ភ្នំពេញ៖តារាកូន១អ្នកនាងភិន សុដាលីស បានលេខមុខក្នុងភាពយន្ដរឿង”កៅអី ចុងក្រោយ” បន្ទាប់ពីនាងបានស្ងប់ស្ងាត់ការថតរឿងថ្មីៗរយៈពេល៤ឆ្នាំទៅហើយ។តាមរយៈការបង្ហាញខ្លួនសារជាថ្មីនេះគេឃើញដាលីស នៅតែមានព្រលឹង ហើយទម្រង់មុខនាងហាក់ប្រែប្រួលខុសពីមុនពោលគឺប៉ោងធំបន្ដិចទើបធ្វើឲ្យគេសង្ស័យថាអតីតគូស្នេហ៍លោកប៉ែន ចំរ៉ុង រូបនេះបានវះកាត់កែផ្ទៃមុខដើម្បីឲ្យមានការទាក់ទាញឡើងវិញ។
![](https://norkorthom.com/wp-content/uploads/2023/01/a5-3-1024x680.jpg)
យ៉ាងណានៅពេលសាកសួរពីភាពប្រែប្រួលនៃទម្រង់មុខនេះភិន សុដាលីស បានប្រាប់ថានាងមិនបានវះកាត់កែមុខដូចគេសង្ស័យនោះទេ ប៉ុន្ដែនាងបានពត់ធ្មេញ និងដកធ្មេញចេញខ្លះ ទើបធ្វើឲ្យទម្រង់មុខមើលទៅខុសពីមុនបែបនេះ។សុដាលីស បន្ថែមថាតាមពិតនាងចង់ពត់ធ្មេញជាង១០ឆ្នាំមកហើយ ប៉ុន្ដែចេះតែពន្យាពេលរហូតព្រោះថាជាប់ថតរឿងជាបន្ដបន្ទាប់ដែលភាពយន្ដខ្លះមិនអាចឲ្យតួពាក់ធ្មេញបានទេ ព្រោះលេងជាតួស្រុកស្រែអីមិនសាកសមទៅនិងសាច់រឿង។ប៉ុន្ដែដោយសារតែតាំងពីផ្ទុះកូវីដនាងហាក់រយាលពីការថតសម្ដែងដែរទើបសម្រេចចិត្តពត់ធ្មេញពេលនេះតែម្ដងហើយឥឡូវគ្រប់គ្នាមើលឃើញនាងមានមុខខុសពីដើមព្រោះតែរឿងនេះ។
![](https://norkorthom.com/wp-content/uploads/2023/01/a3-6-1024x680.jpg)
ភិន សុដាលីស ក៍បានឲ្យដឹងដែរថារឿង”កៅអី ចុងក្រោយ”នេះនាងថតតាំងពី៤ឆ្នាំមុនម្លេះតែស្ទះពន្យាពេលដាក់បញ្ចាំងព្រោះតែកូវីដ ហើយក្រៅពីរឿងនេះនាងក៍នៅមានមានភាពយន្ដ២រឿងផ្សេងទៀតដែលបានថតរួចហើយមិនទាន់ដាក់បញ្ចាំងផងដែរ។ប៉ុន្ដែសម្រាប់រឿងថ្មីនាងមិនទាន់ត្រៀមថតនោះទេ ខណៈដែលការផ្អាកថតភាពយន្ដយូខែកន្លងមកនេះនាងមានអារម្មណ៍នឹកដល់Fan និងមិត្តរួមអាជីពជាខ្លាំង ទើបតែពេលនេះអាចវិលមកវិញជាបណ្ដើរៗហើយ។
![](https://norkorthom.com/wp-content/uploads/2023/01/a2-8-1024x680.jpg)
គូរបញ្ជាក់ថាភិន សុដាលីស មិនសូវកាក់កបរឿងស្នេហានោះទេ ព្រោះនាងបានប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់ដូចជាបានផ្ដាច់ពាក្យជាមួយអតីតគូដណ្ដឹងលោកប៉ែន តុលា និងចែកផ្លូវជាមួយលោកប៉ែន ចំរ៉ុង កណ្ដាលទីដោយបន្សល់កូនស្រី១នៅលើការទំនុកបម្រុងរបស់នាង។ក្រោយធ្លាក់ខ្លួនមេម៉ាយដាលីស មិនដែលបង្ហាញគូស្នេហ៍ថ្មីនោះទេ តែតាមព័តមានថានាងកំពុងតែពិសោធន៍ស្នេហ៍បុរសក្រៅស្រុកម្នាក់៕
![](https://norkorthom.com/wp-content/uploads/2023/01/a9-1.jpg)