ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម បាននិយាយលេងបន្លំមែនកាលពីពេលថ្មីៗនេះថានាយកំពុងប្រឹងសន្សំលុយធ្វើជាឧកញ៉ា។ការថ្លែងរបស់នាយចឺម បែបនេះប្រាកដណាស់ថាធ្វើឲ្យស្រីស្អាតៗក្នុងសិល្បៈរួមទាំងអតីតសង្សារនាយទាំង៤មានការភ្ញាក់ផ្អើលនិងជ្រួលច្របល់ជាខ្លាំង ខណៈដែលប្រុសខ្លះបារម្ភកាន់តែខ្លាំងថានាយចឺម នៅជាអ្នកចម្រៀងធម្មតាៗសោះញ៉ែស្រីស្អាតៗក្នុងពិភពសិល្បៈឡើងចង់ពាយអស់ទៅហើយ ចុះទម្រាំនាយឡើងជាឧកញ៉ាទៀតតើតារាថ្មីៗស្រីស្អាតសាច់សខ្ចី មិនត្រូវលោកមេសា ប្រមូលមកដុសខាត់អស់ហើយទេ?

ពិតប្រាកដណាស់ថាបើលោកមេសា ឡើងជាឧកញ៉ា នោះគឺនឹងហៅថា”ឧកញ៉ាចឺម”ហើយតាមរយៈការពូកែថ្វីមាត់នោះនាងនាងអាចនឹងរត់រកនាយចឺម តែម្ដង ប្រសិនបើបំណងរបស់តារាសាន់ដេរូបនេះបានសម្រេចហើយពេលនោះតារាដែលពូកែញ៉ែបានៗមួយចំនួនទៀតមានដូចជានាយពែកម៉ី,នាយក្រូច និងអ៊ីណូ ជាដើមប្រាកដជាពិបាកទប់ទល់លោកឧកញ៉ាចឺម ជាមិនខានរឿងញ៉ែស្រីនេះ។ប៉ុន្ដែពេលនេះក្ដីសុបិនរបស់នាយចឺម ស្ថិតនៅឆ្ងាយពីដៃនៅឡើយ ខណៈដែលច្បាប់ថ្មីកំណត់អ្នកចង់ឡើងជាឧកញ៉ាត្រូវបរិច្ចាគដល់ទៅ៥០ម៉ឺនដុល្លារជួយជាតិទើបទទួលបានគោរម្យងារដ៍ពិសេសនេះ។ចំពោះនាយចឺម វិញថ្មីៗនេះបានអះអាងថាតម្លៃខ្លួននាយច្រៀង១កម្មវិធីស៊ីថ្លៃ២៥០០ដុល្លារ ហេតុនេះបើសិនជានាយចេញច្រៀងញឹកញាប់នោះគេជឿរថាលោកមេសា អាចនឹងសម្រេចក្ដីសុបិននេះជាមិនខាន ព្រោះនៅពេលនាយក្លាយជាឧកញ៉ានោះគឺស្រីក្មេងៗនឹងតោងស្នេហ៍លោកមេសា ទ្វេដងឯណ្ណោះ ហេតុនេះបើចង់ចំណូលទាល់តែចំណាយទើបអាចទៅរួច។

គូរបញ្ជាក់ថាគិតមកត្រឹមដើមឆ្នាំ២០២៣នេះមានអតីតតារានិងតារាបានក្លាយទៅជាឧកញ៉ាដល់ទៅ៤រូបមកហើយក្នុងនោះគឺលោកទុំ សារុត ហៅឧកញ៉ាឃ្លោគ ,លាន អាហ្វ្រីលគីនីន ,ខែម ប៊ុនថៃ និងព្រាប សុវត្ថិ។ចំពោះនាយចឺម វិញក្រោយផ្ដាច់ស្នេហ៍អ្នកមេម៉ាយសាច់ដូចម៉ែសំឡីនាងសេង សុខឃីម នោះពេលនេះនាយកំពុងតែស្វះស្វែងរកស្រីស្អាតថ្មីៗមកឡង់សេនិងស្អំរបួសបេះដូងនាយក្នុងនោះមានទាំងអ្នកលក់អនឡាញមួយចំនួនផងដែរដែលចង់ល្បីហ៊ានប្រថុយលេងឈុតស្នេហាជាមួយលោកមេសា។តារារួមអាជីពបានលើកឡើងថានៅពេលនាយចឺម ឡើងឧកញ៉ា នោះច្បាស់ជានឹងធ្វើឲ្យអតីតសង្សារទាំង៤របស់នាយគឺនាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម ដែលក្នុងចំណោមនេះមានអ្នកខ្លះស្ដាយតំណែងជំទាវរបស់នាយចឺម ជាមិនខាន៕

