Saturday, September 21, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ថាមិនអាចនិយាយបានរឿងរៀបការ

ទេព បូព្រឹក្ស ៖ថាមិនអាចនិយាយបានរឿងរៀបការ

ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសទេព បូព្រឹក្ស បានឲ្យដឹងថាពេលនេះទម្ងន់កូនក្នុងផ្ទៃ​របស់​នាងគឺ​មាន​អាយុជាង៧ខែទៅហើយ ប៉ុន្ដែនាងថាមិនទាន់ច្បាស់រឿងគូត្រូវសម្រាល​ដោយធម្ម​ជាតិឬវះកាត់នោះទេ ខណៈ​ដែលកូនប្រុសឬស្រីនាងសូមលាក់សិន ចាំក្រោយសម្រាល​ទើប​​អាចប្រាប់បាន តែនាងនឹងសម្រាលក្នុងស្រុក អត់ទៅក្រៅប្រទេសឡើយ។បូព្រឹក្ស ហៅ​ស្រីនិច្ច ថានាងកាន់តែទទួលបានភាពកក់ក្ដៅក្រោយមាន​ផ្ទៃ​ពោះ​ព្រោះ​ដេវីត ស្រលាញ់នាង​ទ្វេដង រហូតមានពេលខ្លះនាងឆ្ងល់ថាហេតុអីបានជាគូស្នេហ៍​ស្រ​លាញ់នាងដល់ម្លឹង​ទៀត​ផង​។

ទេព បូព្រឹក្ស បានប្រាប់”នគរធំ”កាលពីថ្ងៃទី៨ មករា ថាដេវីត ស្រលាញ់ខ្លាំង​តាំង​ពី​បាន​ចាប់ដៃគ្នាដំបូងរហូត​មកដល់ពេលមានBaby នេះគឺគូស្នេ៍របស់នាងកាន់តែCare នាង​ថែម​ទៀត ទើបពេលខ្លះនាងមាន​អារម្មណ៍​ថា​ទិចស្អីចូលទេដឹង? នាងថាក្ដីស្រលាញ់រវាង នាង និងដេវីត ជាច្រើនឆ្នាំមកនេះគឺស្មោះត្រង់គ្នា​ទៅវិញទៅមកអត់​មានទាក់​ទងឬរញ៉េរញៃ​ជាមួយ​អ្នកណាដូចគ្នា ហើយអ្វីដែលនាងកាន់តែទទួលបានសុភមង្គលនោះ​គឺនៅ​ពេល​ដែលមាន​កូន​ព្រោះ​ដេវីត បង្ហាញក្ដីស្រលាញ់មកលើនាងកាន់តែខ្លាំង និងមិនឲ្យនាងធ្វើអីនោះទេ ព្រោះដឹង​ថា​នាង​មានសុខភាពខ្សោយ ទើបនាងនៅផ្ទះរហូតដល់មានអារម្មណ៍អផ្សុកនិង​ចេះតែចាក់​អាវ​ឲ្យដេវីត ពាក់ជា​បន្ដ​បន្ទាប់តាមឆាកតន្រ្ដី ខណៈដែលG-Devith មិនដែលប្រកែកអាវនាង​ចាក់​ផ្ទាល់ដៃ​នោះ​ឡើយ។

  ថ្វីត្បិតតែនៅបាំងតែជាង១ខែទៀតទេព បូព្រឹក្ស ដល់ថ្ងៃត្រូវសម្រាលកូនក្ដី ប៉ុន្ដែនាងថា​នឹង​ចេញMV មួយនៅ​មុនថ្ងៃ​បានឃើញមុខកូន ដើម្បីជាកាដូដល់Fan របស់នាងដែលតែង​សួរថា​តើមាន​អ្វី​ថ្មី​។ប៉ុន្ដែទាក់ទងដល់​ការវិល​រកឆាកតន្រ្ដីវិញបូព្រឹក្ស ថាមិនអាចកំណត់បានទេ ព្រោះតែនៅលើ​សុខភាពនាងជាក់ស្ដែងហើយពេលនេះ​អ្វីដែល​រូបនាងនិងដេវីត រងចាំ​ដោយ​អន្ទះសារបំផុត​នោះ​គឺការចាំអ៊ុតមុខកូន។

  ឆ្លើយតបសំណួរថាតើទេព បូព្រឹក្ស នឹងយកកូនប៉ុន្មាននាក់ទើបគិតគូរឿងរៀបការនោះ​អតីត​តារាចម្រៀង​រស្មី​ស្ទឹង​​សង្កែរ និង​​Tv Production រូបនេះបានអះអាងថាតាមពិតរវាង​នាង​និង​ដេវីត បានធ្វើអ្វី១ជាលក្ខណៈឯកជន​ទៅហើយ តែរឿងPrivate នាងថាមិនអាចនិយាយ​បាន​ ហេតុនេះអាចប្រាប់បានតែចំណុច​ណាដែលមិនគូលាក់​បាំង​​ប៉ុណ្ណោះ។នាងថាសម្រាប់​កូនរបស់​នាង​ទោះ​ជាមិនទាន់អាចប្រាប់ពីភេទបាន ព្រោះសូម្បីតែអ្នកផ្ទះនាងខ្លះ​ក៍មិនបានដឹង​ដែរមែន ប៉ុន្ដែគេមានឈ្មោះទៅហើយ ។

 តាមរយៈការអះអាងរបស់ទេព បូព្រឹក្ស បញ្ជាក់ថានាងអាចនឹងភ្ជាប់ពាក្យឬចុះអេតា​ស៊ី​វិលជា​មួយងួន ចាន់ដេវីត តាំងពីមុននាងពពោះម្លេះ តែរឿងនេះនាងនៅតែលាក់លៀមនឹងថា​មិន​អាចនិយាយបានទៅវិញ ទើបធ្វើឲ្យអ្នក​លេង​បណ្ដាញសង្គមខ្លះនៅតែរិះ​គន់នាងរឿង​មាន​កូន​មុន​រៀបការនេះ តែរូបនាងនិងដេវីត មិនបានវាយបក​ទៅ​អ្នក​មិនពេញចិត្តនាងពោះធំ​ទាំង​មិន​ដែលរៀបការនេះឡើយ។

 គូរបញ្ជាក់ថាទេព បូព្រឹក្ស ធ្លាប់បានដឹកដៃងួន ចាន់ដេវីត ទៅថតPre-Wedding នៅ​កោះ​ម៉ាល់ឌីវ កាលពីឆ្នាំ​២០១៩ ដោយមានព័តមានថាពួកគេគ្រោងក្រាបផ្ទឹមជាមួយគ្នា​តាម​ប្រពៃណីខ្មែរទៀតផង។ប៉ុន្ដែរឿងរៀបការ​បូព្រឹក្ស-ដេវីត បានស្ងប់ស្ងាត់ទៅវិញជាង៣ឆ្នាំ​មក​នេះ​ហើយពួកគេសម្រេចចិត្តយកកូនមុនរៀបអាពាហ៍ ពិពាហ៍ ដែលធ្វើតួលេខ​នៅឆ្នាំ​២០២៣​នេះ អត្រាតារាយកកូន​មុន​រៀបមង្គលការមានកាន់តែខ្ពស់។ប៉ុន្ដែបូព្រឹក្ស ទទួល​បាន​ភាពកក់​ក្ដៅ​​ពេញបេះ​ដូង​​ឬជាង​គូស្នេហ៍តារាខ្លះដែលបានរៀបការទៅទៀត ហេតុនេះគេជឿរ​ថាដើ​ម្បី​ឲ្យដេវីត កាន់​តែ​​ថ្នម​នាងដូចកែវភ្នែកថែមទៀតនោះស្រីនិច្ច អាចនឹងយកកូនថែម​ទៀតជាមិន​ខាន៕

RELATED ARTICLES