Tuesday, March 18, 2025
Homeតារាខ្មែរនីឡា-នាយក្រាន់៖បង្ហាញខ្លួនព្រមគ្នា”ចៅលោកតា” ប៉ុស្ដិ៍លេខ៥

នីឡា-នាយក្រាន់៖បង្ហាញខ្លួនព្រមគ្នា”ចៅលោកតា” ប៉ុស្ដិ៍លេខ៥

ភ្នំពេញ៖អតីតតារាកំប្លែងCtn អ្នកនាងវ៉ាន់ នីឡា និងនាយក្រាន់ បានបង្ហាញខ្លួនជាផ្លូវការនៅ​ប៉ុ​ស្ដិ៍លេខ៥ក្នុង​កម្ម​វិធី​​សម្ពោធជាផ្លូវការ”ចៅលោកតា”តាមរយៈការធ្វើសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​នេះ​ជាជំហ៊ានថ្មីមួយទៀតសម្រាប់តារាកំប្លែងទាំងពីរ នៅឆ្នាំថ្មី ហើយពួកគេ​សង្ឃឹម​យ៉ាងមុតមាំថានឹង​ទទួល​បាន​ការគាំទ្រពីទស្សនិកជន​តាម​រយៈ​ការ​សហ​ការណ៍រវាងប៉ុស្ដិ៍លេខ៥ និងផលិតកម្ម9 Colors Production ដែលមាន​ការដឹក​នាំ​ផ្ទាល់ពីក្រុមកំប្លែងលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ។

  អ្នកនាងវ៉ាន់ នីឡា ដែលទើបសម្រាលកូនបានជាង៤ខែនោះបានឲ្យដឹងថា​នាងមាន​អា​រម្មណ៍​រំភើបចំពោះ​ការ​ងារ​​ថ្មីនៅប៉ុស្ដិ៍លេខ៥”ចៅលោកតា”នេះ ហើយនាងនឹងប្រឹងឲ្យអស់ពី​សម្ថភាព​ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។នីឡា ក៍បានឲ្យដឹងដែរថាអាជីពកំប្លែងជាអ្វី១ដែល​នាង​​បានស្រលាញ់បំផុត ហេតុនេះក្រោយមាន​កូននាងមិន​ចេះ​នៅផ្ទះទេ ព្រោះពេលបាន​ធ្វើការងារ​នេះឡើងវិញនាងមានអារម្មណ៍ថា​សប្បាយចិត្ត។ជាមួយគ្នានេះ​ដែរនាង​ថា​នឹង​​ខំ​ពង្រឹង​សម្ថភាពរបស់ខ្លួនថែមទៀតទៅតាមអ្នកដឹកនាំសម្ដែងតម្រូវការ ខណៈដែលស្វាមីនាង​បានគាំទ្រ​ និង​លើកទឹកចិត្តចំពោះ​ការវិលវិញរបស់នាង ដោយមិនប្រចណ្ឌនិង​ឈុតឆាក​មាន​ស្នេហាខ្លះ​ដែលនាងនិង​ដៃគូ​លេង​លើឆាកឡើយ។

 ចំណែកនាយក្រាន់ វិញថាការបានចូល”ចៅលោកតា”នៅប៉ុស្ដិ៍លេខ៥ វាជាការងារថ្មី​មួយ​​ទៀត​សម្រាប់រូបនាយ ហើយការសម្ដែងភាគច្រើនរបស់នាយអាចនឹងប៉ៈ​ជាដៃគូជា​មួយ​ប្អូនស្រីវ៉ាន់ នីឡា ដែលលេងជាប្ដីប្រពន្ធ ឬគូ​សង្សារ​ជាដើមហើយនាយពេញចិត្តធ្វើការ​ជាមួ​យ​ដៃគូម្នាក់នេះ និងជាមួយក្រុមកំប្លែងទាំងមូល។នាយក្រាន់​អះ​អាងថាការចាប់​អាជីពកំប្លែង​មិន​ពិ​បាក​នោះទេ ព្រោះការលេងឈុតឆាកទាំងអស់គឺ​មានអ្នកដឹក​នាំសរសេរ​ប៉ារ៉ូល​ឲ្យ ហេតុនេះ​ទាំង​រូបនាយ និងមិត្តរួមក្រុមមានតែចាប់ដៃគ្នា ដើម្បីប្រឹងធ្វើការឲ្យបានល្អបំផុតទៅតាមឈុត​ឆាក​ដែល​អ្នកដឹកនាំរបស់9Colors Production និងប៉ុស្ដិ៍លេខ៥ ចង់បាន។

  ក្រៅពីវ៉ាន់ នីឡា និងនាយក្រាន់ ក្រុមកំប្លែង”ចៅលោកតា”ក៍មានតារាកំប្លែងជាច្រើនដួង​ទៀតផងដែរដូច​ជា​នាយ​​ជ័រ,នាយថ្លែន ,ណាន ណាន និងស្រីមុំ ជាដើម។ដោយឡែកMc “ចៅ​លោក​តា”វិញ​គឺមានពិធីការិនី​ស្រី​ស្អាតដាំ សុភ័ក្រ្តស៊ីនឌី និងលោកពូម៉ា ។

  លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងនៃសា្ថនីយ៍ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៥ បានឲ្យដឹង​ថា”​ចៅលោកតា” ជាកម្មវិធីផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរិ៍​របស់ប៉ុស្ដិ៍​លេខ៥ ដែលចាប់ពីថ្ងៃសៅរ៍ទី៤ កុម្ភៈ ឆ្នាំ២០២៣ នេះតទៅវេលាម៉ោង ១២ថ្ងៃត្រង់ ដល់១ ថ្ងៃ​។កម្មវិធី​នេះផលិតឡើងបំពេញតម្រូវការទស្សនិកជន និងជម្រុញ​ឲ្យ​សិល្បៈកំប្លែងកាន់តែរីក​ចម្រើន​ទៅមុខ ធ្វើឲ្យទស្សនិកជនសើចសប្បាយរីករាយ បំបាត់ភាពតាមតឹង។លោកស្រីថា​ផលិត​ករ”ចៅលោកតា”នឹងព្យាយាមរកConcepts ល្អៗដើម្បីជាចំណីអារម្មណ៍ដល់​ទស្សនិក​ជន។

 ដោយឡែកលោកស៊ិន សណ្ដោស ផលិតករ 9 Colors Production បានឲ្យដឹងថា​ក្រុម​ការងារ​របស់លោកនឹង​ធ្វើ​ឲ្យទស្សនិកជនរីករាយ ព្រោះផលិតតែសាច់រឿងណាដែលមាន​គុណ​ភាព បង្កប់​ទៅ​ដោយ​ការអប់រំ ជួយដល់​សង្គម​។លោកថា”ចៅលោកតា”នឹង​ធ្វើឲ្យអាជីព​កំប្លែង​កាន់​តែផុស​ផុល​ជាមិន​ខាន៕

RELATED ARTICLES