Thursday, April 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះយុវជនម្នាក់ លក់សម្ភារៈសិច

 វ៉ៃខ្នោះយុវជនម្នាក់ លក់សម្ភារៈសិច

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បាន ឃាត់ខ្លួនយុវជនម្នាក់ យកមកសាកសួរបន្តនៅនាយកដ្ឋាននគរបាលការជួញដូរមនុស្សនិងការពារអនីតិជននៃ អគ្គស្នងការនគរបាលជាតិ សង្ស័យថា ជាអ្នកចែកចាយ សម្ភារៈអាសអាភាស ដោយខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះក្រោមការបញ្ជាដឹក នាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋាននគរ បាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាកម្លាំងការិយាល័យប្រឆាំងការជួញ ដូរមនុស្ស ក្នុងប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរ មនុ ស្សនិងការពារអនីតិជន សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ដោយលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងលោក ផន សុធារិទ្ធ ជាក្រឡា បញ្ជីអមផង បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទឹក ល្អក់ទី១ និងលោកមេភូមិ១៣ បានចុះឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតក្នុងផ្ទះលេខ ១០៥អឺ១ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីលក់សម្ភារៈអាសអាភាស ជាច្រើនប្រភេទ ដោយ ខុសច្បាប់។

ក្នុងប្រតិបត្តិការនោះ មានការឃាត់ខ្លួនយុវជនម្នាក់ ដែលសង្ស័យជាអ្នកចែកចាយសម្ភារៈអាសអាភាស ដោយ ខុសច្បាប់ទាំងនោះ យកទៅធ្វើការសាកសួរបន្តនៅនាយកដ្ឋាន នគរបាលការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ៕

RELATED ARTICLES