ភ្នំពេញ៖ថ្មីៗនេះនៅ សុនិតា បានបញ្ចេញសារមួយនៅលើហ្វេសបុកនាងដោយសំណេរនោះធ្វើឲ្យមានការសង្ស័យថាចំណងស្នេហានាងជាមួយឯកឧត្តមទិត្យ ថាវរិទ្ធ ហាក់ឈានដល់ចំណុចរង្គោះរង្គើរទើបសុខៗនាងទម្លាយសារបែបនេះចេញឡើង។ខ្លឹមសារដែលសុនិតា បង្ហោះនោះគឺ”ជាតិនេះប្រហែលជាមិនអាចរកមនុស្សស្មោះត្រង់មករក្សារបានទេ សំខាន់ថ្មីជាចំណីចក្ខុ ល្ងង់នៅល្ងង់ បោកនៅតែបោក ស្អាតប៉ុណ្ណាក៍គេនៅតែក្បត់”។

ការវាចាររបស់នៅ សុនិតា បែបនេះធ្វើឲ្យFan នាងខ្លះចាត់ទុកថានាងDrama ឬប្រចណ្ឌនិងខ្លាចស្វាមីមានស្រីថ្មី តែមួយចំនួនទៀតថានោះជាសារបង្ហាញពីចំណងស្នេហាកំពុងតែរង្គោះរង្គើរច្បាស់ក្រឡែតតែម្ដង ព្រោះបើគ្មានបញ្ហាទេរឿងអីសុនិតា មកសរសេរសារបែបនេះចេញឡើង ព្រោះថាពាក្យនេះស្វាមីនាងជាអ្នកឃើញមុនគេជាមិនខាន។ដោយឡែកអ្នកសិល្បៈខ្លះថាសុនិតា ស្ងប់ស្ងាត់ពីសារព័តមានព្រោះតាំងពីឡើងជំទាវមកនាងបាត់សកម្មភាពសិល្បៈស្ទើតែទាំងស្រុង ហេតុនេះហើយបានជានិតា លេង១ក្បាច់ដើម្បីឲ្យអ្នកកាសែតងាកមកផ្សាយរឿងនាងឡើងវិញ។

ទាក់ទងរឿងនេះ”នគរធំ”មិនទាន់អាចសុំការបំភ្លឺពីនៅ សុនិតា បានឡើយព្រោះលេខទូរស័ព្ទនាងធ្លាប់ប្រើតេមិនចូល។ដោយឡែកនៅរសៀលថ្ងៃទី៣០ធ្នូ ឯកឧត្តមទិត្យ ថាវរិទ្ធ គូស្នេហ៍របស់សុនិតា នៅពេលអ្នកអ្នកយកព័តមានយើងសាកសួរពីរឿងសុនិតា ទម្លាយសារធ្វើឲ្យគេសង្ស័យថាលោកនិងនាងបែកបាក់ស្នេហ៍នោះលោកបាននិយាយខ្លីថាទាក់ទងរឿងគ្រួសារលោកមិនចង់បកស្រាយនោះទេ ម្យាងលោកកំពុងតែជាប់រវល់ធ្វើការងារផង។រីឯបុរសម្នាក់ជាអ្នកMake Up ល្បីឈ្មោះដែលតែងតែផាត់មុខឬធ្វើសក់ឲ្យសុនិតា នោះបាននិយាយដោយមិនឲ្យដាក់ឈ្មោះថាតាមលោកដឹងជំទាវសុនិតា និងស្វាមីគ្មានរឿងអីទេ តែម៉ារយៈនេះកូននាងទាទៅលេងមាត់សមុទ្រ ប៉ុន្ដែគាត់មិនបានជូនទៅ។លោកថាក៍ទើបបានជួបសុនិតា នៅកម្មវិធីខួបកំណើតកូនតារាល្បីម្នាក់ដែរហើយមើលទៅនាងគ្មានរឿងវិបត្តិគ្រួសារដូចគេសង្ស័យឡើយ។

នៅ សុនិតា បានផ្អាកការថតសម្ដែងនិងច្រៀងតាមឆាកតន្រ្ដីជាង៣ឆ្នាំមកហើយក្រោយនាងបានសម្រាលកូនប្រុសកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៩ និងក្លាយទៅជាជំទាវក្រោយលោកទឹត្យ ថាវរិទ្ធ ឡើងឋានៈជាឯកឧត្តម និងមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ។តាំងពីឡើងងារជំទាវមកសុនិតា ត្រូវតារាទាំងរៀមច្បងមួយចំនួននិងសិស្សប្អូនគោរពនាងហើយគេឃើញនាងជិះរថយន្ដទំនើបៗដូចជាRange Rover ,Ford Raptor, និងAlphard ជាដើមដោយមានអង្គរក្សបើកឡានជូនទៀតផង។មនុស្សខ្លះថាសុនិតា មានសំណាង ព្រោះរស់នៅផ្ទះវីឡារប្រណិតនិងជិះរថយន្ដថ្លៃៗព្រមទាំងមានលុយចាយមិនចេះអស់ ប៉ុន្ដែសុខៗបែជាអតីតតារាសម្ដែងរូបនេះចេញសារគូឲ្យសង្ស័យថាស្នេហានាងកំពុងតែត្រូវគូស្នេហ៍ក្បត់ចិត្តនាងទៅវិញ។

គូរបញ្ជាក់ថានៅ សុនិតា ធ្លាប់លេចឭថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ តែនាងមិនដែលសារភាពរឿងនេះឡើយ ខណៈមុនចេញសារចម្លែកនោះតារាកូន១រូបនេះក៍មិនដែលមានដំណឹងគ្រោងដឹកដៃគូស្នេហ៍ចូលរោងការម្ដងណាដែរ។ប្រភពបានឲ្យដឹងថាមុនសុនិតា ភ្ជាប់ស្នេហ៍ជាមួយលោកថាវរិទ្ធ នាងមានបុរសមិនក្រោម៥នាក់ឡើយតាមស្នេហាតែទីបំផុតនិតា ជ្រើសស្នេហ៍ជាអតីតគូស្នេហ៍របស់អ្នកនាងលី ម៉ារីណា និងស៊ឹម សូលីកា មកសាងជីវិតថ្មី ហើយថែមទាំងសម្រេចចិត្តយកកូនមុនរៀបការទៀតផង តែចុងក្រោយនេះនាងស្រាប់តែចេញសារហាក់កំពុងមានវិបត្តិដួងចិត្ត។

ក្រៅពីនៅ សុនិតា តារានិងអតីតតារាដែលឡើងជំទាវមានដូចជាអ្នកនាងឱក បូរី,ស្រីតូច ចំណាន,ពេជ្រ ច័ន្ទបរមី,ហ៊ឹម ស៊ីវន,ផាន់ ម៉ូនីកា និងចន ច័ន្ទលក្ខិណា ជាដើម៕

