ភ្នំពេញ៖ស្រីស្អាតឃីន ស្រីនាថ ហៅអ៊ីវ៉ា បានសន្យាជាមួយឪពុកនាងលោកអ៊ូ ចន្ថា ហៅអ៊ូ វ៉ាវ ថានាងនឹងលាភាពនៅលីវត្រឹមអាយុ៣០ឆ្នាំក្នុងឆ្នាំ២០២៣ នេះហើយ ដែលធ្វើឲ្យលោកវ៉ាវ រីករាយជាខ្លាំងព្រោះនឹងបានកូនប្រសារជួយដឹកស្រីនាថ ទៅច្រៀងសម្ដែងតាមបណ្ដារខេត្តក្រុងទាំងឡាយជំនួសលោកដែលរ៉ាប់រងការងារមួយនេះជាង១០ឆ្នាំមកហើយ។ការតាំងចិត្តរបស់អ៊ីវ៉ា ថានឹងយកប្ដីមិនឲ្យលើសពីអាយុ៣០ឆ្នាំនេះដោយសារតែឪពុកនាងបានដាស់តឿនស្រីនាថ ជាបន្ដបន្ទាប់ថាជីវិតមនុស្សយើងបើទុកភាពនៅលីវយូពេកគឺអត់ប្រយោជន៍ ពិសេសសម្រាប់មនុស្សស្រីវិញប្រៀបដូចជាផ្ការីករោយលំអងកាលណាក៍ក្រៀមស្រពោនទៅវិញ ហើយលោកចន្ថា ចង់ឲ្យកូនស្រីរៀបអាពាហ៍ ពិពាហ៍ តាំងពីមុនឆ្នាំ២០២៣ ម្លេះ ប៉ុន្ដែតារាសាន់ដេធ្លាប់ប្រាប់អ្នកយកព័តមានយើងថាតាមនាងគិតគឺមនុស្សស្រីអាយុ៣០ឆ្នាំ ការប្ដីល្មមគឺមិនក្មេងពេក និងចាស់ពេក ហេតុនេះនាងសូមជ្រើសយកឆ្នាំមួយនេះហើយ។

ប៉ុន្ដែរហូតមកដល់ពេលនេះអ៊ីវ៉ា នៅតែមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ទេ ហើយថែមទាំងមិនហ៊ានបញ្ចេញមុខគូស្នេហ៍ជាសាធារណៈទៀតផង ដោយគ្រាន់តែបង្ហើបថាអនាស្វាមីជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារហេតុនេះទើបធ្វើឲ្យទាំងលោកវ៉ាវ និងFan របស់នាងមិនទាន់ជឿរជាក់ទាំងស្រុងថាស្រីនាថ នឹងព្រមគ្រងឈុតកូនក្រមុំមែនទែននៅឆ្នាំ២០២៣ ,១០០%ឡើយ។

ថ្វីត្បិតតែអ៊ីវ៉ា មើលទៅហាក់រារែកចិត្តមិនទាន់ចង់រៀបការនៅឆ្នាំ២០២៣ ព្រោះខ្លាចប៉ៈ ពាល់ដល់អាជីពមែន ប៉ុន្ដែតារារួមអាជីពបង្ហើបថាស្រីនាថ បើនៅតែមិនព្រមយកប្ដីឆ្នាំនេះទេ នោះនាងប្រាកដជាគ្មានលេសណាមួយដើម្បីប្រាប់ហេតុផលទៅលោកចន្ថា ទៀតឡើយ ហើយបើនាងនៅតែចចែសមិនព្រមយកប្ដីទៀតច្បាស់ជាឪពុកនាងឆេះដុំជាមិនខាន ព្រោះក្រៅពីចង់បានកូនប្រសារជំនួសដៃជើងនោះលោកវ៉ាវ ក៍ចង់បានចៅពផងដែរ។


គូរបញ្ជាក់ថាអ៊ីវ៉ា ត្រូវបានឪពុកផ្ដល់សិទ្ធិពិសេសឲ្យនាងអាចជ្រើសរើសប្ដីដោយខ្លួនឯងដល់ទៅ៦០% ខណៈលោកសុំ៤០%ភាគរយសម្រេចចិត្តតាមក្រោយ និងថាបុរសណាស្រលាញ់កូនស្រីលោកពិតប្រាកដសូមឲ្យក្លាហានហ៊ានចូលស្ដីដណ្ដឹងតាមប្រពៃណីខ្មែរក្រុមគ្រួសារលោកស្វាគម៍ជានិច្ច ប៉ុន្ដែលើកលែងតែប្រុសដែលជា”ប្ដីគេ”ទេគឺកូនស្រីលោកមិនត្រូវការជាដាច់ខាត ទោះជាមហាសេដ្ឋីក៍ដោយ។ចំពោះអ៊ីវ៉ា វិញតាំងពីចែកផ្លូវលោក”ប”ជាថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាមកាលពីឆ្នាំ២០១៣ មកពេលនេះនាងនៅតែគ្មានសញ្ញាផ្សះផ្សារស្នេហ៍ចាស់ឡើយ បើទោះជាប្អូនមន្រ្ដីធំផ្កាយ៣ រូបនៅតែស្នេហានាងដូចដើមក្ដី ខណៈដែលលោកវ៉ាវ ថាលោកចង់បានកូនប្រសារជាបុរសវ័យចំណាស់ មិនត្រូវការប្រុសស្ទាវទេ៕

