ភ្នំពេញ៖សុគន្ធ និសា ត្រូវបានគេសង្ស័យថានាងមានផ្ទៃពោះកូនដំបូងតាំងពីចុងឆ្នាំ២០២២ម្លេះ ព្រោះនាងចេញ ចូលមន្ទីសម្ភពជាញឹកញាប់ ប៉ុន្ដែពេលនេះនិសា បែជាព្យាយាមបង្ហាញរូបរាងស្វែលដោយពោះនៅរាបស្មើទៅវិញ ក្រោយពីនាងបានប្រាប់ទៅFan ថាអត់ទាន់មានកូនតែពួកគេខ្លះមិនជឿរ។អ្វីដែលនិសា រឹតតែព្យាយាមឲ្យគេដឹង ថានាងមិនទាន់មានផ្ទៃពោះនោះគឺនាងបានចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ និងលេងក្បាច់ រាំដូញចមុនដដែលទើបធ្វើឲ្យមានការលើកឡើងថាប្រសិនបើនិសា ពពោះដូចគេសង្ស័យមែន នាងមិនអាចប្រថុយរាំម៉ាអស់ដៃបែបនេះបានឡើយ ព្រោះថាអាចនឹងប៉ៈពាល់ដល់សុខភាពទារកក្នុងផ្ទៃជាមិនខាន។

ទាក់ទងការដាក់ផែនការណ៍យកកកូននៅឆ្នាំ២០២២ តែមិនទាន់បានសម្រេចរបស់សុគន្ធ និសា នាពេលនេះ ធ្វើឲ្យមានការលើកឡើងថានិសា នៅតែរារែកចិត្តក្នុងការពពោះដដែល ព្រោះនាងមិនចង់បាត់មុខពីឆាកតន្រ្ដី ធំៗនៅរដូវក្ដៅឆ្នាំ២០២៣ នេះពោលគឺនៅតែផ្ដោតលើការរកលុយពីសិល្បៈពេញ១រដូវក្ដៅ២០២២-២០២៣ បន្ទាប់ពីបានអាកខានជិត២ឆ្នាំដោយសារតែកូវីដ។យ៉ាងណាប្រសិនបើនិសា នៅតែមិនទាន់អាចយកកូន បានតាមបំណងក្រោយនាងរៀបការប្ដីជាង៥ឆ្នាំនេះនោះនាងអាចប្រឈមពិបាកយកកូនដូចមាស សុខសោភា ជាមិនខានដែលពេលនេះតារារាម ទទួលស្គាល់ថានៅពេលដែលអាយុកាន់តែច្រើន រឿងយកកូនគឺពិតជា ប្រឈមបញ្ហា។

សុគន្ធ និសា បានវិលមកក្ដាប់តំណែងធំនៅហង្សមាសវិញនោះគឺធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ក្រោយនាងបាត់មុខរដូវកាលទី២ ដែលជំនួសដោយសួស វីសា ។ប៉ុន្ដែនិសា មិនទាន់អាចនាំកូន ក្រុមលើកពានបានដូចចិត្តចង់នោះទេ ខណៈដែលមានព័តមានថាថៅកែគ្រោងនឹងបន្ថែមតំណែង ថ្មីឲ្យនាង ផងដែរ ព្រោះហង្សមាសមិនចង់ឲ្យនាងចាកចេញជាលើកទី២ឡើយ បន្ទាប់ពីមានដំណឹងថារាម ចាប់អារម្មណ៍ ចង់បាននាងទៅរួមទ្រនុំ។

ក្រៅពីសុគន្ធ និសា តារាដែលយកប្ដីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណ ,វ៉េត រតនា,អាលីហ្សា និងសារ៉ាយ សក្ខណា ជាដើម។សម្រាប់និសា វិញនាងមិនទាន់កំណត់ពេលវេលា ទៅរស់ នៅតាមស្វាមីនៅរដ្ឋBoston សហរដ្ឋអាមេរិកនោះឡើយ ព្រោះនាងធ្លាប់បញ្ជាក់ថាចិត្តនៅតែ ស្រលាញ់សិល្បៈ ដែលបានតស៊ូជាង១០ឆ្នាំមកហើយ មិនអាចបោះបង់កណ្ដាលទីបាន ហើយហេតុផលទាំងនេះ ស្វាមីនាងលោក ចៅ សម្បត្តិ ដែលចង់ឲ្យនាងឈប់ពីសិល្បៈឲ្យដាច់ស្រឡះទាំងស្រុងតាំងពីឆ្នាំ២០១៦ នោះទីបំផុតលោកបានយល់និងអនុញ្ញាត្តិឲ្យនាងបន្ដអាជីពចម្រៀងនិងសម្ដែងតាមចិត្តចង់៕

