Saturday, September 21, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ចង់ទៅណា?

ខេមរៈ សិរីមន្ដ ៖ចង់ទៅណា?

ភ្នំពេញ៖តារាចម្រៀងខែម ប៊ុនថៃ បានរក្សារភាពស្ងប់ស្ងាត់របស់ខ្លួន ពោលគឺនៅទ្រឹងតាំងពី​លោ​ក​​ចាកចេញ​ពីហង្សមាសដោយផុតកុងត្រារយៈពេល៥ឆ្នាំ(២០១៧-២០២២) ខណៈ​ដែល​លោកខេមរៈ ភារុណ បងប្រុស​លោក​ថាសិរីមន្ដ មិនទាន់សម្រេចចិត្តទៅផលិតកម្មថ្មី​ណាទៀត​ឡើយ ពោលគឺនៅស្ងៀមមួយរយៈសិន។ថ្វីត្បិតតែ​មាន​ការអះអាងបែបនេះក្ដី ប៉ុន្ដែFan លោក​ប៊ុនថៃ អាចសន្និដ្ឋានជាមុនរួចទៅហើយថាតារាកូន៣​មានភាគរយខ្ពស់​ទៅរួមរស់ជាមួយ Galaxy ជាមិនខាន ព្រោះទំនាក់ទំនងលោកប៊ុនថៃ និងឡេង ណាវ៉ាត្រា ត្រូវបានអ្នកចម្រៀង​រូបនេះ​ធ្លាប់ប្រាប់ថាលើសពីបងប្អូនទៅទៀត។

ប៉ុន្ដែបើសិរីមន្ដ ទៅGalaxy នោះមានន័យថា​កម្ដៅ​​​នៃការប្រជែងទីផ្សារចម្រៀងរបស់លោកជាមួយលោកព្រាប សុវត្ថិ នឹងចាប់ផ្ដើមសារជាថ្មី​ម្ដង​ទៀតជាមិនខាន ក្រោយពីតារាទាំងពីរធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញ​បំផុត​រយៈពេល​ជិត​១០ឆ្នាំ និងទើបតែស្ងាត់ការយកឈ្នះចាញ់គ្នារយៈពេលជាង១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ក្រោ​យ​ពួកគេបានឡើងជាឧកញ៉ាព្រមគ្នា។តែទាំងលោកខែម ប៊ុនថៃ និងអ្នកនាងយឹម សុជាតា អ្នកចាត់ការ​ទូទៅ​របស់​Galaxy មិនដែលនិយាយបំភ្លឺពាក់ព័ន្ធរឿងនេះឲ្យច្បាស់នោះទេ ទោះជា​អ្នកនាងសុជាតា បានសារភាពថា​ពិតជា​ចាប់អារម្មណ៍សម្ថភាពរបស់លោកប៊ុនថៃ មែន ប៉ុ​ន្ដែ​នាងថាអ្វីៗមិនអាចនិយាយជាមុនបាន។

  ខេមរៈ សិរីមន្ដ បានចាប់អាជីពចម្រៀងរយៈពេល១៩ឆ្នាំ(២០០៤-២០២៣)ហើ​យ​ធ្លាប់​ច្រៀងនៅផលិត​កម្ម៣ផ្សេង​គ្នាគឺU2,សាន់ដេ និងហង្សមាស ស្របពេលដែលមុនទៅ​ហង្ស​មា​ស​នោះក៍ធ្លាប់មានព័តមានថាលោកប៊ុនថៃ ត្រៀ​ម​បើកផលិតកម្មផ្ទាល់ខ្លួនដែរ តែដំណឹងនោះ​បាន​ស្ងប់​​ស្ងាត់ទៅ​វិញរហូតដល់បច្ចុប្បន្ន ហើយប្រសិន​បើតារា​វ័យ​៣៨ឆ្នាំរូបនេះទៅGalaxy មែននោះ​ជាទ្រនុំទី៤របស់លោកហើយការធ្វើថៅកែផលិតកម្មខ្លួនឯង​នឹងត្រូវបានពន្យា​ពេល​តទៅទៀតជាមិនខាន។ដោយឡែកសម្រាប់ការមិនបន្ដកុងត្រាថ្មីនៅហង្សមាសនេះដែរធ្វើឲ្យលោកប៊ុនថៃ បាត់ឱកាសធ្វើជាCoach និងJudge របស់កម្មវិធីប្រលង​ចម្រៀងទាំងឡាយនៅ​ហង្សមាស​ដែ​ល​​​ជិតធ្លាក់ក្នុង​កណ្ដា​ប់​ដៃខ្លួនទៅហើយ តែត្រូវបានជំនួសដោយតារាផ្សេង​វិញ​ពិសេសគឺកៅអី​ដែលនៅទំនេររបស់លោកព្រាប សុវត្ថិ ថៅកែហង្សមាសបានប្រគល់ទៅ​ឲ្យតា​រា​​ផ្សេងៗសឹង​តែ​អស់ទៅហើយក្រោយដឹងថាសិរីមន្ដ មិនព្រមនៅបន្ដ។

សម្រាប់លោកប៊ុនថៃ វិញចុងក្រោយនេះលោកបានលេចមុខ​តាមឆាកតន្រ្ដី​មួយ​​ៗឡើងវិញ ហើយអ្វីដែល​គូរឲ្យ​ភ្ញាក់​ផ្អើល​ក្រុមពិធីករបានប្រកាស​ពីគោរម្យងារលោកលើឆាកថា​”ឧកញ៉ា​ខេមរៈ សិរីមន្ដ”ឡើងបក​ស្រាយចម្រៀង ដែលធ្វើឲ្យអ្នកទស្សនាផ្ទាល់រឹតតែភ្ញាក់​ផ្អើល​ថែម​ទៀតនៅ​ពេលឭថាឧកញ៉ា​ឡើងច្រៀង។ការបន្ដអាជីពចាស់ផង ធ្វើជំនួញផងនាពេលនេះ​របស់លោកប៊ុនថៃ គឺដូចគ្នា​ទៅនិង​លោកព្រាប សុវត្ថិ ដែរ តែផ្ទុយពីអ្នកដឹកនាំ​កម្មវិធីសិ​ល្បៈ​ល្បី​​ឈ្មោះ​របស់Ctn  លោក​ស៊ិន សិលា ដែលសំណូមពរឲ្យតារាទាំងឡាយដែល​ឡើងជាឧក​ញ៉ា​ហើយគូរតែ​ឈប់ពី​សិ​ល្បៈឲ្យដាច់ស្រឡះដើម្បីកុំឲ្យច្របូកច្របល់ច្រៀងផងរកសីផង ហើ​យ​​ពិបាកឡើងអក្សរ​នៅ​លើទូរ​ទស្ស​ន៍​​មិនដឹងដាក់ថាម៉េចនោះ ព្រោះថាទាំងលោកប៊ុនថៃ និងសុវត្ថិ នៅបន្ដអាជីព​ចា​ស់ដូចគ្នា។ប៉ុន្ដែគេឃើញ​លោក​ប៊ុនថៃ ឡើង​ឆាកហាក់រយាលៗជាងលោកសុវតិ្ថ នារយៈពេល​ចុង​​ក្រោយនេះពោលគឺបន្ទាប់ពី​លោក​បានចេញ​វី​ដេអូ១ថាច្រៀង៦បទ បានតម្លៃខ្លួន១ម៉ឺន​ដុ​ល្លារ​នោះមកមានម្ចាស់កម្មវិធីខ្លះសាញ ព្រោះហៅលោកម្នាក់ស្មើ​ហៅ​តា​រាល្បីល្មមៗ​បាន២០​នាក់ឯណ្ណោះ។

  គូរបញ្ជាក់ថាក្រៅពីលោកខែម ប៊ុនថៃ តារាចម្រៀងដែលចេញពីហង្សមាសមិនទាន់រក​ទ្រនុំ​បានមានដូចជា​លោក​រិន សាវ៉េត និងសាពួន មីដាដា ជាដើម។មជ្ឈដ្ឋានមហាជន​មើល​ឃើញ​ថាពេលនេះលោកប៊ុនថៃ មានជីវ​ភាពធូធារខ្លាំង ហេតុនេះទោះជាលោកផ្អាក​ឡើងឆាក​ទាំងស្រុងក៍គ្មានវិបត្តិសេដ្ឋកិច្ចដែរ ព្រោះជាច្រើនខែ​មក​ហើយ​ដែលលោកងាកមកផ្ដោត​រកស៊ី​លក់​ដីឡូតិ៍ច្រើនជាងចេញបទថ្មីៗ៕

RELATED ARTICLES