Tuesday, March 18, 2025
Homeតារាខ្មែរតារា៥ដួង បានប្រពន្ធមេម៉ាយ

តារា៥ដួង បានប្រពន្ធមេម៉ាយ

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈចំណងស្នេហារបស់តារាអាចប្រឈមការប្រែប្រួលគ្រប់ពេលវេលា ប្រសិនបើ​ពួក​គេសាងស្នេហាជាតារានិងតារាដូចគ្នា ព្រោះទោះជាគេដឹងថាតារា​ប្រុសនោះ​មាន​ប្រពន្ធ ហើយតារាស្រី​នោះ​មានប្ដីហើយក៍នៅតែមានភាគីទី៣ តាមជ្រែកស្នេហ៍ ហេតុនេះទាល់​តែ​តារាទាំងនោះបេះដូង​រឹងដូចថ្មទើប​អាច​រក្សារស្នេហាខ្លួនបានយូរអង្វែង។សម្រាប់ឆ្នាំ២០២៣ នេះ​គេ​ឃើញថាមានតារាជាប្រុសស្អាតដល់ទៅ៥ដួង បាន​សាងស្នេហ៍ជាមួយដៃគូជា​អ្នកមេ​ម៉ាយ​​រៀងៗខ្លួនទើបធ្វើឲ្យក្រមុំៗខ្លះអេ។

 ១៖អ៊ិន សុបញ្ញា ហៅផាណូ ៖អតីតតារាសម្ដែងរូបនេះបានរៀបការជាមួយអ្នកនាងខាត់ សុឃីម កាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០១២ ហើយពេលនេះអ្នកទាំងពីរទទួលបានចំណង​ដៃកូន​ស្រីម្នាក់អាយុជិត១០ឆ្នាំ ខណៈសុឃីម បាន​លុបចោលគម្រោងយកកូនថែម ដោយសារតែ​នាង​អះអាង​ថាសម័យនេះបើមានកូនហើយគ្មានពេលវេលាអប់រំ​កូនគ្រប់គ្រាន់ដោយផ្ទាល់គឺ​ពិបាកធ្វើឲ្យ​កូន​ក្លាយជាមនុស្សល្អ។មុនលោកផាណូ ក្លាយទៅជាស្វាមី​អ្នកនាង​សុ​ឃីម ស្រប​ច្បាប់ជាង​១០​ឆ្នាំ​មកនេះ តារាពហុជំនាញមានកូនប្រុសមួយពេលនេះពេញវ័យកំ​លោះដែល​គេ​សង្ស័យ​ថាជា​កូន​របស់​លោកចា រិទ្ធី ។

  ២៖ជា វិបុល ៖អតីតFreshie  លេខ១រូបនេះបានរៀបការជាមួយអ្នកមេម៉ាយកូន២​(ស្រី១)​​​​​អ្នក​នាងគង់ សុជាតិ កាលពីថ្ងៃទី៩ វិចិ្ឆកា ២០១៣ ពោលគឺចំណងស្នេហារយៈពេលជិត​១០ឆ្នាំមកនេះអ្នកទាំងពីរ​ទទួលបានកូនស្រី១​អាយុជិត១០ឆ្នាំ ឈ្មោះដូរី ប៉ុន្ដែសរុបទាំងកូន​ជា​មួយ​ស្វាមី​មុនសុជាតិ មានកូនទាំងអស់៣នាក់។ចំណងស្នេហា​វិបុល-សុជាតិ ធ្លាប់មានបញ្ហាធំ​តែ​ម្ដងគត់នោះគឺនៅពាក់កណ្ដាលឆ្នាំ២០២០ ដែលពេលនោះលោកវិបុល ផ្ទុះរឿង​ស្នេហា​ជា​មួយ​អ្នក​នាង​ចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេសធ្វើឲ្យសុជាតិ ចូលដេកពេទ្យសង្រ្គោះ​បន្ទាន់​ទៀត​ផង​។តែពេល​នេះគូស្នេហ៍តារា១គូនេះវិលមករកសុវត្ថិភាពវិញហើយ បើទោះជាលោក​វិបុល រំអុកភរិយា​ចង់​បាន​កូនភ្លោះប្រុសតែសុជាតិ មិនទាន់បំពេញបំណងឲ្យប្ដីក្មេងក្ដី។

  ៣៖ព្រីង ច័ន្ទបុត្រ៖អតីតតារាសម្ដែងរូបនេះធ្លាប់ប៉ៈស្នេហា​ជាមួយអ្នក​មេម៉ាយជា​ច្រើន​លើកច្រើនសារមកហើយ តែចុងក្រោយនេះលោកបានក្លាយទៅជាឪក្មេកតារាកំប្លែងវ៉ាន់ នីឡា ដោយសារតែម្ដាយក្មេកនីឡា អ្នកស្រីសរ មុន្នីរស្មី ជាអ្នកមេម៉ាយត្រូវជាភរិយាលោកព្រីង សំ​រួច ហៅច័ន្ទបុត្រ ។តាំងពីបានប្រពន្ធជាអ្នក​មេម៉ាយមកពេល​នេះលោកច័ន្ទបុត្រ ហាក់មានក្ដី​សុខក្នុងជីវិតព្រោះមានរថយន្ដទំនើបៗជិះ និងពាក់គ្រឿងមាសពេជ្រដូចអភិជន តែមិនដឹងថា​ចំ​ណងស្នេហាថ្មីនេះអាចរក្សារបានយូអង្វែងឬយ៉ាងណានោះទេ…។

 ៤៖សយ រតនៈ៖តារាហង្សមាសរូបសង្ហារនេះបានភ្ជាប់ពាក្យជាមួយ​អ្នកមេម៉ាយរូបស្អាត​នាងប៉ាច គីមមួយ កាល​ពីថ្ងៃទី១ កក្កដា ២០២២ នឹងគម្រោងដឹកដៃគ្នារៀបការនៅឆ្នាំ២០២៣ នេះហើយ។ប្រភពបានឲ្យដឹង​ថា​លោករតនៈ មានស្រី្ដវ័យចំណាស់មួយចំនួនចង់ចិញ្ចឹមឲ្យរស់​នៅចាយលុយមិនបាច់ចាំហត់ច្រៀងរាំ ប៉ុន្ដែលោកសុខ​ចិត្តជ្រើស​ផ្លូវសាងស្នេហ៍​ដោយបេះដូង​តាម​រយៈការច្បាស់លាស់ជាមួយស្រីស្អាតគីមមួយ ។

៥៖ឆឹម សក្កដា ៖តារាសម្ដែងរូបសង្ហារលោកឆឹម សក្កដា ដែលល្បីថាមានប្រុសតាម​ស្នេហ៍​​ច្រើន​ជាងស្រី្ដនោះ បាន​ភ្ជាប់ពាក្យជាមួយអ្នកមេម៉ាយពេជ្រ សោភា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ២០២២ ហើយនឹងរៀបការនៅឆ្នាំ២០២៣ នេះតែម្ដង។អ្នកខ្លះម៉ៃថាលោកសក្កដា ចង់​ធ្វើស្វាមីសោភា ព្រោះតារាហង្សមាសរូបនេះជាអ្នកមេម៉ាយទ្រព្យស្ដុក តែពួកគេសាងស្នេហ៍​មិន​ច្បាស់លាស់ជាង៥ឆ្នាំមកហើយទើបចុងក្រោយចំណង​ស្នេហាដែលគេសង្ស័យថា​”ក្លែង​ក្លាយ”​នោះបែជាឈានទៅរកជីវិតអាពាហ៍ ពិពាហ៍ជាមួយគ្នាទៅវិញ៕

RELATED ARTICLES