ភ្នំពេញ៖Miss Universe Cambodia 2022 កញ្ញាហង្ស ម៉ានីតា ដែលបានចេញទៅប្រកួតកញ្ញចក្រវាឡលើកទី៧១ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះទោះជានាងមិនបានលទ្ធផលសមតាមបំណងក្ដី ប៉ុន្ដែម្ចាស់Sponsor លោកចិន សំណាង ដែលជាម្ចាស់ហាងCSNJ បានឲ្យដឹងថាលោកនៅតែរក្សារជំហរក្នុងការបន្ដជួយជ្រោមជ្រែងទ្វេរដងលើវិស័យបរកញ្ញាកម្ពុជាក្នុងការចូលរួមលើកកម្ពស់សិល្បៈវប្បធ័ម និងអរិយធ័មខ្មែរលើឆាកអន្ដរជាតិតទៅទៀត។លោកក៍បង្ហើបថាគ្រោងនឹងបង្កើតកញ្ចប់ថវិការ លើការងារសប្បុរសធ័ម ដើម្បីឲ្យបវរកញ្ញាមានសកម្មភាពសប្បុរសធ័មលេចធ្លោក្នុងបណ្ដាឮញសង្គម ក៍ដូចជាចូលរួមជួយសង្គមកាន់តែសកម្មជាងនេះថែមទៀតផងដែរ។



លោកចិន សំណាង បញ្ចេញទស្សនៈថាចំពោះកញ្ញាហង្ស ម៉ានីតា មិនទទួលបានលទ្ធផលដូចក្ដីរំពឹងនោះគឺមកពីបណ្ដាញSocial Media របស់កញ្ញាមិនសូវមានសកម្មភាពការងារជួយសង្គម នោះដោយសារតែក្រោយជាប់នាងមមាញឹកនិងផ្ដោតទៅលើការហ្វិកហាត់ផ្ទាល់ខ្លួន ទើបចាញ់ប្រៀបបេក្ខនារីផ្សេងទៀតដែលជាប់Top 4 ។លោកសំណាង ថាលោកគាំទ្រយ៉ាងពេញទំហ៊ឹងទាំងកំលាំងកាយចិត្តនិងកញ្ចប់ថវិការចំពោះបវរកញ្ញាជំនាន់ក្រោយៗឲ្យធ្វើការងារជួយដល់សង្គមកាន់តែច្រើន ដើម្បីឲ្យគណៈកម្មាការអន្ដរជាតិមើលឃើញហើយយើងនឹងទទួលបានលទ្ធផលប្រសើរជាងនេះ។




គូរបញ្ជាក់ថាការប្រកួតកញ្ញាចក្រវាឡ២០២២លើកទី៧១នៅសហរដ្ឋអាមេរិកមាន៨៤ប្រទេសចូលរួមហើយក្នុងនោះកម្ពុជាដែលកញ្ញាហង្ស ម៉ានីតា ជាអ្នកតំណាងនោះនាងក៍លេចធ្លោខ្លាំងលើវេទិការអន្ដរជាតិមិនធម្មតាដែរ ខណៈដែលម្ចាស់មកុដបវរកញ្ញាចក្រវាឡ២០២២ ជាកូនកាត់ហ្វីលីពីន អាមេរិក,លេខ២ប្រទេសវេណេហ្សុយអេឡា និងលេខ៣ប្រទេសដូមីនីហ្គេន៕


