Tuesday, September 17, 2024
Homeតារាខ្មែរស្រីស្អាតសុខ ពិសី ៖ជួបរឿងដូចអ៊ីវ៉ា

ស្រីស្អាតសុខ ពិសី ៖ជួបរឿងដូចអ៊ីវ៉ា

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ត្រូវបានលោកសុខ ហេង ជាឪពុកនាងចង់ឲ្យពិសី មាន​ស្វាមី​ជា​ច្រើនឆ្នាំមកហើយ ខណៈដែលកន្លងមករូបនាងក៍ធ្លាប់បង្ហើបថាមានបុរស​ជាច្រើន​ចង់ចូល​ចែ​ចូវហើយក្នុងនោះក៍​មានទាំងមន្រ្ដីរាជ​ការផងដែរ។ប៉ុន្ដែពិសី ព្យាយាមពន្យាពេល​រហូ​ត​​មក​ដល់​ពេលនេះ ខណៈដែលឪពុកនាងមិន​ដែលបង្ខំនាង​ឡើយ​។​​ការអូសក្រឡា​ចូល​រោង​ការ​​របស់​ពិសី នាពេលនេះគឺនាងអាចនឹងជ្រើសផ្លូវដូចសិស្សប្អូននាងអ៊ីវ៉ា ដែរដែល​តារា​កូន​កាត់​​​ចិនរូប​នេះត្រូវបានលោកអ៊ូ វ៉ាវ ចង់ឲ្យរៀបការប្ដី២,៣ឆ្នាំមកហើយ តែនាងបែជាថាវ័យ​មិនទាន់​សម​រៀប​ការ តែ​សន្យាជាមួយលោកវ៉ាវ ថានឹងលាភាពនៅ​លីវនៅអាយុ៣០ឆ្នាំ​ពោ​ល​គឺ​នៅឆ្នាំ​២០​២៣ នេះហើយ ប៉ុន្ដែថ្ងៃ​គ្រង​ឈុតកូន​ក្រមុំជាក់លាក់នៅមិនទាន់​កំណត់ដដែល។ចំ​ពោះ​​ពិសី វិញនាងធ្លាប់ប្រាប់អ្នកយកព័ត​មានយើង​ថាមិនអាចនិយាយ​បានថាតើប៉ុន្មានខែឬឆ្នាំ​ទៀតទើប​អាចរៀបការបានទេ ព្រោះចិត្តនៅតែចង់ផ្ដោត​ទៅលើការ​ងារ​សិល្បៈច្រើនជាង​មង្គ​ល​​​​ការផ្ទាល់​ខ្លួនដដែល។

  ថ្វីត្បិតតែសុខ ពិសី លាក់ទាំងគូស្នេហ៍និងពេលវេលាដឹកដៃកំពូលស្នេហ៍ក្រាបផ្ទឹមមែន ប៉ុន្ដែគេជឿរថា​ពេល​នេះនាងមិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ ពោលគឺនាងមានម្ចាស់​ចិត្តទៅហើយនោះគឺលោកឡាយ សុខ​ចំរើន ថៅកែសាន់ដេបើទោះជាអ្នកទាំងពីរមិន​ដែល​សារ​​ភាពរឿងស្នេហាមួយនេះក្ដី ប៉ុន្ដែចំណង​ស្នេហ៍ជាង​១០​ឆ្នាំនេះពួកគេច្បាស់​លាស់ជាមួយ​គ្នា​ទៅហើយ។មជ្ឈដ្ឋានមហាជនចាំមើលថាតើស្រីស្អាតសុខ ពិសី និងអ៊ីវ៉ា មួយ​ណានឹង​បំ​ពេ​ញ​បំណងឪពុកមុនតាមរយៈការរៀបការប្ដីជាសាធាណៈ ព្រោះទោះជាអ៊ីវ៉ា ថានឹងអាចរៀបការ​នៅ​ឆ្នាំ​២០២៣ នេះមែន ប៉ុន្ដែពេលនេះនាងនៅតែរារែកចិត្តដដែល ហើយច្បាស់ណាស់ថា​អ្នក​ដែលឈឺក្បាលខ្លាំង​គឺលោកអ៊ូ វ៉ាវ ។

  សុខ ពិសី ឈានចូលវ័យ៣៣ឆ្នាំហើយតែសម្រស់នាងនៅតែលេចត្រដែតគ្រប់ពេល និង​ត្រូវបានFan នាងដាក់​រហ័សនាមថាជា”រាជនីយសម្រស់”ទៀតផង។​តារាសាច់សខ្ចីដូច​បណ្ដូ​​ល​ចេករូបនេះមានជម្រើស្នេហ៍​ច្រើន​ណា​ស់​ហើយបើនាងចង់បានងារជំទាវ គឺប្រា​កដជា​មិននៅឆ្ងាយពីដៃនាងឡើយ ប៉ុន្ដែពិសី សម្រេចចិត្តដើរផ្លូវដូចឱក សុគន្ធកញ្ញា ពោលគឺជ្រើស​ផ្លូវយកបុរសម្នាក់ដែលស្គាល់ច្បាស់ពីអាជីពសិល្បៈ​នាងហើយចំណងស្នេហាបែប​នេះ​គេ​ជឿរ​ថានឹងអាចរក្សារបានភាពយូអង្វែងជាមិនខាន៕

RELATED ARTICLES