ភ្នំពេញ៖អ្នកមេម៉ាយលី ម៉ារីណា បានចេញសារនៅថ្ងៃបើកឆាកឆ្នាំថ្មី២០២៣ ដោយនាងតាំងចិត្តថាត្រូវចាប់ផ្ដើមជីវិតថ្មី និងលុបចោលអ្វីៗឆ្នាំចាស់ចោលឲ្យអស់ ដោយលាងសម្អាតចេញពីខួបក្បាលតែម្ដង ហើយនាងថែមទាំងថាលែងនឹកស្រណោះនូវអ្វីដែលមិនគូឲ្យស្រណោះ។ថ្វីត្បិតតែម៉ារីណា មិនបញ្ជាក់ឲ្យចំៗថារបស់អ្វីដែលនាងព្យាយាមលែងស្រណោះនោះក្ដី ប៉ុន្ដែគេអាចសន្និដ្ឋានថានោះគឺនាងសំដៅដល់ទ្រព្យសម្បត្តិជាគ្រឿងមាស ពេជ្រ ដែលនាងបានចោទអតីតស្វាមីលោកសាត ចាន់ថន ថាបានលួចទ្រព្យសម្បត្តិពីនាងអស់ពីខ្លួនកាលពីដើមខែឧសភា ឆ្នាំ២០២៣ ឥឡូវរយៈពេលជាង៧ខែទៅហើយនាងនៅតែមិនអាចទាមទារយកទ្រព្យទាំងនោះមកវិញបានឡើយ បើទោះជានាងធ្លាប់អង្វរលោកចាន់ថន ជាញឹកញាប់ឲ្យយកមកសងនាងវិញក្ដី ប៉ុន្ដែលទ្ធផលគឺដូចកាប់បំពង់រងចាំទឹកភ្លៀង ព្រោះលោកចាន់ថន ធ្លាប់បញ្ចេញសំណេរថាលោកមិនដែលបានលួចទ្រព្យពីអតីតភរិយាដូចម៉ារីណា ចោទប្រកាន់នោះទេ។

ដោយឡែកមហាជនវិញមានចម្ងល់ថាបើម៉ារីណា និងអតីតប្ដីបញ្ចប់និស្ស័យស្នេហ៍និងគ្នាទៅហើយហេតុគេលួចទ្រព្យ មិនព្រមសងនាងមិនប្ដឹងទៅតុលាការ?តែម៉ារីណា ថានាងនៅតែប្រកាន់ជំហថាដាច់ខាតមិនប្ដឹងអតីតប្ដីទៅតុលាការនោះទេ ព្រោះតែនាងមិនចង់ឃើញមនុស្សដែលនាងធ្លាប់ស្រលាញ់ជាប់គុក ច្រវ៉ាក់។

សូមបញ្ជាក់ថានៅពេលដែលលី ម៉ារីណា បានព្យាយាមសមាធិលែងស្រណោះចង់បានរបស់ដែលមិនអាចយកបានមកវិញនេះដែរ ថ្មីៗនេះមានព័តមានថាអ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេករូបនេះប្រកាសចង់លក់ផ្ទះ និងដីធ្លី ដើម្បីយកប្រាក់មកផ្គត់ផ្គងកូនប្រុសរបស់នាងក្នុងការសិក្សារទៀតផង។ការលេចឭបែបនេះធ្វើឲ្យមានការសង្ស័យថាម៉ារីណា ក្ស័យធន និងកំពុងជួបវិបត្តិសេដ្ឋកិច្ចទៀតផង បើទោះជានៅលើបណ្ដាញសង្គមគេឃើញនាងនៅតែបន្ដលក់អ៊ឺវ៉ាន់តាមOnline ជាធម្មតាក្ដី។

គូររំលឹកថាលី ម៉ារីណា បានរៀបការជាមួយលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៣ ដែលចំណងដៃជាង៩ឆ្នាំនេះពួកគបន្សល់កូនប្រុស១អាយជាង៨ឆ្នាំ ទើបម៉ារីណា និងលោកចាន់ថន បានចែកផ្លូវគ្នាទាំងចម្រូងចម្រាសនៅខែ២ឆ្នាំ២០២២ ហើយនាងប្ដេជ្ញាថានឹងគ្មានការផ្សះផ្សារគ្នាជាមួយអតីតប្ដីវិញជាដាច់ខាត៕
