ភ្នំពេញ៖ស្រីស្អាតហ្វា ហ្វា ដែលលេង១ក្បាច់ ដាច់ផ្ញាតាមរយៈការហ៊ានលេងរឿង18+ បណ្ដោយឲ្យតួប្រុសលោកឡៅ បញ្ញា សម្ដែងជាតួរាជ អោបថើបនាងរោលរាលនិងស្ទាបស្ទើសព្វរាងកាយ នោះត្រូវមានមិត្តរួមអាជីពចាត់ទុកនាងថា”ទន្សាយក៍រួច ត្រីរ៉រស់ក៍រួច”។ការលើកឡើងបែបនេះពីសំណាក់អ្នករួមការងារដោយសារតែស្រីយី ដែលគម្រោងកាន់ដៃសង្សារទាហានអាមេរិកលោក Sanan Sithadin បណ្ដើរគ្នាសាសងស្នេហ៍នៅខែមេសា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនោះឥឡូវអ្វីៗបានប្រប្រួលនិងរលាយដូចអំបិលត្រូវទឹក ព្រោះតែបុរសអាណិកជនរូបនោះឆេះដុំរឿងហ្វា ហ្វា លេងរឿងស្រើបស្រាលមួយនេះ ទើបលោកមិនអាចបន្ដស្នេហាបានតទៅទៀត ហើយលុបចោលផែនការណ៍ហោះមកពីអាមេរិកជួបSky។

ចំណែកនាយចឺម អតីតសង្សារហ្វា ហ្វា វិញបានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថានាយធ្វើការងារសិល្បៈរួមគ្នាជាមួយស្រីយី បានតែនាយគ្មានផែនការណ៍ផ្សះផ្សារស្នេហ៍ចាស់រូបនេះជាថ្មីម្ដងទៀតឡើយ បើទោះជានាយនិងហ្វា ហ្វា បានជួបនាយជាច្រើនលើកច្រើនសារកាលពីពេលថ្មីៗនេះក្ដី។ដោយសារតែទាំងទាហានអាមេរិក និងនាយចឺម សុទ្ធតែស្វែងរកសង្សារថ្មីរៀងៗខ្លួនដោយមើលរំលងហ្វា ហ្វា បែបនេះហើយទើបគេថាស្រីស្អាតដែលល្បីក្នុងតួស្រីឈ្មោះSky រូបនេះ”ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច”។

ថ្វីត្បិតតែហ្វា ហ្វា កំពុងតែណែនឱរ៉ាដោយសារតែសង្សារចាស់និងថ្មីមិនព្រមវិលមករកនាងវិញព្រមគ្នាព្រោះតែនាងប្រថុយលេងរឿងក្ដៅសាច់នោះក្ដី ប៉ុន្ដែសម្រស់គូរឲ្យក្នក់ក្នាញ់របស់ស្រីយី ពិសេសក្រោយនាងបានវះកាត់កែដើមទ្រូងទាំងគូកាន់តែទ្រលុកទ្រលន់នោះ ប្រាកដជាមិនខ្វះបុរសចាំត្រងស្នេហានាងឡើយ ខណៈហ្វា ហ្វា ធ្លាប់ប្រកាសថារឿងស្នេហានាងមិនទាមទារអ្វីដែលល្អឥតខ្ចោះនោះទេ ពោលគឺឲ្យតែប្រុសនោះនិងនាងមានចិត្តដូចគ្នា ចុះសម្រុងគ្នាគឺអាចចាប់ដៃគ្នាបានហើយ។

អ្វីដែលគូរឲ្យកត់សម្គាល់នោះក្រោយហ្វា ហ្វា ចែកផ្លូវពីអតីតសង្សារទាំង២មកពេលនេះគេឃើញនាងត្រូវបានតារាសម្ដែងរូបសង្ហារលោកប៉ែន ភ័ក្រសុធារិទ្ធ ថ្នាក់ថ្នមចិត្តនាងខ្លាំងដូចជារៀបចំសម្លៀកបំពាក់ឲ្យនាងនិងពេលខ្លះលោកថើបស្មាថ្ងាស់នាងនៅទីសារធាណៈទាំងដែលគ្មានពាក់ព័ន្ធការថតសម្ដែងទៀតផង។

ទស្សនិកជនរងចាំមើលថាតើហ្វា ហ្វា នឹងយកសង្សារទី៣ ជាតារាដូចគ្នាម្ដងទៀត ឬក៍នាងនៅតែឲ្យប្រុសអាណិកជនស្អំរបួសបេះដូង?
