Tuesday, September 17, 2024
Homeតារាខ្មែរអម្ពរ ទេវី ៖ត្រៀមមកខ្មែរចាប់ដៃលោកទេព រិនដារ៉ូ រឿង​”អប្សរាមហាអង្គរ”

អម្ពរ ទេវី ៖ត្រៀមមកខ្មែរចាប់ដៃលោកទេព រិនដារ៉ូ រឿង​”អប្សរាមហាអង្គរ”

អាមេរិក៖អ្នកនាងអម្ពរ ទេវី ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិកជាង១០ឆ្នាំទៅហើយ​នោះ​ពេលនេះអ្នក​នាងនៅតែមិនដាច់អាល័យពីដៃគូដ៍សាកសមបំផុតរបស់នាងកាលនៅប្រឡូកអាជីពសិល្បៈយ៉ាងជោគជាំនៅទសវត្សន៍ទី៨០ និង៩០ នោះគឺលោកទេព រិនដារ៉ូ ដោយតាម​ព័តមាន​ថាអ្នកទាំងពីរបានចាប់ដៃគ្នា​សារជាថ្មីសម្ដែង​ជាភាព​យន្ដបុរាណឲ្យផលិតកម្ម​រស្មីហង្ស​មាសនោះគឺរឿង”អប្សរា មហាអង្គរ”ដែលជារឿងនេះប្រជុំទៅដោយ​តារាល្បីៗនឹង​ប្រើពេល​ផលិត​រយៈពេលជិត២ឆ្នាំឯណ្ណោះ។ប្រភពបានឲ្យដឹងថាតាមពិតអ្នកនាងអម្ពរ ទេវី ត្រូវចុះ​មក​ថតរឿងនេះតាំងពីឆ្នាំមុន ប៉ុន្ដែគម្រោងនោះត្រូវពន្យាពេលវិញព្រោះកូវីដ ផ្ទុះខ្លាំងពេកហើយ​ទើបតែពេល​នេះ​ដោយសារ​តែកូវីដស្ងប់ស្ងាត់ទើបអ្នកនាងត្រៀមចុះមកខ្មែរសារជាថ្មី​ព្រោះ​ក្រុម​ផលិតរឿងនេះនឹងចេញថត​ចាប់ពី​ដើមឆ្នាំ២០២៣ នេះតទៅហើយ។

          អ្នកយកព័តមានយើងបានទាក់ទងទៅអ្នកដឹកនាំសម្ដែងភាពយន្ដម្នាក់របស់ហង្សមាសកាលពីពេលថ្មីៗនេះតែDirector ដែលសុំមិនឲ្យដាក់ឈ្មោះរូបនោះថាលោកមិន​ហ៊ាននិ​យាយ​រឿងនេះទេ ព្រោះក្រុមការងារ​មួយទៀត​ជាអ្នក​ផលិត។ដោយឡែកអ្នកនាងលី ម៉ារីណា ដែល​ជាតួអង្គសំខាន់ម្នាក់នៅក្នុងភាពយន្ដ​នោះបានទទួលស្គាល់ថា​ដំ​ណឹ​ង​នោះគឺជាការពិត ប៉ុន្ដែ​នាងមិនដឹងថាអ្នកនាងអម្ពរ ទេវី នឹងចុះខ្មែរនៅពេលណាឡើយ។យ៉ាងណាអ្នកនាង​ម៉ារីណា ថារូបនាងក៍មិនអាចនិយាយជាមុនថាត្រូវសម្ដែងជាតួយ៉ាងម៉េចដែរ ព្រោះចាំថតចប់ទើបអាច​និយាយ​បាន ប៉ុន្ដែនាងមានមោទនភាពខ្លាំងព្រោះថាបានចាត់ទុកអ្នកនាងអម្ពរ ទេវី ជាIdol របស់ខ្លួនតាំងពីរូបនាង​នៅតូច​ម្លេះ តែពេលនេះបំណងប្រាថ្នាបានសម្រេចហើយព្រោះថាបាន​ថត​សម្ដែង​ជាមួយរៀមច្បងក្នុងចិត្តជាលើកទី១ ហេតុ​នេះនាងនឹងបញ្ចេញឲ្យអស់ពីសម្ថភាព​ដើម្បីឲ្យភាពយន្ដនោះកាន់តែអស្ចារ្យ។

 អ្នកយកព័តមានយើងមិនអាចទាក់ទងអ្នកនាងអម្ពរ ទេវី បានទេជុំវិញការសម្រេច​ចិត្ត​របស់នាងក្នុងការវិលរក​ដៃ​គូចាស់នេះ។ប៉ុន្ដែអតីតស្វាមីអ្នកនាងអម្ពរ ទេវី គឺលោកពេជ្រ ភា​រុណ ធ្លាប់ប្រាប់ថាអ្នកនាងទេវី ចុះមកថត​រឿងម្ដង​ស៊ីថ្លៃ១ម៉ឺនដុល្លារ ខណៈដែលថ្លៃសំបុត្រ​យន្ដ​ហោះ និងការស្នាក់នៅសណ្ឋាគាគឺជាបន្ទុករបស់​ផលិតករជាអ្នក​រ៉ាប់​រង។លោកភារុណ ថែម​ទាំងអះអាងថាទោះជាពេលនេះជីវិតស្នេហាលោកនិងអតីតប្រពន្ធត្រូវបានបញ្ចប់ ហើយ​អ្នក​​នាងទេវី ហៅលោក”ពុកៗ”គឺប្រៀបបានដូចជាបងប្រុសនាងមែន ប៉ុន្ដែកន្លងមកលោក​ជា​អ្នក​រៀបចំសម្លៀក​បំពាក់ជូនភរិយាក្នុងការថតភាពយន្ដឲ្យបានស្អាត។តែសម្រាប់រឿងថ្មី”អប្សរា មហា​អង្គរ”ដែលអ្នកនាងទេវី ត្រូវ​ចាប់​ដៃគ្នាជាមួយលោករិនដារ៉ូ ជាថ្មីនេះគេនៅមិនទាន់ដឹង​ថាតើ​លោកភារុណ ជាអ្នកចាត់ចែងសម្លៀក​បំពាក់ឲ្យ​អតីភរិយាទៀតឬយ៉ាងណានោះទេ។

 គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលា​ឆ្នាំ​១៩៩២ ហើយមុនចែក​ផ្លូវគ្នាអ្នកទាំងពីរបានបន្សល់ចំណងដៃកូន២​នាក់គឺកូនទី១ប្រុសឈ្មោះ​ភិរុណ ឥទ្រ្ទបុត្រ និងកូនទី២ស្រីឈ្មោះ​ភិរុណ លក្ស្ញីទេវី ។ក្រោយទៅរស់នៅអាមេរិក​ជិត២០ឆ្នាំ​នេះអ្នកនាងអម្ព ទេវី មានស្វាមីថ្មីហើយគឺលោក Pauly Hap និងមានកូនស្រីអាយុ​ជាង១០ឆ្នាំ​ទៀត​ផង ។កាលពីឆ្នាំ២០១៧ អ្នកនាងទេវី ក៍ធ្លាប់បានចុះមកថតភាព​យន្ដនៅ​ខ្មែរបាន​ដល់ទៅ​២​រឿងគឺ”ទឹកចិត្តម្ដាយសម័យថ្មី”របស់ផលិតកម្មផ្កា៥ ដឹកនាំដោយលោកស្រីពាន់ ភួងបុប្ផា និង​រឿង”ឆន្ទា”របស់LD ផងដែរ៕

RELATED ARTICLES