ភ្នំពេញ៖តារាចម្រៀងហង្សមាសនិងជាអ្នកលេងម៉ូដសាក់លោកថុល សុភិទិ ដែលត្រូវគេស្គាល់ថាជាកូនមន្រ្ដីធំផ្កាយ២នោះលោកច្រើនតែនិយាយបែបត្រង់ៗ រហូតមានពាក្យពេជ្រន៍ខ្លះត្រូវបានគេចាត់ទុកថាមិនសមរម្យឬមិនសាកសមជា”តារា”ទៀតផង។តាំងពីភិទិ ល្បីក្រោយច្រៀងCover បទ”មិនអាចឃាត់ទេ”មកគេកត់សម្គាល់ថារយៈពេលខ្លីនេសោះអ្នកចម្រៀងរូបនេះបានធ្វើឲ្យភ្លាត់ស្នៀតដល់ទៅ២ដងក្នុងនោះគឺកាលពីខែមុននៅលើឆាកតន្រ្ដីដែលមានFan ជាច្រើននៅចំពោះមុខលោកបានលេងសើចទៅកាន់មិត្តរួមអាជីពគឺលោកស៊ឹម ច័ន្ទពន្លឺ ដោយនិយាយថាតារារូបនេះស្រលាញ់ប្រុសធ្វើឲ្យលោកពន្លឺ ស្រឡាំងកាំងតែម្ដងព្រោះដាក់ចំៗពេក។

ដោយឡែកថ្មីៗនេះនៅលើបណ្ដាញសង្គមTik Tok ម្ចាស់អាខោនឈ្មោះមនុស្សZero បានចេញមុខរិះគន់លោកភិទិ ក្នុងន័យស្ថាបនាព្រោះតែតារាថ្មីរបស់ហង្សមាសរូបនេះបានលេងសើចជាមួយលីម តិចម៉េង ដោយហៅថា”ឆ្កែ”ហើយលោកចាត់ទុកថាពាក្យនេះមិនសមតារានិយាយជាសាធារណៈដាក់គ្នាបែបនេះឡើយ ទោះជាក្នុងន័យលេងក្ដី។ប៉ុន្ដែបំណងរបស់លោកZero មិនត្រូវបានFan របស់ភិទិ យល់ស្របឡើយ ព្រោះពួកគេនៅតែការពារភិទិ ដដែល ខណៈដែលមនុស្សអព្យាក្រិតទើបគាំទ្រមតិរបស់លោកហ្សេរ៉ូ ។

យ៉ាងណាគេកត់សម្គាល់ថានៅមានសកម្មភាពមួយចំនួនទៀតដែលគេឃើញថុល សុភិទិ មើលទៅហាក់នៅមិនទាន់ត្រៀមខ្លួនក្នុងការធ្វើជាតារាល្បីឡើយ ក្នុងនោះដូចជាការបង្ហាញភាពស្និតស្នេហ៍ជាមួយនាងពេជ្រ សូលីកា ខ្លាំងពេកមុនពេលប្រលងចម្រៀងCambodian Idol វគ្គផ្ដាច់ព្រ័ត្រ ធ្វើឲ្យរបូតពានដោយលោកម៉ៃ សុគន្ធ ថាពីតួឯកក្លាយទៅជាតួរង ខណៈដែលថ្មីៗនេះលោកភិទិ ក៍កាន់តែបញ្ចេញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយសាច់សាច់សខ្ចីម្នាក់ទៀតគឺនាងឡុង ម៉ានីន ផងដែរ រហូតមានការលើកឡើងថាតារាលេងម៉ូដសាក់រូបនេះស្វាក់តែអ្នកមេម៉ាយទៀតផង។ប៉ុន្ដែអ្នកមេម៉ាយដែលទុកចិត្តភិទិ គឺសុទ្ធតែជាមេម៉ាយដែលមានសម្រស់មិនចាញ់ក្រមុំឡើយ ហេតុនេះហើយបានជាធ្វើឲ្យកូនលោកផ្កាយ២ មើលរំលងក្រមុំៗបែបនេះ។

គូរបញ្ជាក់ថាថុល សុភិទិ ទោះជាខកខានលើកពានCambodian Idol រដូវកាលទី៤ក្ដី ប៉ុន្ដែលោកនៅតែក្លាយជាតារាហង្សមាសហើយពេលនេះក្លាយជាដៃគូថ្មីរបស់នាងពេជ្រ សូលីកា ទៀតផង។ជុំវិញការនិយាយមិនសូវប្រយ័ត្នរបស់ភិទិ នេះអ្នកជំនាញសិល្បៈលើកឡើងថាទាល់តែតារារូបនេះមានទីប្រឹក្សារផ្ទាល់ខ្លួនទើបមិនអាចភ្លាត់ស្នៀតជាលើកទី៣៕

