Friday, April 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្កាយ២ស្រវឹង បើកឡានឡើងសួនវិមានឯករាជ្យ

 ផ្កាយ២ស្រវឹង បើកឡានឡើងសួនវិមានឯករាជ្យ

ភ្នំពេញ ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលជាន់ខ្ពស់ (ពាក់ផ្កាយ២) បានបើកបររថយន្ត ១គ្រឿង ទាំងស្ថានភាពស្រ វឹងជោក បណ្តាលឱ្យរេចង្កូតបុកឡើងលើសួនច្បារវិមានឯករាជ្យ ធ្វើឱ្យមនុស្សម្នាដែលកំពុងហាត់ប្រាណ និង អង្គុយលេងនៅលើសួនច្បារ ភ័យរត់ប្រសាច ទាំងព្រលឹងចុងសក់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៩និង៣០នាទីយប់ថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចសួនច្បារវិមានឯករាជ្យ ក្បែររូបសំណាកព្រះបរមរតនកោដ្ឋ ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

រថយន្តបង្កហេតុ ម៉ាក Land Cruiser ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 បើកបរដោយបុរស ម្នាក់ ឈ្មោះយិន លីម ជាមន្ត្រីនគរបាលពាក់ផ្កាយ២ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមនុស្សម្នាជាច្រើន ទាំងក្មេងទាំង ចាស់ កំពុងហាត់ប្រាណ អង្គុយលេង និងរត់លេងនៅលើសួនច្បារវិមានឯករាជ្យ (ត្រង់ចំណុចកើតហេតុខាងលើ) ស្រាប់តែរំពេចនោះ រថយន្តស៊េរីទំនើបខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន និងចុចស៊ីផ្លេខ្លាំងៗ នៅតាមផ្លូវ រួចក៏រេចង្កូតឡើងលើសួនច្បារវិមានឯករាជ្យ តែម្តង ធ្វើឱ្យគ្រប់គ្នាភ័យស្លន់ស្លោ នាំគ្នារត់ប្រសាច ទាំងព្រលឹង ចុងសក់។

តាមប្រភពពីសាក្សីម្នាក់ ដែលកំពុងរត់ហាត់ប្រាណ នៅចំណុចទីតាំងកើតហេតុ បានឱ្យដឹងថា អ្នកបើកបរទំនង ជាមានសភាពស្រវឹងខ្លាំង ទើបបើករថយន្តរេចង្កូតឡើងសួនច្បារ ធ្វើឱ្យរូបគាត់ និងប្រជាពលរដ្ឋផ្សេងទៀតភ័យ រត់បាតជើងសព្រាត ព្រោះតែឃើញរថយន្តសំដៅមក។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីដោះស្រាយ និងចាត់វិធានការតាមច្បាប់។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានសំណូមដល់អគ្គស្នងការនគរបាលជាតិ ដាក់ពិន័យ និងចាត់វិធានការឱ្យ តឹងរ៉ឹងបំផុតចំពោះមន្ត្រីនគរបាលខាងលើនេះ៕

RELATED ARTICLES