Tuesday, September 17, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ៖ប៉ៈព្រាប សុវត្ថិ លើកទី២,តើ១ណា​ខ្លាំង​ជាង?

ខេមរៈ សិរីមន្ដ៖ប៉ៈព្រាប សុវត្ថិ លើកទី២,តើ១ណា​ខ្លាំង​ជាង?

ភ្នំពេញ៖តា​រា​ចម្រៀងខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ) បានចូលផលិតកម្មGalaxyជាផ្លូវការកាលពី​ថ្ងៃ​ទី១៣ខែ​មករា​ឆ្នាំ២០២៣ ម្លេះប៉ុន្ដែគ្មានសន្និសីទកាសែតទ្រង់ទ្រាយធំនោះ​ទេគឺមានតែការ​ចុះ​កុង​​ត្រា​រវាងលោកប៊ុនថៃ និង​Galaxy ប៉ុណ្ណោះ។ចំណែករឿងសិរីមន្ដ ចុះកុងត្រាប៉ុន្មាន​ឆ្នាំ​នឹង​​ទទួលបានប្រាក់ខែប៉ុន្មាននោះ​ត្រូវបានអ្នកអ្នក​ដឹកនាំសម្ដែង​ខារ៉ាអូខេម្នាក់​ដែលស្និត​លោក​ប៊ុនថៃ នៅផលិតកម្មមួយនេះមិនហ៊ាន​បញ្ចេ​ញ​ឡើយនៅពេលអ្នក​យកព័តមានយើងសាក​សួរ​តាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ដោយលើកហេតុផលថាមេ​មិនចង់​ឲ្យ​ប្រាប់រឿង​លម្អិត​​របស់​សិរីមន្ដ មុនពេល​ចេញ​បទចម្រៀង ។យ៉ាងណាមានដំណឹងថាលោកប៊ុនថៃ បានចុះកុង​ត្រាជា​មួយ​Galaxy រយៈពេល​៥ឆ្នាំ​ដូចគ្នាទៅនិងលោកព្រាប សុវត្ថិ ដែរ។

 តាមរយៈការចូលជ្រកនៅGalaxy នេះប្រាកដណាស់ថាខេមរៈ សិរីមន្ដ ត្រូវជួបតតាំង​ជា​មួយលោកព្រាប សុវត្ថិ ជាលើកទី២បន្ទាប់ពីអ្នកទាំងពីរបានរួមទ្រនុំជាមួយគ្នានៅ​ហង្សមាស​ជាង​៣ឆ្នាំ​(២០១៧-២០២០) ហើយច្បាស់​ណា​ស់​ថាការប្រជែងគ្នាជាថ្មីនឹងកាន់តែក្ដៅ​គគុកជា​មិន​​ខានឡើយ។ដោយឡែកសម្រាប់​Fan តារាចម្រៀងទាំងសង​ខាងវិញពួកគេបារម្ភ​ជំនួស​ខ្លាច​តែតារាទាំង២ចង់ឈ្នះចាញ់គ្នាខ្លាំងពេក មិនអាចរួមទ្រនុំជាមួយគ្នា​បានដូចកាល​នៅ​ហង្ស​មាសព្រោះ”ភ្នំ១ខ្លា២”  បើទោះជាលោកប៊ុនថៃ ត្រូវថៅកែជប់លៀងធំថ្ងៃប្រកាស​ទៅរួមរស់​ជា​មួយGalaxy នោះលោកសុវត្ថិ ក៍ទៅអបអរសាទក្ដី។ ប៉ុន្ដែចំណុចនេះត្រូវបានអតីតតារា​ហង្ស​មាស​ម្នាក់ធ្លាប់អះ​អាងថា​គ្មាន​ហានិភ័យឡើយ។

 លោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អាច​ច្រៀងនៅផលិតកម្មតែ១​ជាមួយគ្នាបាន អត់បញ្ហាទេ តែបើតារាទាំង២អត់ត្រូវគ្នា កាច់​កុងគ្នា នោះគឺមកពីអ្នកគ្រប់គ្រងខ្សោយ។ប៉ុន្ដែ​ទស្ស​និកជនវិញចាប់អារម្មណ៍ថាសិស្សប្អូនសិរីមន្ដ និង​សិស្ស​ច្បងសុវត្ថិ ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតជិត១០ឆ្នាំ ហេតុ​នេះការប៉ៈគ្នាសារជាថ្មី​នេះ​ប្រាកដ​ជាម្នាក់ៗមិនចង់ធ្វើជាតួរងឡើយ បើទោះជាឪពុករបស់សិរីមន្ដ ធ្លាប់ប្រាប់​អ្នក​យក​ព័ត​មាន​យើង​ថាសិរីមន្ដ ចាត់ទុកលោកសុវត្ថិ ដូចជាគ្រូក្ដី តែតាមរយៈការឈជើងនៅ​ហង្ស​មាស​​ជាមួយ​គ្នាកន្លងមកមហាជនមើលឃើញថាតារាទាំងពីរចង់ធ្វើតួឯករៀងៗខ្លួន ។

 គូរបញ្ជាក់ថាខេមរៈ សិរីមន្ដ បានចាប់អាជីពចម្រៀងរយៈពេល១៩ឆ្នាំ(២០០៤-២០២៣)​មកហើយ និងឈជើង​នៅ​ផលិត​កម្ម៤ផ្សេងគ្នាគឺU2,សាន់ដេ,ហង្សមាស និងGalaxy នេះ។ចំ​ណុចខ្លាំងរបស់លោកប៊ុនថៃ គឺលោកមានបង​ប្រុស​ឈ្មោះខេមរៈ ភារុណ ជាអ្នកនិពន្ធបទ​ចម្រៀ​​ងឲ្យផ្ទាល់ដែលមានន័យថាអាជីពចម្រៀងរបស់តារាថ្មីGalaxy រូបនេះទៅមុខឬថយ​ក្រោ​យ​នៅលើលោកភារុណ ជាអ្នកកំណត់។តែទស្សនិកជនជឿរថាលោកព្រាប សុវត្ថិ ដែល​បាន​ចូល​ផលិតកម្មមួយនេះតាំងពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ ហើយពេលនេះច្រៀងជាង២ឆ្នាំ ​នៅ​មិន​ទាន់មាន​បទផ្ទុះដូចនៅហង្សមាសនោះក៍ជាបញ្ហាចោទមួយដែរថាតើសិរីមន្ដ នឹងជាប់គាំង​បែបនេះដែរឬមួយក៍លោក​នៅ​តែខ្លាំងទៅដល់ណាអាចធ្វើព្យុះភ្លៀងនៅទីនោះបានតទៅទៀត?

អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅឆ្នាំ២០២៣ នេះតារាចម្រៀងប្រុសលំដាប់ជូរមុខ​ទាំង៣​ដួងគឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ជ្រកនៅGalaxy តែមួយ ហេតុនេះហើយ​ទាំង​ហង្ស​មាស និងផលិតកម្មផ្សេងៗ​ទៀត​ប្រាកដជាពិបាកទប់ទល់​ជាមួយផលិត​កម្មថ្មីហ៊ាន​ចា​យ​​លុយ​ធំនេះ​ជាមិនខាន ខណៈអ្នកជំនាញសិល្បៈ​ធ្លាប់​ដាស់តឿនហង្សមាសថាបើ​ផលិត​កម្ម​នេះអត់​ទាំង​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះនឹង”រងារ”ឥឡូវតារា​ទាំងពីរ​គឺពិត​ជាដើរចេញ​ពីហង្ស​មាស​ហើយទៅរួមទ្រនុំតែ១ជាមួយគ្នាទៀតផង ដែលធ្វើឲ្យហង្សមាសពិបាក​ទប់ទល់អតីត​តារា​របស់ខ្លួន ហេតុនេះហើយគេជឿរថា​ការប្រជែង​ទីផ្សារ​ចម្រៀង​នៅឆ្នាំ២០២៣ អាចនឹងចាប់​ផ្ដើម​ម្ដងទៀតរវាងតារាទាំងពីរ។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ដែលឡើងជា​ឧកញ៉ា​ដូច​គ្នាកាលពីឆ្នាំ២០២២ នោះប៉ៈគ្នា ​លើកទី២នេះតារាទាំងពីរអាចចាប់ដៃគ្នាធ្វើការបានដោយ​រលូនដែរទេ?ឬមួយ”ភ្នំ១ ខ្លា២”ដាច់​ខាត​ត្រូវតែ​មានម្នាក់ណា១ដើរចេញដូចមុនទៀត?

RELATED ARTICLES