Tuesday, September 17, 2024
Homeតារាខ្មែរពេជ្រ សោភា ៖នាំគូដណ្ដឹងចូលគ្រីស្ទាន?

ពេជ្រ សោភា ៖នាំគូដណ្ដឹងចូលគ្រីស្ទាន?

 ភ្នំពេញ៖ពេជ្រ សោភា បានកាន់គ្រីស្ទានរយៈពេលជាង២០ឆ្នាំមកហើយពោលគឺ​ឲ្យតែមាន​កម្ម​វិធីធំៗ​​នៅព្រះ​វិហារគ្រីស្ទនាងតែងតែទៅបង្ហាញខ្លួនយ៉ាងសកម្មតែម្ដង រហូតនាងថា​ពេ​ល​បន់​ស្រន់​អ្វីដែលចិត្តនាង​ប៉ងគឺតែង​តែដូចបំណង ខណៈដែលមិត្តភក្ដិរបស់សោភា វិញ​បានដាស់​តឿននាងថាបើយើង​មិនប្រឹងធ្វើការ​ទេតើព្រះឯ​ណាមកជួយយើងបានទៅ?យ៉ាងណាសោភា នៅតែគោរពប្រតិបត្តិជាមួយសាសនាមួយនេះយ៉ាងខ្ជាប់ខ្ជួន ហើយ​គេឃើញ​រយៈ​ពេលចុង​ក្រោ​យនេះការរស់នៅរបស់នាងមានក្ដីសុខ ព្រោះមានជីវភាពធូធារខ្លាំងដូច​ជាមានផ្ទះ​វីឡារ​​​កណ្ដាលក្រុង និងជិះរថយន្ដប្រណិតៗជាដើមទើបសោភា កាន់តែមានជំនឿរ​ចិត្ត​លើ​ព្រះយេ​ស៊ូគ្រឹស្ទ។

ដោយឡែកថ្មីៗនេះដែរគេឃើញសោភា បានដឹកដៃអនាគតស្វាមីទៅ​ច្រៀងសម្ដែង​តាមឆាកធំៗនោះ​គេឃើញ​លោកសក្កដា ក៍បានពាក់ខ្សែករូបឈើឆ្កាងសំគាល់​ជា​អ្នកគោរព​និង​កាន់សាសនាគ្រិស្ទដូចនាងដែរ ដែលនេះ​បញ្ជាក់ថាលោកសក្កដា កំពុងតែ​សម្រប​ខ្លួនទៅ​តាមសោភា ហើយលោកក៍អាចនឹងកាន់សាសនានេះដូចអនាគត​ភរិយារបស់​លោកផងដែរ បើទោះជាលោកធ្លាប់រស់នៅទីវត្តអារ៉ាម១នៅភ្នំពេញជាច្រើន​ឆ្នាំអំឡុងពេលមក​ពីខេត្ត​ចូល​ក្រុងនិង​​ប្រឡូក​​សិល្បៈដំបូងក្ដី។

 គូរបញ្ជាក់ថាពេជ្រ សោភា-ឆឹម សក្កដា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២  ហើយថ្មីៗនេះ​សោភា បានប្រាប់អ្នកយកព័តមានយើងថានាងនឹងរៀបការនៅឆ្នាំ​២០​២៣ នេះហើយ ប៉ុន្ដែនាងលាក់ថ្ងៃខែ ព្រោះ​ចង់Surprise អ្នកគាំទ្រនាង។ក្រោយក្លាយទៅ​ជាគូ​ដណ្ដឹង​​លោកសក្កដា ២ខែមកនេះសោភា បានជួយយឹត​យោង​កំពូលស្នេហ៍ឲ្យកាន់​តែ​ល្បី​ថែម​ទៀតតាមរយៈការអន្ដរាគមន៍ឲ្យច្រៀងឆាកធំៗជាមួយនាង។ប៉ុន្ដែសោភា បញ្ជាក់​ថា​នាង​គ្មាន​ផែន​ការណ៍ជួយលោកសក្កដា ឲ្យចូលហង្សមាសដូចដែលនាងបានធ្វើលើងួន ដេវីត ឡើយ។​

យ៉ាង​ណាអ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះទោះជាសោភា និងសក្កដា ជិតក្លាយ​ទៅជាប្ដី​ប្រពន្ធគ្នាស្រប​ច្បាប់​ក្ដី តែនាងនៅតែហៅគូដណ្ដឹងថាជាពួកម៉ាកៗ ហើយថែម​ទាំង​បញ្ជាក់​​ប្រាប់​អ្នកយកព័តមានយើង​ថានាង​មិន​អនុ​ញ្ញាត្តិឲ្យតារាថោន រូបនេះរស់នៅក្រោម​ដំ​បូល​​ផ្ទះ​តែមួយ​ជាមួយនាងមុនរៀបការជាដាច់ខាត ដែល​បម្រាម​ដ៍​តឹង​រឹងបែបនេះកន្លងមកគេ​មិន​ដែល​ឃើញតារាស្រីណាធ្វើដាក់គូដណ្ដឹងពួកគេបែបនេះឡើយ។

 ក្រៅពីពេជ្រ សោភា តារាដែលកាន់គ្រីស្ទានមានដូចជាលោកខេម និងសំអុល អែន​ណា​អូមី ជាដើម ខណៈដែល​លោក​ឆឹម សក្កដា និងរតនៈ ពិសិដ្ឋ មិនទាន់ចូលស៊ប់ដូចតារាខាង​លើទេ៕

RELATED ARTICLES