Saturday, September 21, 2024
Homeតារាខ្មែរតារា៤ដួង​ មិនទាន់ដូចដើម ក្រោយប្ដូរទ្រនុំ

តារា៤ដួង​ មិនទាន់ដូចដើម ក្រោយប្ដូរទ្រនុំ

ភ្នំពេញ៖តារាចម្រៀងប្រៀបដូចកីឡាករបាល់ទាត់ពោលគឺមានការផ្លាស់ប្ដូរផលិតកម្ម ក្លឹប ជា​រឿង​​ធម្មតា​ដែល​ពួកគេធ្វើទៅតាមពេលវេលា។ប៉ុន្ដែគេកត់​សម្គាល់ថាមានតារាខ្លះក្រោយ​ប្ដូរ​ផលិតកម្មច្រៀងកាន់តែល្បី តែតា​រាមួយចំនួនទៀតចុះខ្សោយក្រោយផ្លាស់ទ្រនុំ​។​ដោយ​​ឡែកនៅឆ្នាំ២០២៣ នេះគេកត់សម្គាល់ថា​មានតារា៤ដួង​ក្រោយប្ដូរផលិតកម្មច្រៀង ​សន្ទុះ​របស់ពួកគេហាក់នៅទ្រឹង បើទោះជាម្នាក់ៗក្លាយជាតួឯកប្រចាំផលិតកម្មទាំង​នោះរៀងៗ​ខ្លួន​ក្ដី។

 ១៖ព្រាប សុវត្ថិ ៖តារាវ័យ៤៨ឆ្នាំរូបធ្លាប់គ្រងតំណែងតួឯកនៅហង្សមាសរយៈ​ពេល២៣​ឆ្នាំ(១៩៩៧-២០២០)ដោយ​គ្មានតារាប្រុសណាវ៉ាលោកដាច់ម្ដងណាឡើយ។ប៉ុន្ដែនៅខែសីហា ឆ្នាំ២០២០ លោកសុវត្ថិ អស់និស្ស័យជា​មួយ​ហង្សមាសក៍ទៅចូលជ្រកនៅGalaxy  រហូតដល់​បច្ចុប្បន្នពោលគឺជាង២ឆ្នាំនេះគ្រប់គ្នាអាចមើល​ឃើញថាបទ​ចម្រៀ​ងរបស់លោកឧកញ៉ារូបនេះលែងសូវមានចេញមកផ្ទុះខ្លាំងដូចមុនទៀតហើយ ពោលគឺFan នៅតែនិ​យម​ស្ដាប់បទ​លោក​នៅផលិតកម្មចាស់ជាងច្រៀងនៅទ្រនុំថ្មី។ប៉ុន្ដែភាពប្រែប្រួលរបស់លោកសុវត្ថិ នាពេល​នេះក៍​មានចំណែក​ដោយ​សារតែលោក​ក្លាយជាឧកញ៉ាលែងសូវ​សម្រុកធ្វើការងារសិល្បៈទាំង​ស្រុង​ដូចមុន ព្រោះ​ងាក​ទៅធ្វើជំនួញដែលនេះក៍ជាបញ្ហាចោទដែរ។

  ២៖មាស សុខសោភា៖តារាចម្រៀងសំនៀងផ្អែមមាស សុខសោភា បានជ្រក​នៅថោន​អស់​រយៈពេល៩ឆ្នាំ​ទើបនាងដើរចេញចូលរាម រយៈពេលជិត២ឆ្នាំមកហើយ ដែលពេល​នេះ​សោ​ភា ក៍មិនទាន់អាចធ្វើឲ្យ​ទីផ្សារ​ចម្រៀងប្រែប្រួលដែរ ព្រោះមិនទាន់មានបទខ្លាំងៗដូចមុន។​យ៉ាង​ណាតាមបណ្ដារConcerts ធំៗសោភា នៅ​តែចេញមុខជាបន្ដបន្ទាប់ដែលអាច​បញ្ជាក់ថា​ទោះជានាងលែងសូវខ្លាំងដូចមុនក៍មិនធ្លាក់ដែរ។ក្រោយប្ដូរ​ទ្រនុំ​នេះសោភា បានក្លាយទៅជា​ថៅ​កែហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងហាងកាហ្វេ១នៅកំពង់សោមផងដែរ ដែល​បញ្ជា​ក់​ថា​នាង​មិនពឹងទៅលើប្រាក់ចំណូលពីអាជីពចម្រៀងទាំងស្រុងដូចមុនទេ។

 ៣៖ខេមៈអតីតតារាថោន រូបនេះក្លាយជាតួរងនៅGalaxy ព្រោះព្រាប សុវត្ថិ គឺជាតួឯក ហើយសន្ទុះរបស់​លោក​ប៉ុន សុណារិន នាពេលនេះក៍មិនទាន់ខ្លាំងក្លាដូចកាលលោក​នៅ​ច្រៀ​ង​ផលិតកម្មចាស់ដែរ។ទោះជាយ៉ាង​ណា​អ្នកជំនាញសិល្បៈបានលើកឡើងថាលោកសុណារិន ច្រៀងស្ទីលស្អក តែពិរោះ ហេតុនេះនៅតែ​គ្មានតារា​ផ្សេង​ៗអាចដណ្ដើមតំណែងលោក​បាន​ទេ​។ប្រភពបានឲ្យដឹងថាលោកសុណារិន ក៍មិនពឹងលើអាជីព​ចម្រៀង​ទាំង​ស្រុង​ដែរ ព្រោះលោក​មានដីធ្លីជាច្រើនកន្លែង គ្រាន់តែលោកខេម មិនចេះអួតអាងដូចគេប៉ុណ្ណោះ។

 ៤៖ដួង វីរៈសិទ្ធៈ អតីតតារាហង្សមាសលោកម៉ម វាសនា ហៅវីរៈសិទ្ធ បានក្លាយទៅជា​តួឯករបស់រាម និងជាដៃ​គូសំខាន់ជាមួយមាស សុខសោភា ទៀតផង ហេតុនេះការចេញ​ពី​ហង្សមាសចូលទ្រនុំ​ថ្មីនេះមិនមាន​អ្នកណា​លោក​វាសនា ជ្រើសផ្លូវខុសឡើយ ព្រោះសម្អាង​ថាអំឡុងពេលតារារូបនេះនៅហង្ស​មាសលោកមិនធ្លាប់​បាន​ស្គាល់រសជាតិតួឯកឡើយ។ប៉ុន្ដែបទចម្រៀងរបស់លោកសិទ្ធ ក៍មិនសូវលេចធ្លោដូចអំ​ឡុងពេលលោក​ច្រៀង​ដៃគូជាមួយរ៉េត ស៊ូហ្សាណា នៅផលិតកម្មចាស់ដែរ ហេតុនេះហើយទើបមិនសូវមានសន្ទុះខ្លាំងក្លាឡើយ ស្រប​ពេលដែលអ្នក​ជំនាញសិល្បៈលើកឡើងថារាម ផលិតបទចម្រៀងមិនមែន​ដើម្បីប្រជែង​ជាមួយ​ហង្សមាស និង​Galaxy នោះទេ ព្រោះផលិតកម្មនេះធ្វើជាព័ណសំបុររបស់គេ។ប៉ុន្ដែវីរៈសិទ្ធ ធ្លាប់ប្រាប់ថា​ទោះជាលោក​ទៅផលិត​កម្មណាក៍នៅតែធ្វើបទដោយខ្លួនឯងដែរ ហេតុនេះ​មិន​មានការបារម្ភ​ខ្លាចប្ដូរទ្រនុំនាំឲ្យចុះខ្សោយនោះទេ៕

RELATED ARTICLES