ភ្នំពេញ៖តារាYoutuber ដ៍លេចធ្លោកញ្ញាស្រីនា បានក្លាយទៅជាទូតសុឆន្ទៈ(BA)ជាផ្លូវការរបស់ផលិតផលU.Well ដែលបានចុះកុងត្រានិងប្រកាសជាផ្លូវការដោយក្រុមហ៊ុនBeemax Group កាលពីល្ងាចថ្ងៃទី៨ ខែមករាឆ្នាំ២០២៣ នៅក្នុងពិធីមហាព្រឹត្តិការណ៍សិល្បៈវប្បធ័ម ដើម្បីមនុស្សធ័ម រៀបចំនៅសាលដ៍ធំមួយកណ្ដាលបុរី ប៉េង ហួត បឹងស្នោរ ដោយមានសិល្បករជាង១០០នាក់ តំណាងចែកចាយ និងអ្នកសារព័តមានជាច្រើនស្ថាប័នបានចូលរួមផងដែរ។ស្រីនា បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលក្លាយទៅជាទូតសុឆន្ទៈរបស់ផលិតផលខាងលើ ប៉ុន្ដែនាងមិនប្រាប់ពីតម្លៃខ្លួនថាទទួលបានប៉ុន្មានពីការធ្វើជាBA មួយនេះឡើយ។
តារាYoutuber រូបស្រស់នេះថានាងពិតជារំភើបដែលបានក្លាយជាBA របស់ផលិត U.Well ហើយនាងនឹងធ្វើទៅតាមតួនាទីតាមរយៈការធ្វើសកម្មភាពទាំងការផ្សព្វផ្សាយជាវីដេអូនិងរូបហ្វិក។ប៉ុន្ដែនាងថាមិនអាចប្រាប់ពីចំនួនកុងត្រាថានាងជាប់កិច្ចសន្យាប៉ុន្មានឆ្នាំ និងនាងទទួលបានតម្លៃខ្លួនពីការងារខាងលើនេះចំនួនប៉ុន្មាននោះទេ ព្រោះនេះជាគោលការណ៍ក្រុមហ៊ុន។
លោកភុំ សុវណ្ណារ័ត្ន ជាអគ្គនាយកក្រុមហ៊ុនBeemax Group ឬជាម្ចាស់ប្រេនU.Well បានឲ្យដឹងថាក្រុមហ៊ុនលោកបានព្យាយាមយកកញ្ញាស្រីនា ធ្វើការជាមួយរយៈពេល១ទៅ២ឆ្នាំមកហើយ ព្រោះតែគាត់សាកសមជាមួយផលិតខាងលើនេះណាស់ ហើយទើបតែពេលនេះអាចសម្រេចបានដែលគាត់បានក្លាយជាអ្នកតំណាងរបស់យើង។លោកសុវណ្ណារ័ត្ន បន្ថែមថាស្រីនា ជាមនុស្សច្បាស់លាស់ ហើយមុននឹងគាត់ទទួលយកការងារនេះនាងក៍បានតេស្ដផលិតផលនិងឃើញថាពិតមានគុណភាពដូចដែលគាត់ចង់បានហើយទើបឈានមកចុះកុងត្រាជាមួយគ្នាតែម្ដង។លោកសុវណ្ណារ័ត្ន បានឲ្យដឹងទៀតដែរថាក្រុមហ៊ុនរបស់លោកបានរៀបចំព្រឹត្តិការណ៍ជប់លៀងជារៀងរាល់ឆ្នាំដល់តំណាងចែលចាយ និងបុគ្គលឹករបស់ខ្លួន។
ប៉ុន្ដែសម្រាប់ឆ្នាំនេះយើងបានធ្វើមហាព្រឹការណ៍ សិល្បៈវប្បធ័ម ដើម្បីមនុស្សធ័ម ដែលរៀបចំដល់ទៅ៤០តុឬស្មើ៤០០នាក់ ក្នុងនោះមានសិល្បករជាង១០០នាក់ចូលរួមដោយមានការបង្ហាញក្បាច់គុណ ល្បុកតោ ចាប៉ីដងវែង និងមានទទួលភ្ញៀវនូវទឹកអំពៅ និងទឹកត្នោតរបស់ខ្មែរ ដើម្បីលើកស្ទួយពីអ្វីដែលយើងមាន ខណៈដែលតារាកិត្តិយសចូលរួមក៍ត្រូវបានដឹកដោយស៊ីក្លូជាការអភិរក្សស៊ីក្លូរបស់យើងក៍ដូចជាយើងបានរៀបចំទទួលលោកតាស៊ីក្លូដើម្បីឲ្យគាតបានពិសារម្ហូបអាហារជាមួយយើងទាំងអស់គ្នាផងដែរ។លោកថាកន្លងមកU.Well បានធ្វើកម្មវិធីសប្បុរសធ័មជាច្រើនលើកច្រើនសារមកហើយដូចជានៅរដូវកូវីដបានជួយបរិច្ចាគទាំងថវិការនិងសម្ភារៈទៅដល់ស្ថាប័នរដ្ឋនិងឯកជនមួយចំនួន រួមទាំងការជួយដល់កុមារកំព្រា និងលោកតាស៊ីក្លូជាដើម។
ដោយឡែកសម្រាប់ជំហ៊ានបន្ទាប់U.Well គឺនៅតែបន្ដធ្វើកិច្ចការងារសប្បុរបស់ខ្លួនជាបន្ដទៀត ទៅតាមលទ្ធភាព ខណៈដែលការជ្រើសBA វិញគឺយើងធ្វើការទៅតាមផលិតផលនីមួយៗជាក់ស្ដែងសាកសមជាមួយផលិតផលដូចជាស្រីនា នាពេលនេះគាត់នឹងធ្វើជាការជាមួយយើងដោយរីករាយជាមួយគ្នា៕