Saturday, September 21, 2024
Homeតារាខ្មែរបវរកញ្ញា៤រូប ចេញទៅអាមេរិកលើកទឹកចិត្តហង្ស ម៉ានីតា

បវរកញ្ញា៤រូប ចេញទៅអាមេរិកលើកទឹកចិត្តហង្ស ម៉ានីតា

ភ្នំពេញ៖បវរកញ្ញារបស់​Miss Universe Cambodia ៤រូបគឺគឺកញ្ញារឿន ណាត ២០១៧,​សំ​ណាង អាលីណា ២០១៨,​រ៉េត ហ្សារីតា ២០២០, ងិន ម៉ារ៉ាឌី ២០២១ និងអ្នកដឹកនាំMiss Universe ជនជាតិហ្វីលីពីនបានហោះទៅអាមេរិក​កាល​ពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទៅ​លើក​ទឹកចិត្តដល់កញ្ញាហង្ស ម៉ានីតា ដែលកំពុង​ស្ថិតនៅសហ​រដ្ឋ​អាមេរិក ដើម្បីត្រៀមប្រកួតបវរកញ្ញា​ចក្រវាឡលើកទី​៧១ នៅ​សហ​រដ្ឋអាមេរិក នៅ​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២៣។ការនាំគ្នាទៅលើកទឹកចិត្តដល់កញ្ញាម៉ានីតា នាពេល​នេះ​​​របស់​​បវ​រកញ្ញា ទាំង៤ជំនាន់ធ្វើឡើង ខណៈដែលការ​ប្រកួតនៅមិនដល់សប្ដាហ៍ទៀតនោះទេ​នឹងមក​ដល់ ហេតុ​នេះហើយការលើកទឹកចិត្ត ផ្ដល់កំលាំងចិត្ត សំខាន់​បំផុតដល់ម៉ានីតា ដែល​តំណាង​ឲ្យកម្ពុជា។

 កញ្ញារឿន ណាត អាយុ២៨ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥២ គ.ក្រ ជាម្ចាស់មកុដMiss Universe Cambodia ២០១៧ បានឲ្យដឹងថាមុនចេញទៅអាមេរិកនេះរូបនាងបាន​ទាក់ទងជា​មួយម៉ានីតា ជាប្រចាំតាមរយៈGroup Chat ហើយ​នាងនិយាយលើកទឹកចិត្តដល់ម៉ានីតា ឲ្យ​ខិត​ខំ​ប្រឹងប្រែងឲ្យអស់ពីសម្ថភាព​និងកុំមើលពីSocial Media  ច្រើន​ពេក​ពេលប្រកួតជិតមក​ដល់។រឿន ណាត បន្ថែមថានាងជំនឿរចិត្តលើម៉ានីតា ១០០% ថានាងអាចធ្វើបាន​ព្រោះនាង​មាន​​​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកួតពិសេសគឺចំណេះដឹងទូទៅ និងភាសារអង់គ្លេស ហេតុ​នេះយ៉ាង​ហោចក៍នាងអាចដណ្ដើមបានតំណែងTop 10 ជាមិនខាន។នាងថា​សម្រា​ប់​តំ​ណើរ​​ចេញ​ទៅអាមេរិករបស់​នាង​និង​បវរកញ្ញាទាំង៣រូបផ្សេងទៀត​នាពេលនេះគឺបានទទួល​ការ​ឧបត្ថម្ភ​ពីលោកលោកចិន សំណាង ម្ចាស់​ហាង​CSNJ ។

 រឿន ណាត បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាតាំងពីនាងក្លាយជាប​រកញ្ញាមក​ធ្វើ​​ឲ្យជីវភាពនាង​មានការ​ផ្លាស់ប្ដូរធូធារជាងមុន ប៉ុន្ដែនាងសូមផ្ដាំដល់ប្អូនៗជំនាន់ក្រោយថាបើ​ចង់ចូលរួមវិស័យនេះគឺដាច់​ខាតត្រូវតែចេះ​ភាសារអង់គ្លេស១ទៀតទើបអាចទៅរួច ព្រោះនាង​មិន​នេះអង់គ្លេសអីចឹងពេលប្រលងជួបផលវិបាក ព្រោះមិន​អាច​និយាយនូវអ្វីដែល​ខ្លួនចង់​ប្រាប់​ទៅគេ។នាងថាការប្រលងបវរកញ្ញាសំខាន់សម្រាប់យុវវ័យខ្មែរ​ព្រោះធ្វើឲ្យ​ពួក​គេផ្លាស់ប្ដូរ​ផ្នត់គំនិត ជឿរជាក់លើខ្លួនឯង នឹងមានឱកាសបង្ហាញពីឈុតតំណាងជាតិ និងអរិយធ័ម វប្ប​ធ័ម ទៅកាន់ពិភពលោកឲ្យគេស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត។

ដោយឡែកកញ្ញាសំណាង អាលីណា,រ៉េត ហ្សារីតា និង ងិន ម៉ារ៉ាឌី ក៍មានទស្សនៈ​ស្រប​គ្នាទៅកញ្ញារឿន ណាត ដែរដោយពួកគេជឿរជាក់ថាកញ្ញាហង្ស ម៉ានីតា នឹងទទួល​បាន​ជោគជ័យនាំកិត្តិយសជូនជាតិ​នាពេលខាងមុខ​នេះជាមិនខាន។

 គូរបញ្ជាក់ថាម្ចាស់មកុដMiss Universe Cambodia 2022 កញ្ញាហង្ស ម៉ានីតា បាន​ចេញ​​​ទៅប្រកួត​សហរដ្ឋអា​មេរិក​​កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីត្រៀមខ្លួនប្រកួតកញ្ញា​ចក្រវាឡ​លើកទី៧១នៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៣ ដែលមានបវរកញ្ញាជាច្រើន​ប្រទេស​ចូលរួម​៕

RELATED ARTICLES