ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល បានប្ដូរទ្រឹស្ដីពីពាក្យដែលនាងធ្លាប់ប្រើថា”ធ្វើការខ្លះ ដើរលេងខ្លះ “ទើបជីវិតមានន័យនោះ ដោយប្ដូរមកជា”ធ្វើការខ្លះ ឆ្លៀតកើតកូនខ្លះ”ទើបជីវិតមានន័យវិញម្ដង។ការផ្លាស់ប្ដូរជំហរបស់កែវនិមល នាពេលនេះក្រោយពីនាងបានសម្រាលកូនប្រុសកាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថាលីលា ចាន់ចេស្ដា ហើយនាងបានធ្វើពិធីចេញខែឬខួបកូនទី១គម្រប់អាយុ១ខែ កាលពីថ្ងទី២០ មករា ផងដែរ ដែលអំឡុងពេលនៅសសៃខ្ចីនេះកែវនិមល នៅតែឆ្លៀតរកលុយបានពីការងារសិល្បៈនោះគឺតាមរយៈការផ្សព្វផ្សាយផលិតផលមួយចំនួននទាក់ទាងសុខភាពទារក។

ប៉ុន្ដែពិធីការិនីហង្សមាសរូបនេះមិនទាន់កំណត់ពីពេលវេលាជាក់លាក់នៃការវិលត្រឡប់មកចាប់កាន់ក្បាលមីក្រូសារជាMC ទាំងនៅស្ទីឌីយោហង្សមាស និងតាមក្រុមហ៊ុនAgency វិញឡើយ តែនាងធ្លាប់សន្យាថានឹងមិនទៅណាចោលអាជីពចាស់មួយនេះទេ ពោលគឺពេលសុខភាពនាងវិលមករកភាពប្រកតីឡើងវិញ ឬរឹងដៃរឹងជើងហើយនោះនាងនឹងបន្ដការងារសិល្បៈដូចដើម។

គូរបញ្ជាក់ថាការសម្រេចចិត្តយកកូនទី២របស់អ្នកនាងកែវ និមល នាពេលនេះ ក្រោយកូនស្រីច្បងរបស់នាងមានអាយុជាង១០ឆ្នាំទៅហើយ ខណៈដែលការតាំងចិត្តថាធ្វើការផង យកកូនផង នាពេលនេះគេជឿរថាចាប់ពីពេលនេះតទៅពិធីការិនីរូបនេះនឹងយកកូនទៅតាមធម្មជាតិ ពោលគឺនាងត្រូវយកកូនថែមទៀត លែងពន្យាពេលដូចមុនទៀតហើយដើម្បីឲ្យគ្រួសារនាងកាន់តែមានភាពកក់ក្ដៅថែមទៀត។

ដោយឡែករឿងដែលកែវនិមល ពិបាកប្រឈមកាលពីពាក់កណ្ដាលឆ្នាំ២០២០ គឺផ្ទុះរឿងនាងមានស្នេហាជាមួយប្ដីអ្នកនាងគង់ សុជាតិ ផ្អើលពេញផ្ទៃប្រទេសនោះពេលនេះបានស្ងប់ស្ងាត់ទៅវិញបន្ដិចម្ដងៗស្របពេលស្វាមីរបស់នាងលោកសូវ៉ាត សីលា ដែលមានឋានៈជាឯកឧត្តមជឿរជាក់លើភរិយារបស់លោកតែម្នាក់ដោយមិនក្វល់ព័តមានផ្សព្វផ្សាយនោះទេធ្វើឲ្យនិមល មិនបារម្ភពីស្នេហាប្រឈមភាពរង្គោះរង្គើរនោះទេ ពិសេសក្រោយពេលពួកគេទទួលបានកាដូកូនប្រុសនាពេលនេះធ្វើឲ្យពាក្យចចាមអារ៉ាមទាំងឡាយឈានទៅរួមកាន់តែតូច។

ក្រៅពីចាន់ កែវនិមល តារានិងអតីតតារាដែលឡើងងារជា”ជំទាវ”មានដូចជាអ្នកនាងនាងស្រីតូច ចំណាន,ឱក បូរី ,ពេជ្រ ច័ន្ទបរមី,ផាន់ ម៉ូនីកា ,ចន ច័ន្ទលក្ខិណា និងស៊ឹម សូលីកា ជាដើម៕
