Tuesday, March 18, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ៖ដឹងកូនប្រុសអស់ជញ្ជៀន៣វង្ស

ទេព បូព្រឹក្ស ៖ដឹងកូនប្រុសអស់ជញ្ជៀន៣វង្ស

ភ្នំពេញ៖ដូចការសន្យាមែននៅទីបំផុតតារាចម្រៀងទេព បូព្រឹក្ស ហៅស្រីនិច្ច បានធ្វើពិធី​ជួបជុំ​Top Fan របស់នាង​កាលពីថ្ងៃទី២៧ មករា ដើម្បីឲ្យពួកគេទាយភេទកូនរបស់នាងដែល​ជាតំ​ណក់​ឈាមរបស់ងួន ចាន់ដេវីត ហើយជា​លទ្ធផលគឺនាងបានប្រកាសជាផ្លូវការថាទារកកក្នុង​ផ្ទៃរបស់នាងគឺជាកូន”ប្រុស”។គ្រាន់តែប្រកាសពីភេទកូន​រប​ស់​ខ្លួនបែបនេះបូព្រឹក្ស បានចំ​ណា​យ​អស់ដល់រាប់ពាន់ដុល្លារដើម្បីប្រគល់រង្វាន់ជាជញ្ជៀនមាសទាំង៣វង្ស ទៅ​ឲ្យអ្នកដែល​ទាយ​ភេទកូន​របស់នាងត្រូវ ដែលនេះអាចជាលើកទី១ផងដែរ សម្រាប់តារាខ្មែរដែល​ធ្វើពិធីបែបនេះ​ឡើង ខណៈអ្នកខ្លះថានាងគូរតែយកលុយនោះទៅធ្វើ​ជាសប្បុរសធ័មវិញទើបត្រូវបានគេ​សរ​សើរជាងនេះ​។ប៉ុន្ដែ​តាំងពីពោះធំមកបូព្រឹក្ស មិនដែលឆ្លើយតបទៅអ្នករិះគន់នាងឡើយ ក្នុង​នោះដូចជាមានបុរស​ម្នាក់​បាន​ដៀល​នាង​ថាផើមទាំងមិនដែលរៀបការ ក៍នាងមិនបញ្ចេញ​កំ​ហ៊ឹង​ដាក់អ្នកមិនពេញ​ចិត្ត​នាងនោះវិញដែរ។

 គូរបញ្ជាក់ថាទេព បូព្រឹក្ស បានលាក់ភេទកូនរបស់ខ្លួនបានដល់ទៅជាង៨ខែឯណ្ណោះ ហើយនៅដើមខែ២ ឆ្នាំ២០​២៣ នេះនាងនឹងសម្រាលកូន តែមិនច្បាស់ថានឹងកើតទៅតាម​ធម្ម​ជាតិ ឬដោយវះកាត់នោះទេ ព្រោះនាងថា​មិន​ទាន់ដឹង។បើទោះជាមានការគាំទ្រផង រិះគន់ផង​រឿង​នាងយកកូនមុនរៀបការនេះក្ដី ប៉ុន្ដែបូព្រឹក្ស ពេលនេះមានក្ដី​សុខបំផុតក្នុងជីវិត​នោះគឺនាង​ត្រូវដេវីត កាន់តែស្រលាញ់ថ្នាក់ថ្នមនាងលើសដើមរហូតមិនឲ្យស្រីនិច្ច ធ្វើការងារ​ធ្វើ​​នោះទេ គឺឲ្យតែនៅ​ផ្ទះប៉ុណ្ណោះ។ក្រោយស្រីនិច្ច ទម្លាយរឿងភេទកូនរបស់ខ្លួននេះដែរនាងក៍បញ្ចេញ​បទ​ចម្រៀ​ង​”Goddess “ទៅFan របស់នាង តែការវិលមករកឆាកតន្រ្ដីវិញនាពេលណា ក្រោយ​សម្រា​​​ល​កូននោះ មិនត្រូវ​បាន​ស្រីនិច្ច សន្យាទុកជាមុនឡើយ។

 សូមរំលឹកថាទេព បូព្រឹក្ស ធ្លាប់បានដឹកដៃងួន ចាន់ដេវីត ទៅថតPre-Wedding នៅ​កោះម៉ាល់ឌីវ កាលពីឆ្នាំ​២០​១៩ ដោយពួកគេគ្រោងដឹកដៃគ្នាចូលរោងការទៀតផង តែចុង​ក្រោយគូស្នេហ៍តារា១​គូនេះបាន​សម្រេច​ចិត្តយក​កូនមុនរៀបការទៅវិញទើបធ្វើឲ្យទិន្នន័យតារាដែលនិយមយកកូនមុនរៀបការតាមក្រោយកាន់តែមានបរិមាណនារយៈពេលចុងក្រោយនេះ។នៅចំពោះអ្នកកាសែតមុនប្រាប់ភេទកូននេះបូព្រឹក្ស មិនបញ្ជាក់ថាតើនាងធ្លាប់​បាន​ភ្ជាប់​ពាក្យ ,រៀបការ ឬចុះអេតាស៊ីវិលហើយឬនៅជាមួយងួន ចាន់ដេវីត នោះទេ ដោយថានាងរឿង​ខ្លះ​នាង​អាច​និយាយបាន តែរឿងខ្លះមិនអាចប្រាប់បានឡើយ។ចំពោះមហាជន​វិញពេលនេះ​ក៍មិន​ច្បាស់​ក្នុងចិត្តថា​តើការ​សម្រា​លកូនប្រុសនាពេលខាងមុខនេះរបស់ស្រីនិច្ច ជាកូនទី១ ឬទី២​របស់នាងនោះទេ ព្រោះមុននេះ​គេឃើញ​ក្មេងប្រុសម្នាក់អាយុជាង៥ឆ្នាំ​ដែលធ្លាប់​ដើរ​តាម​តារាចម្រៀងរូប​នេះ​​ក៍ត្រូវ​បានគេសង្ស័យថាជាកូននាងដែរ៕

RELATED ARTICLES