ភ្នំពេញ៖សុខ ពិសី និងសិស្សប្អូនអ៊ីវ៉ា ពួកគេគឺជាស្រីស្អាតប្រចាំសាន់ដេ ខណៈដែលកន្លងមកធ្លាប់លេចថាតារាទាំងពីរមិនសូវត្រូវគ្នានោះទេ ព្រោះថារយៈពេលជាង១០ឆ្នាំមកនេះពិសី គឺជាតួឯក ខណៈដែលស្រីនាថ គឺជាតួរងប្រចាំផលិតកម្មធំ១នេះ។ប៉ុន្ដែថ្មីៗនេះក្នុងកម្មវិធីប្រគុំតន្រ្ដីឆ្លងឆ្នាំសាកល២០២២ ឈានចូល២០២៣ ពិសី និងអ៊ីវ៉ា បានប៉ៈគ្នានៅឆាកតន្រ្ដីតែ១ហើយតារាទាំងពីបានអោបថើបគ្នាដោយក្ដីស្រលាញ់នៅក្រោយឆាកតន្រ្ដី ដែលនេះបញ្ជាក់ឲ្យFan ទាំងសងខាងឃើញថាអ្នកទាំងពីរគ្មានបញ្ហាវិវាទជាមួយគ្នាដូចគេសង្ស័យឡើយ។អ្វីដែលកាន់តែកាន់តែច្បាស់ថែមទៀតនោះគេឃើញថានៅថ្ងៃពិសី សម្ពោធហាងតែគុជសាខាថ្មីរបស់នាងនោះអ៊ីវ៉ា ក៍បានទៅសាទរនាងផងដែរ ដែលសកម្មភាពបែបនេះបើមនុស្សមិនត្រូវគ្នាប្រាកដជាមិនអាចធ្វើបានឡើយ។

គូរបញ្ជាក់ថាស្រីស្អាតសុខ ពិសី ដែលFan នាងដាក់រហ័ស្សនាមថា”រាជនីយសម្រស់”នោះនាងតែងតែបង្ហាញចឬករួសរាយរាក់ទាក់ដល់អ្នករួមអាជីពទូទៅ និងគោរពសិល្បកររៀមច្បងជានិច្ច ទើបមិនសូវមានអ្នកណាមិនចូលចិត្តនាងទេ ស្របពេលដែលអ៊ីវ៉ា ក៍ដូចគ្នាព្រោះនាងមិនចេះឆ្មើងឆ្មៃឡើយ។ពិសី វ័យ៣៣ឆ្នាំរូបនេះបានប៉ៈស្នេហ៍ថៅកែសាន់ដេលោកឡាយ សុខចំរើន ជាង១០ឆ្នាំមកហើយ ប៉ុន្ដែទាំងសងខាងមិនដែលព្រមសារភាពម្ដងណាឡើយ។យ៉ាងណាផលិតកម្មសាន់ដេវិញពិសី មានឥទ្ធិពលខ្លាំងមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសនោះទេ បើទោះជានាងមិនដែលប្រើអំណាចរបស់នាងដាក់សម្ពាធលើមិត្តរួមអាជីពក្ដី។

គេនៅមិនទាន់ដឹងទេថាហេតុអ្វីបានជាពិសី មិនព្រមលាតត្រដាងរឿងស្នេហាជាមួយថៅកែនោះព្រោះនៅក្នុងសិល្បៈតារាជាច្រើនបានដឹងឭរឿងនេះសឹងគ្រប់គ្នាអស់ទៅហើយ ។ប៉ុន្ដែមានមូលហេតុមួយដែលគេជឿរថាពិសី មិនដាច់ចិត្តទម្លាយរឿងស្នេហា១នេះព្រោះការខ្លាចប្រឈម”ធ្លាក់កូដ”ខូច”ក្រេឌីត”ទើបនាងនៅតែជ្រើសផ្លូវបន្ដលាក់បាំងស្នេហានេះតទៅទៀត តែបើនៅតែបិតបាំងយ៉ាងនេះប្រាកដណាស់ថាដំណឹងនាងរៀបការជាមួយលោកថៅកែប្រាកដជាគ្មានស្រមោលឡើយ។

ក្រៅពីសុខ ពិសី ដែលគ្រងតំណែងជាតួឯកនៅសាន់ដេបានជាង១០ឆ្នាំនោះតារាស្រីដែលក្លាយជាតួឯកប្រចាំផលិតកម្ម៣ផ្សេងគ្នាទៀតគឺឱក សុគន្ធកញ្ញា នៅហង្សមាស,មាស សុខសោភា ប្រចាំរាម និងតន់ ច័ន្ទសីម៉ា របស់Galaxy ៕
