ភ្នំពេញ៖ស្រីស្អាតរ៉េត ស៊ូហ្សាណា និងកូនប្រុសលោកឧកញ៉ាព្រាប សុវត្ថិ គឺបុរសរូបសង្ហារសុវត្ថិ មុនីនាគ បានបង្ហាញកាយវិការហាក់ទុកចិត្តលើគ្នាទៅវិញទៅមករឹតតែខ្លាំងនារយៈពេលចុងក្រោយនេះពោលគឺលើសពីមិត្តរួមអាជីព ខណៈដែលហ្សាណា មិនដែលបញ្ចេញកាយវិការនៅក្រៅឆាកស្និតជាមួយបុរសណាហើយត្រូវឪពុកម្ដាយអនុញ្ញាត្តិដូចកូនកំលោះលោកសុវត្ថិ នេះឡើយ។ទាំងFan ហ្សាណា និងមុនីនាគ មិនហ៊ានជម្រុញឲ្យតារាយុវវ័យ១គូនេះក្លាយទៅជាគូសង្សារគ្នានោះទេ ប៉ុន្ដែគ្រាន់តែពួកគេថាស្រីស្រស់ប្រុសសង្ហារនេះ”សមគ្នា”។

អ្វីដែលគូរឲ្យកត់សម្គាល់សកម្មភាពរបស់ហ្សាណា នាពេលនេះច្បាស់ណាស់ថានឹងអាចធ្វើឲ្យមុនីនាគ អាចបន្ដច្រៀងនៅហង្សមាសតទៅទៀតក្នុងនាមជាដៃគូជាមួយនាង ខណៈដែលមុននេះប្អូនរបស់តារាចម្រៀងរូបនេះគឺលោកសុវត្ថិ សិរីវុឌ្ឍ និងបងប្រុសគេសុវត្ថិ មុនីវណ្ណ បានដើរចេញពីហង្សមាសអស់ទៅហើយ។រឿងកាន់តែគូរឲ្យចាប់អារម្មណ៍ផងដែរគ្រប់គ្នាដឹងថាស៊ូហ្សាណា ត្រូវឪពុកម្ដាយតាមការពារដោយតឹងតែងបំផុតដោយកុំថាឡើយបុរសៗបានសាសងនិងស្និតស្នេហ៍នាង សូម្បីតែនិយាយទូរស័ព្ទក៍ម្ដាយនាងមិនដែលអនុញ្ញាត្តិដែរ តែពេលហ្សាណា ស្និតមុនីនាគម្ដាយនាងមិនហួងហែងនោះទេ បើទោះជាសកម្មភាពនោះជាលក្ខណៈក្រៅឆាកមិនមែនជាការថតMV ក្ដី។

ស្រីស្រស់រ៉េត ស៊ូហ្សាណា អាយុ២២ឆ្នាំ បានចាប់អាជីពចម្រៀងនៅហង្សមាសជាង៧ឆ្នាំមកហើយ ដែលពេលនេះនាងបានក្លាយទៅជាតារាស្រីវ័យក្មេងដែលលេចធ្លោជាងគេនៅទ្រនុំធំនេះ បើទោះជាអ្នកជំនាញសិល្បៈបានអះអាងថាការច្រៀងបទជាភាសារខ្មែររបស់នាងនៅមានកម្រិតក្ដី។មុនហ្សាណា ចាប់ដៃកូនលោកឧកញ៉ាសុវត្ថិ នេះតារាធ្មេញចំពើសរូបនេះក៍ធ្លាប់ធ្វើជាដៃគូលោកដួង វីរៈសិទ្ធ ដែរ ប៉ុន្ដែហ្សាណា មិនដែលស្និតវីរៈសិទ្ធ នៅខាងក្រៅឆាកដូចមុនីនាគ ឡើយ ទើបអ្នកខ្លះថាស្រីស្អាតមានទម្រង់មុខដូចកូនកាត់ជប៉ុនរូបនេះអាចនឹងមានភាគរយក្លាយទៅជាកូនប្រសារលោកឧកញ៉ាសុវត្ថិ ក៍ថាបានឲ្យតែទំនាក់ទំនងពួកគេនៅតែយល់ចិត្តល្អដូចពេលនេះទៀត ព្រោះថាមុននេះឪពុកមុនីនាគ ក៍ធ្លាប់សួរកូនៗលោកថាពេលណាទើបពួកគេយកសង្សារដែរ។

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា មានយីអ៊ុនល្អនៅហង្សមាស ព្រោះក្ដាប់បានទាំងទីផ្សារConcerts ធំៗនិងស្ពតពាណិជ្ជកម្មជាច្រើនក្នុងដៃទើបធ្វើឲ្យនាងអាចរកប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗពីការងារសិល្បៈ ហើយពេលនេះនាងបានស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យច្រើននាពេលបច្ចប្បន្នទៀតផងព្រោះសម្អាងថានាងបានទិញផ្ទះ២ល្វែងតម្លៃខ្ទង់៣០ម៉ឺនដុល្លារ និងរថយន្ដម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារនៅរដូវកូវីដកំពុងផ្ទុះខ្លាំងកាលពីឆ្នាំមុន។ប៉ុន្ដែហ្សាណា បែជាមានសំណាងមិនសូវត្រូវបានគេម៉ៃថានាងមានគូស្នេហ៍នៅជួយក្រោយខ្នងឡើយ ព្រោះនាងរកលុយបានច្រើនពីការច្រៀងសម្ដែងនិងថតស្ពត ខណៈដែលជីវភាពនាងក៍ល្អប្រសើរតាំងពីមុននាងលេងសិល្បៈម្លេះ។យ៉ាងណាមិនទាន់អាចដឹងច្បាស់ទេ ថាហ្សាណា នឹងគេចពីរឿងអាស្រូវកេរ្តិ៍បានរហូតឬយ៉ាងណា ខណៈដែលរូបសម្រស់នាងក៍ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួនផងដែរ រហូតដល់លោកធំខ្លះសរសើរនាងថាជាស្រីស្អាតនៅចំពោះមុខនាងទៀតផង។

ក្រៅពីរ៉េត ស៊ូហ្សាណា តារាដែលត្រូវម្ដាយតាមការពារជាប្រចាំមានដូចជានាងនី មុនីនាថ ,បេប៊ី ,ណូ ម័រ,អ៊ុង នីនិច្ច និងគង់ វង្សយ៉ាទី ជាដើម។មហាជនរងចាំមើលថាតើទំនាក់ទំនងរវាងស្រីស្អាតហ្សាណា និងកូនលោកឧកញ៉ាព្រាប សុវត្ថិ នឹងអាចក្លាយទៅជាគូសង្សារគ្នាបានដែរឬទេ ខណៈដែលគិតត្រឹមឆ្នាំ២០២៣នេះតារាដែលជ្រើសម្ចាស់ចិត្តជាអ្នកសិល្បៈដូចគ្នាមានដូចជាគង់ សុជាតិ-ជា វិបុល,ខាត់ សុឃីម -ផាណូ,កុល ដាវី-សុខ រក្សារ,ម៉ានីកា-ចន,ប៉ាច គីមមួយ- សយ រតនៈ,គង់ ច័ន្ទស្រីមុំ-គឹម សីហា និងពេជ្រ សោភា -ឆឹម សក្កដា ជាដើម៕
