ភ្នំពេញ៖ប្រាសាទ ដាវីន បានឲ្យដឹងថានាងនឹងត្រៀមចេញទៅប្រកួតកម្មវិធីUniversal Women International 2023 នៅទ្រីក្រុងឌូបៃ របស់សហព័ន្ធអារ៉ាប់រួម នៅចុងខែមករាឆ្នាំ២០២៣ ខាងមុខនេះហើយ បើទោះជានាងបានត្រៀមខ្លួនតិចតួចសម្រាប់វេទិការនោះក្ដី ប៉ុន្ដែនាងជឿរជាក់ថាអាចធ្វើបានដោយសារតែមានបទពិសោធន៍ផ្នែកនេះជាច្រើនឆ្នាំ ហើយក៍ធ្លាប់មានមិត្តភក្ដិនៅអូស្រា្ដលីដែលមានជំនាញវិស័យនេះជួយបង្ហាត់នាពេលកន្លងមកផងដែរ។នាងថាកម្មវិធីនោះមិនគិតពីអ្នកនៅលីវ ,មានគ្រួសា,មានកូន ឬបែកបាក់គ្នាអីនោះទេ ពោលគឺឲ្យតែអ្នកមានសម្ថភាពអាចទៅប្រកួតបាន ហេតុនេះហើយបានជានាងសម្រេចចិត្តចូលរួម។ប៉ុន្ដែនាងថាការវិលត្រឡប់មកវិញសារជាថ្មីនាពេលនេះមិនមែនរូបនាងចូលសិល្បៈ១០០% នោះទេគឺធ្វើផ្នែកខ្លះប៉ុណ្ណោះ ពិសេសគឺទាក់ទងវិស័យបង្ហាញម៉ូដនាងបានចូលរួមច្រើន ហើយក៍ត្រៀមបញ្ចេញការងារថ្មីៗមួយចំនួនទៀតទាក់ទងការងារមួយនេះនាពេលខាងមុខផងដែរ។

ឆ្លើយតបសំណួរថាតើប្រាសាទ ដាវីន មានគិតគូចង់រៀបការឆាប់ៗនោះទេនាងនិយាយលាយឡំសំណើចថាពេលណាទំនេរនឹងរៀបចំឡើងហើយពេលនោះក៍នឹងអញ្ជើញអ្នកកាសែតឲ្យចូលរួមផងដែរ។ដាវីន ថាពេលនេះកូនស្រីនាងមានអាយុ២ឆ្នាំ៤ខែ ហើយនាងមានគម្រោងយកកូនថែមទៀត ប៉ុន្ដែផែនការណ៍នេះត្រូវបានផ្អឹបទៅវិញព្រោះថានាងជាប់ដៃធ្វើការងារផ្នែកបង្ហាញម៉ូដនេះរវល់ស្ទើតែគ្មានពេលធ្វើសក់ ផាត់មុខ ហើយថែមទាំងលែងមានពេលពាក់ជញ្ជៀន ក្រវិលទៀតផង។នាងថាមង្គល ការដែលអាចកើតឡើងបានគឺអាស្រ័យទៅលើឪពុកម្ដាយនាងជាអ្នកកំណត់ ព្រោះថាសម្រាប់នាងពេលនេះមានស្វាមីនិងកូន១នេះគ្រួសារនាងកក់ក្ដៅទៅហើយ។ចំពោះរូបនាងពេលនេះសម្រេចចិត្តចុះឡើងៗពីបរទេសមកខ្មែរ ព្រោះថានាងក៍មានមុខរបរនៅទីនេះផងដែរ អីចឹងមិនមែននៅស្រុកគេយូឆ្នាំដូចមុនទៀតឡើយ ។

តាមព័តមានថាទោះជាពេលនេះប្រាសាទ ដាវីន មានកូន១ក្ដី ប៉ុន្ដែផលិតករមួយចំនួននៅតែពេញចិត្តហៅនាងថតសម្ដែងភាពយន្ដថ្មី តែដាវីន មិនទាន់ទទួលព្រោះថានាងជាប់ការងារគ្រប់គ្រងផ្នែកបង្ហាញម៉ូដនេះរបស់ក្រុមហ៊ុន១ នឹងត្រៀមចេញទៅប្រកួតខ្លួនឯងនៅឌូបៃ នាពេលឆាប់ៗខាងមុខនេះផងដែរ ខណៈដែលស្វាមីនាងពេលនេះក៍រស់នៅនិងធ្វើការនៅខ្មែរជាប្រចាំជាច្រើនខែមកហើយ។សម្រាប់ការបង្ហាញខ្លួនដោយសេរីរបស់ដាវីន នាពេលនេះជាសញ្ញាមួយបញ្ជាក់ថានាងមិនខ្លាចសុវត្ថិភាពដូចកាលពី១៤ឆ្នាំមុនដែលជួបហេតុការណ៍មានជនអានាមិកបោះគ្រាប់បែកចូលផ្ទះនាងនោះទៀតឡើយ។

គូរបញ្ជាក់ថាអតីតFreshie លេខ៣កាលពីឆ្នាំ២០០៨ ប្រាសាទ ដាវីន បានភាសខ្លួនទៅអូស្រា្ដលី និងបារាំងកាលពីឆ្នាំ២០០៨ ក្រោយមានព័តមានថាមានមន្រ្ដីធំប្រម៉ាញ់ស្នេហ៍នាងមិនបានទើបគម្រាមបោកគ្រាប់បែកចូលផ្ទះ។ក្រោយទៅរស់នៅស្រុកគេអស់៥ឆ្នាំ ដាវីន បានវិលចូលស្រុកវិញជាលើកដំបូងកាលពីឆ្នាំ២០១៣ ហើយមានព័តមានថានាងបានភ្ជាប់ស្នេហ៍ជាមួយបុរសអូស្រា្ដលី ប៉ុន្ដែក្រោយមកបុរសនោះទទួលមរណភាពទើបនាងយកគូស្នេហ៍ថ្មីជាប្រុសបរទេសទៀតដែលចំណងស្នេហានេះបានរក្សារមកដល់បច្ចុបប្បន្ននិងទទួលបានកូនស្រី១ ទាំងមិនទាន់មានជីវិតអាពាហ៍ ពិពាហ៍តាមប្រពៃណីខ្មែរឡើយ។យ៉ាងណាតារាសំបុរស្រអែមស្រស់ដែលមានកម្ពស់១,៧៨ម៉ែត្ររូបនេះហាក់មិនផ្ដោតសំខាន់លើមង្គលការជារឿងចាំបាច់បំផុតក្នុងជីវិតនាងឡើយ ព្រោះថាពេលនេះនាងនិងគូស្នេហ៍រស់នៅចុះសម្រុងគ្នាល្អណាស់ ហើយក្រោយចប់ភារកិច្ចទាក់ទងការងារបង្ហាញម៉ូដនេះនាងនឹងយកកូនថែមទៀតជាមិនខាន។

ក្រៅពីប្រាសាទ ដាវីន តារាដែលយកស្វាមីជាជនជាតិបរទេសមានដូចជាអ្នកនាងកែវ ស្រីនាង ,ផូ មុនីពៅ ,ហ៊ាប រ៉ាឌី ,អឿន ដាលីស ,សូ អេណា និងខៀវ សានសាណា ជាដើម៕
