ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បាននាំស្វាមីនាងលោកជា វិបុល ទៅដើរកម្សាន្ដឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូល២០២៣ នៅទីក្រុងសាប៉ា ដែលជាកន្លែងមានព្រឹលធ្លាក់ដ៍ស្រស់ស្អាតបំផុតនៅវៀតណាម។តំណើរកម្សាន្ដនៅក្រៅស្រុកនេះដែររបស់អ្នកនាងសុជាតិ ក្រោយពីនាងនិងស្វាមីទើបបានបញ្ចប់ភារកិច្ចធ្វើជាMC ចាប់ដៃគ្នាក្នុងកម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ កាលពីពេលថ្មីៗនេះ ខណៈដែលនាងនិងលោកវិបុល ក៍តែងតែចេញទៅដើរកម្សាន្ដនៅប៉ែកអ៊ឺរ៉ុបជាញឹកញាប់តាំងពីកូវីដថមថយវិញនេះ។

អ្នកនាងគង់ សុជាតិ បានប្រាប់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកថាអ្នកនាងទៅឆ្លងឆ្នាំនៅទៅក្រុងសាប៉ា រយៈពេល៥ថ្ងៃទើបវិលមកកម្ពុជាវិញ។ពិធីការិនីជើងចាស់រូបនេះថាតំណើរកម្សាន្ដនេះមិនមែនមានតែនាងនិងស្វាមីនោះទេ ពោលគឺទៅជាលក្ខណៈគ្រួសារធំរបស់នាងតែម្ដងដែលមានកូនៗនាង,ប្អូនៗនាង និងឪពុកម្ដាយនាងផងដែរ។

ការចេញទៅវៀតណាមរបស់អ្នកនាងគង់ សុជាតិ នាពេលនេះប្រាកដណាស់ថាក្រៅពីបានលំហែកាយ៉ាធ្វើឲ្យអារម្មណ៍កាន់តែស្រស់ថ្លាបំបាត់ការនឿយហត់ពីការងារនោះនាងក៍អាចរឹតចំណងស្នេហាជាមួយស្វាមីឲ្យកាន់តែរឹងមាំថែមទៀតជាមិនខានហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះផែនការណ៍យកកូនភ្លោះប្រុសរបស់សុជាតិ តាមបំណងស្វាមីនាងជាង៤ឆ្នាំទៅហើយនៅតែអត់នោះ អាចនឹងមានសង្ឃឹមសារជាឡើងវិញជាមិនខាន ព្រោះថាទោះជាសុជាតិ អាយុច្រើនបន្ដិចមែន ប៉ុន្ដែការផ្លាស់ប្ដូរទីតាំងរ៉ូមែនទិកនៃរសជាតិស្នេហានោះធ្វើឲ្យគូស្នេហ៍ជាច្រើនមកហើយដែលអស់សង្ឃឹមក្នុងការយកកូនប្រែក្លាយទៅជាមានកូនសមតាមបំណងទៅវិញ។

គូរកត់សម្គាល់ថាអ្នកនាងគង់ សុជាតិ បានចាប់ដៃជាមួយលោកជា វិបុល រយៈពេលជាង៩ឆ្នាំមកហើយដោយទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៥ឆ្នាំ។តាំងពីសុជាតិ-វិបុល ចាប់ដៃគ្នាមកគេឃើញតារា១គូនេះរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ខែៗតាមរយៈការធ្វើMC នៅហង្សមាសនិងបណ្ដារកម្មវិធីរបស់Agency ទាំងឡាយ ហេតុនេះហើយដើម្បីឲ្យជីវិតស្នេហាកាន់តែស្រស់បំព្រងសុជាតិ តែងតែនាំប្ដីដើរកម្សាន្ដចាយលុយនៅក្រៅស្រុកទាំងនៅអ៊ឺរ៉ុប និងអាស៊ី ខណៈដែលមហាជនចាត់ទុកថាពិធីការិនីដែលល្បីល្បាញជាង២០ឆ្នាំមកនេះគឺជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ បើទោះជានាងមិនចេះអួតអាងដូចគេក្ដី៕

