Sunday, September 22, 2024
Homeតារាខ្មែរសុគន្ធ និសា ៖នៅតែមិនអាចសម្រេចគោលដៅធំ

សុគន្ធ និសា ៖នៅតែមិនអាចសម្រេចគោលដៅធំ

ភ្នំពេញ៖សុគន្ធ និសា បានវិលមកអង្គុយកៅអីជា​Coach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ក្រោយ​នាងបាត់មុខរនាដូវកាលទី២ ដែលជំនួសដោយសួស វីសា ។ប៉ុន្ដែនិសា ដែលរំពឹងថានឹងនាំកូនក្រុមរបស់​ខ្លួន​លើក​​ពាននៅរដូវកាលនេះ បន្ទាប់ពីមិនបានសម្រេច​នៅ​រដូវកាលទី១នោះ ឥឡូវនិសា នៅតែមិនទាន់អាច​ធ្វើបាន​ដដែល។យ៉ាងណានាងបាន​សម្ដែង​ការ​​សា​ទរ​ដែលលោកហ្សូណូ បាននាំកូនក្រុមខ្លួនលើកពាន​បានដូចបំណង​កាល​ពីថ្ងៃទី២៤ ធ្នូ ខណៈដែលនៅរដូវកាលទី៤គេជឿរជាក់ថានិសា នៅតែបន្ដអង្គុយកៅអីនេះជាបន្ដទៀត​មិន​ខាន បើទោះជាមុននេះនាងបានប្រាប់ថាចាប់ពីពេលនេះតទៅ​ត្រូវគិតគូរឿងយក​កូនឈប់​ពន្យា​​ពេល​​តទៅទៀត​ក្ដី ។

ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថានិសា នៅតែត្រូវបាន​ថ្នាក់​​ដឹក​នាំ​ហង្ស​មាសពេញចិត្តហើយអាច​បន្ថែម​ការងារថ្មីឲ្យនាងធ្វើជាCoach សម្រាប់កម្ម​វិធី​ផ្សេង​ៗ​ទៀត ព្រោះមុននេះមានព័តមានថាថៅកែរាម ពេញចិត្ត​និងចង់បាននាងធ្វើជា​សមាជិក​របស់ខ្លួន ក្រោយពួកគេទទួលបានអតីតតារាហង្សមាសលោកដួង វីរៈសិទ្ធ ដូចបំ​ណ​ង​នោះ តែ​គេ​ជឿរថាហង្សមាសនឹងមិនបណ្ដោយឲ្យនិសា ចាកចេញជាលើកទី២ឡើយ។

 គូរបញ្ជាក់ថាក្រៅពីសុគន្ធ និសា តារាចម្រៀងដែលក្លាយជាCoach និងJudge របស់​ហង្សមាសដែលមិនទាន់​នាំ​កូនក្រុមខ្លួនលើកពានដូចបំណងនោះគឺមានដូចជាពេជ្រ សោ​ភា​,សុខ សីឡាលីន ,សុខ ស្រីនាង និងណុប បា​យ៉ា​រិទ្ធ និងអតីតតារាផលិតកម្មនេះលោកខែម ប៊ុន​ថៃ  ជាដើម។សម្រាប់និសា វិញទោះជានៅ​រដូវ​កាលទី៣នេះ​នាង​មិន​​ទាន់អាចដឹកដៃកូន​ក្រុមលើកពានក្ដី ប៉ុន្ដែនាងគ្មានសម្ពាធខ្លាំងដូចនៅ​រដូវ​កាលទី១ ​ដែលទទួល​ការរិះគន់ត្រូវ​អ្នក​​លេងបណ្ដាញសង្គមចោទនាង​ថាទម្លាក់កូនក្រុមខុស​ទៀតឡើយ ហេតុនេះគេជឿរថា​ការខក​ចិត្តរបស់នាង​មិនខ្លាំងដូច​ការចាប់ផ្ដើមដំបូងនោះ​ទេ។

អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនិសា ដែល​រៀបការជាង៥ឆ្នាំអត់កូន១គ្រាប់នោះថ្មីៗ​នេះគេ​ឃើញ​នាងចេញ​ចូល​មន្ទីសម្ភព​ជាបន្ដ​បន្ទាប់ទើបធ្វើឲ្យFan សង្ស័យថានាងជិតបានកូនង៉ាបី​ប្រលែងលេងដូចមិត្តភក្ដិដែរហើយ បើ​ទោះ​ជានិសា និយាយប្រាប់ទៅអ្នកគាំទ្រថានាងនៅ​តែ​អត់ទាន់ពពោះ​ក្ដី។អ្វីដែលគូរ​ឲ្យកត់​សម្គា​ល់និសា ហាក់ចេញ​សម្រុក​ច្រៀងសម្ដែងច្រើន​នា​រយៈ​​ពេលចុងក្រោយនេះ​ដែលទំនង​អាចជាការធ្វើការដែលកុងត្រាទាំងឡាយ​ឲ្យ​ចប់ ទើបនាង​ដកឃ្លាមកយកទី១តែម្ដង៕

RELATED ARTICLES