ភ្នំពេញ៖ការមកដល់Galaxy របស់លោកខែម ប៊ុនថៃ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វាជាសញ្ញាល្អមួយ សម្រាប់ស្រីស្រស់តូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ព្រោះពេលនេះនាងមានដៃគូថ្មីដែលអាចរុញនាងឲ្យទៅមុខ ថែមួយក្រឺតទៀតបន្ថែមពីលើលោកព្រាប សុវត្ថិ និងខេម ដែលជាដៃគូចាស់នាងស្រាប់។បើគិតសរុបទាំងលោក ខែម ប៊ុនថៃ នេះមានន័យថាតន់ ច័ន្ទសីម៉ា មានឧកញ៉ាដល់ទៅ៤នាក់ចាំជួយអន្ដរាគមន៍ក្នុងអាជីពចម្រៀងរបស់ នាងនោះគឺទី១៖លោកឧកញ៉ាឡេង ណាវ៉ាត្រា ដែលជាញឹកញាប់លោកត្រូវបានគេឡើងអក្សរថាជាអ្នកនិពន្ធ ទំនុកច្រៀងបទចម្រៀងនាងមួយចំនួន,ទី២៖ឧកញ៉ាព្រាប សុវត្ថិ ដែលជាដៃគូចម្រៀងរបស់នាងជាច្រើនបទ, ទី៣៖ឧកញ៉ាយឹម តាស្រង់ ដែលទោះជាពេលនេះចាកចេញពីGalaxy ទៅគ្រប់គ្រងក្រុមហ៊ុនមួយមែន ប៉ុន្ដែសីម៉ា ដែលហៅតាស្រង់ ថាលោកពូ នោះអះអាងថាអតីតអ្នកនិពន្ធបទចម្រៀងរូបនេះនៅតែសរសេរបទ ចម្រៀង ឲ្យ នាងច្រៀងដដែល ខណៈដែលឧកញ៉ាទី៤៖គឺលោកឧកញ៉ាខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)ដែលទើបក្លាយជាសមា ជិកថ្មីរបស់ផលិតកម្មនេះគឺច្បាស់ណាស់ថាលោកនឹងមានបទចម្រៀងដៃគូជាមួយនាងច័ន្ទសីម៉ា ជាមិនខានហើយការឆ្លងឆ្លើយនោះអ្នកដែលចំណេញច្បាស់ជានាងសីម៉ា នេះឯងដែលនឹងបោះពួយទៅមុខថែមទៀត។




ក្រៅពីឧកញ៉ាដល់ទៅ៤រូបខាងលើចាំជួយចូកជួយចែវដល់នាងតន់ ច័ន្ទសីម៉ា ឲ្យឈានទៅដល់ចំណុចកំពូល នោះអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវរូបនេះក៍នៅមានតារាចម្រៀងល្បីឈ្មោះម្នាក់ទៀត ដែលមិនទាន់ឡើង ងារជាឧកញ៉ានោះគឺអ្នកចម្រៀងសំនៀងស្អកដូចរូបនាងដែរគឺលោកប៉ុន សុណារិន ហៅខេម ជាដៃគូដ៍សាកសម របស់នាងនាពេលកន្លងមក។អ្នកជំនាញសិល្បៈបានលើកឡើងថាការដែលនាងតន់ ច័ន្ទសីម៉ា មានឧកញ៉ាដល់ ទៅ៤រូប និងលោកខេម អមពីក្រោយចាំរុញនាងឲ្យទៅដល់កំពូលបែបនេះគឺច្បាស់ណាស់ថាតារាដែលមានគីឡូ ប្រហាក់ប្រហែលនាងកាន់តែពិបាកទប់ទល់សីម៉ា ជាមិនខាន ខណៈដែលតារារៀមច្បងនិងមានខ្លះសីម៉ា ហៅថា អ្នកគ្រូៗនោះក៍មិនងាយរកវិធីអាចយកឈ្នះនាងច័ន្ទសីម៉ា អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នេះ បានដែរ ព្រោះថាបច្ចុប្បន្នតារាប្រុសលំដាប់ជូរមុខទាំងពីរបានធ្លាក់ក្នុងដៃGalaxy អស់ទៅហើយ។

គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា អាយុ២៥ឆ្នាំ ត្រូវបានថៅនាងកែកំណត់តម្លៃខ្លួនច្រៀងស៊ីថ្លៃខ្ពស់ស្ទើតែ វ៉ាដាច់អស់ តារារៀមច្បងពោលគឺច្រៀងConcerts ធំ១កម្មវិធីតម្លៃដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ ខណៈដែលការឡើងឆាក តាមទូរទស្សន៍សីម៉ា ក៍នៅតែជាតារាថ្លៃខ្ពស់ជាងគេទៀតទើបធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈថ្ងូរដូចព្រាបព្រោះ គ្មានលទ្ធភាពជួលនាងព្រោះបើហៅនាង១ស្មើតារាល្បីល្មមៗ៥នាក់។យ៉ាងណាការឡើងថ្លៃខ្លួនជ្រុលនេះ ក៍អាច ធ្វើឲ្យនាងច័ន្ទសីម៉ា អាចបាត់បង់ឱកាសជួបFan របស់នាងផងដែរ ព្រោះនៅតាមឆាកតន្រ្ដីមួយចំនួនគេដាក់តារាផ្សេងៗជំនួសនាង ខណៈដែលសីម៉ា កាលនៅច្រៀងហាងវីហ្រ្វេន១យប់បានតែជាង១០ដុល្លារប៉ុណ្ណោះ។

ក្រៅពីតន់ ច័ន្ទសីម៉ា តារាដែលត្រូវថៅកែយកចិត្តទុកដាក់ខ្ពស់មានដូចជានាងឱក សុគន្ធកញ្ញា ដែលជាប្អូនថ្លៃ ថៅកែហង្សមាស និងសុខ ពិសី មានឥទ្ធិពលខ្លាំងនៅសាន់ដ ពោលគឺពួកគេបានឈក្នុងតំណែង ជាតួឯកប្រចាំ ផលិតកម្មនីមួយរៀងៗខ្លួន។សម្រាប់នាងច័ន្ទសីម៉ា វិញអំឡុងពេលឡើងកូដលឿនដូចផ្លេកបន្ទោរនេះដែរមាន បុរសទាំងក្នុងនិងក្រៅស្រុកក្នក់ក្នាញ់នាង ប៉ុន្ដែកន្លងមកលេចឭថាលោកឧកញ៉ាពោះម៉ាយម្នាក់តាមនាងស្អិតជាងអ្នកផ្សេង។យ៉ាងណាទាំងឆ្លើយតបជាមួយអ្នកសារព័តមាន និងFan សីម៉ា តែងតែថ្ងូរថានាងអត់សង្សាររកតែ១ គ្រាប់ធ្វើថ្នាំមិនបានឡើយ។តែការវាចាបែបនេះរបស់ស្រីស្រស់មិនត្រូវបានគេជឿរជាក់លើនាងច្រើនទេ៕
