Wednesday, November 20, 2024
Homeព័ត៌មានជាតិចាប់រំលោភស្រី រួចទាញចបជីកវាយសម្លាប់ ផ្អើលនៅស្រុកសំរោងទង

ចាប់រំលោភស្រី រួចទាញចបជីកវាយសម្លាប់ ផ្អើលនៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសម្នាក់ ទើបនឹងត្រឡប់មកពីសាមងបានត្រី ក៏យកទៅឱ្យម្តាយ  ស្រាប់​តែ​ទៅដល់ផ្ទះប្រទះឃើញម្តាយដេកស្លាប់ ក្នុងថ្លុកឈាម នៅក្នុងកូនខ្ទមស្នាក់នៅរបស់ខ្លួន គួរឱ្យសង្វេគ ដោយមានចបជីកប្រឡាក់ឈាម មួយនៅក្បែរនោះផង និងត្រូវបានគេសង្ស័យ ថា ជាករណីរំលោភរួចវាយសម្លាប់បំបិទមាត់ ។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ។

ស្ត្រីរងគ្រោះដែលត្រូវឃាតករវាយសម្លាប់ ក្នុងថ្លុកឈាមនោះ មានឈ្មោះយិន ថា អាយុ ៤៨​ឆ្នាំ មុខរបរលក់នំចៀន សព្វថ្ងៃស្នាក់នៅក្នុង កូនខ្ទមកើតហេតុខាងលើតែម្នាក់ឯង។ ស្ត្រីរងគ្រោះមានប្តី និងមានកូនដល់ទៅ៧នាក់ ប៉ុន្តែ បុរសជាប្តីជាមនុស្សមានបញ្ហាសរសៃប្រសាទ ដើរចោលផ្ទះបាត់អស់រាប់ខែមកហើយ ចំណែក កូនៗទាំង៧នាក់ ចេញទៅរស់នៅជាមួយជីដូន នៅក្នុងភូមិជាមួយគ្នា ។

តាមសម្តីក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ត្រូវ ជាកូនរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគេនិងបងប្អូន៦នាក់ទៀត សព្វថ្ងៃរស់នៅ ជាមួយជីដូន ក្នុងភូមិជាមួយគ្នា ហើយជារៀង រាល់ព្រឹក រូបគេតែងទៅសាមងនៅក្នុងស្ទឹង លុះ ត្រឡប់មកវិញ បានត្រីក៏ឈៀងចូលយកទៅ ឱ្យម្តាយខ្លះគ្រាន់ទុកធ្វើម្ហូប។ នៅមុនពេល កើតហេតុ បន្ទាប់ពីដើរទៅលើកមងបានត្រីខ្លះ រូបគេក៏ដើរសំដៅមកផ្ទះម្តាយបំណងយកត្រី ឱ្យម្តាយ លុះមកដល់ឃើញផ្ទះស្ងាត់ឈឹង រូបគេ ក៏ស្រែកហៅម្តាយ តែមិនឮសំឡេងឆ្លើយតប សោះ ទើបរូបគេបានចូលទៅមើលនៅក្នុងខ្ទម ដែលម្តាយស្នាក់នៅ ស្រាប់តែប្រទះឃើញម្តាយ ដេកស្លាប់ក្នុងថ្លុកឈាមនៅផ្ទាល់នឹងដី ដោយ មានចបជីកប្រឡាក់ឈាមមួយនៅក្បែរសាក- សពម្តាយទៀតផង ធ្វើឱ្យរូបគេភ័យតក់ស្លុត ក៏ស្រែកឆោឡោ ហៅគេឯងឱ្យជួយ បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ចោម​រោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ប្រជាពលរដ្ឋដែលចូលមកចោមរោមមើល ហេតុការណ៍ផ្ទាល់ភ្នែក បានលើកឡើងថា ស្ត្រី- រងគ្រោះអាចត្រូវឃាតករជាមនុស្សស្គាល់គ្នា ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចវាយសម្លាប់ ដើម្បីបំបិទមាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព ដើម្បីរកពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់ស្ត្រីរងគ្រោះ ។

លោកអនុសេនីយ៍ឯកវិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំ- រោងទង បានឱ្យដឹងថា ក្រោយពីពិនិត្យសព ឃើញថា មានស្នាមបែកក្បាល ដែលត្រូវវាយ នឹងវត្ថុរឹង ហើយនៅលើគ្រែខាងមុខខ្ទមស្នាក់នៅ របស់ស្ត្រីរងគ្រោះ មានចបជីកបាក់ដងមួយ។ ចំណែកនៅក្បែរជញ្ជាំងខ្ទម មានស្នាមកាយដី ទំនងជាជនសង្ស័យកាយដីចូលមកវាយសម្លាប់ ស្ត្រីរងគ្រោះ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះ អាចជារឿងគំនុំមិនមែនជាករណី រំលោភ​សេពសន្ថវៈសម្លាប់ដូចការសង្ស័យរបស់ ប្រជាពលរដ្ឋនោះទេ។ យ៉ាងណាពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមវែកមុខជនជាឃាតករ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

សពស្ត្រីរងគ្រាះ ត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី ៕

ដោយ៖ អ៊ុំ ណូន

dfdfdsddfsfds

RELATED ARTICLES