង្សារទី​៥មកស្អំរបួស​បេះដូងអីចឹងនាងនាងដែលចង់ល្បីដោយសារតែនាយចឺម សូមទានជ្រាបផងចុះ កុំតឹងតែង​ពេក​​ទាន!​។ដោយឡែកនៅព្រឹកថ្ងៃទី២៨ ធ្នូ នៅលើបណ្ដាញសង្គមគេឃើញនាយចឺម បានរក​បានដៃគូថ្មីជាស្រី​ស្អាត​សាច់ម៉ែសំឡីម្នាក់ទៀតហើយនោះគឺជាអ្នកលក់Online ម្នាក់ ដែលមិន​ខុសពីមុនៗនោះទេលោកមេសា លើកនេះ​គឺ​ពិតជារហ័សរហួនមែនអ្នកដឹកនាំមិនទាន់បញ្ជារ​ឲ្យថើប​តួ​ស្រីទេនាយដាក់១ខ្សឺតបាត់ទៅហើយ។ក្រុមអ្នកលេង​បណ្ដាញសង្គម​បានលើក​ឡើង​ថា​នាង​ដៃ​គូថ្មីថតMV ជាមួយនាយចឺម នោះអាចនឹងរត់មិនរួចពីកណ្ដាប់ដៃ​នាយ​ចឺម ឡើយ ឲ្យតែនាង​ត្រូវ​ការជំនួយពីភាពល្បីរបស់នាយចឺម នោះរហូតមានអ្នកខ្លះថា​ស្ដាយសាច់ដូច​បណ្ដូ​ល​ចេក​របស់នាងទៀតផង។

  យ៉ាងណាអំឡុងនាយចឺម បែកបាក់សង្សារទី៣នាងហ្វា ហ្វា ហើយរកបានអ្នកមេម៉ាយ​សាច់សខ្ចីនាងសេង សុខ​ឃីម នោះនាយធ្លាប់ប្រកាសថាអតីតសង្សាររបស់ខ្លួនចូលមក​ក្នុងជី​វិត​នាងគឺដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ។តែគេមិនដឹងថានាយចឺម ដែលបែកពី១រកបាន​១ទៀតភ្លែតនោះ​ខាតបង់អ្វីខ្លះពេលបែកពីនាងនាងនោះឡើយ។អ្វីដែលគូរ​ឲ្យចាប់អារម្មណ៍​នោះនាយ​ចឺម បានប្រកាសកាលពីពេលថ្មីៗនេះថាដាច់ខាតអនាគតភរិយា​របស់នាយ​គឺ​ត្រូវតែ​ជាអ្នកនៅ​ក្នុងរង្វង់សិល្បៈ  ព្រោះនាយថាបើយកតារាទៀតមិនអាចគង់វង្សបាននោះទេ​។នាយ​ថានឹង​រៀប​​ការប្រពន្ធនៅអាយុ២៩ឆ្នាំ ពោលគឺឆ្នាំ២០២៤ ខាងមុខនេះ អីចឹងពេលនេះនាយមិន​អាច​​បង្ហាញមុខគូស្នេហ៍បានទេ គឺរងចាំដល់ថ្ងៃពិសេសនឹងបញ្ចេញតែម្ដង។

 សូមបញ្ជាក់ថានាយចឺម អាយុ២៧ឆ្នាំបានបែកបាក់សង្សារជាតារាសម្ដែងអស់ដល់ទៅ​៤​ដួងមកហើយ​គឺទី១៖នាង​អៀ ម៉េងលិ ហៅអូនម៉ី,ទី២៖ ពុធ ស្រីខួច,ទី៣៖ហ្វា ហ្វា ហៅស្រីយី និងទី៤៖សេង សុខឃីម ។នាយចឺម ថាទោះ​ជា​អ្នកលេងបណ្ដាញសង្គមខ្លះដៀលនាយ​ថាមិន​ល្អ​ក្ដីតែសង្សារចាស់ទាំងអស់របស់នាយពួកគេចាត់​ទុកនាយថា​ជា​មនុស្សល្អ ព្រោះពេលនាង​នាង​​ជួប​នាយ​ម្ដង​ៗដឹងតែពីបង្ហាញអារម្មណ៍សប្បាយ គ្មានគំគួន ហើយនាយអាចធ្វើ​ការជា​មួយ​អតីតសង្សារនាយទាំងអស់បានគ្រប់ពេលឲ្យតែខាងAgency តម្រូវ។នាយចឺម ក៍ធ្លាប់និ​យាយ​បែប​តូច​ចិត្តថាជារឿងអយុត្តិធ័ម ព្រោះពេលគូសង្សារបែកគ្នា ម្នាក់ៗមិនដឹងម៉េច​ទម្លាក់​កំហុសតែ​ទៅខាងប្រុស ទាំងដែល​ពួកគេមិនដឹងសាច់រឿងយ៉ាងម៉េច។​ប៉ុន្ដែគេចាប់អារម្មណ៍​ថាទាំងនាយចឺម និង​អតីតសង្សារទាំង៤ ពួកគេមិន​ដែល​ហែកហួរគ្នាក្រោយបែកពី​តារាសាន់​ដេនេះ​ឡើយគឺរក្សាររឿង​សម្ងាត់រៀងៗខ្លួនដែលចំណុចនេះហើយនាយចឺម ថា​នាយគិត​ថា​គ្មាន​សង្សារចាស់នាយ​ណាម្នាក់ស្អប់នាយទេ៕

RELATED ARTICLES