ភ្នំពេញ៖មាស សុខសោភា បានប្រារពខួបកំណើតគម្រប់អាយុ៣៩ឆ្នាំ កាលពីថ្ងៃទី២៩ មករា តែអ្នករួមអាជីពខ្លះបង្ហើបថាបើតាមអាយុពិតសោភា មានអាយុជាង៤០ឆ្នាំទៅហើយ។នៅថ្ងៃពិសេសរបស់ខ្លួននេះសោភា បានទទួលសារជាច្រើនពីFan ជូនពរនាងដែលក្នុងនោះភាគច្រើនគឺសូមឲ្យតារារាម រូបនេះកាន់តែស្រស់ស្អាត និងល្បីថែមទៀត។ប៉ុន្ដែសោភា មិនបានធ្វើពិធីជប់លៀង ឬជួបជុំFan របស់នាងទ្រង់ទ្រាយធំឡើយ ខណៈដែលស្វាមីនាងលោកអ៊ឹត រ៉ាដា វិញត្រូវបានអ្នកស្និតសោភា បង្ហើបថាជារៀងរាល់ឆ្នាំលោកតែងតែមានកាដូពិសេសជូនកំពូលស្នេហារបស់លោក គ្រាន់តែអាណិកជនខ្មែរមកពីកាណាដារូបនេះមិនបញ្ចេញឲ្យគេឃើញប៉ុណ្ណោះ។ដោយឡែកសម្រាប់សុខសោភា វិញខួបកំណើតឆ្នាំនេះនាងបានជ្រើសរើសយកការថតនិងបង្ហាញរូបថតជាមួយសត្វដំរីធំ២ក្បាលហើយនាងវាចាថាក្ដីស្រលាញ់ និងមេត្តាករុណា ត្រូវជួយបំពេញឲ្យគ្នាទៅវិញទៅមក ដែលនេះហើយជាភារកិច្ចរបស់មនុស្សជាតិ។

សូមបញ្ជាក់ថានៅពេលដែលមាស សុខសោភា គម្រប់ខួបអាយុ៣៩ឆ្នាំ នៅឆ្នាំ២០២៣ សម្រាប់តារាស្រីលំដាប់ជូរមុខដែលរួមជំនាន់ជាមួយសោភា ក្នុងនោះពេជ្រ សោភា អាយុ៤០ឆ្នាំ,ឱក សុគន្ធកញ្ញា ៣៦ឆ្នាំអាយុ ខណៈសុគន្ធ និសា អាយុ៤០ឆ្នាំ ផងដែរ។ការកើនអាយុ១ឆ្នាំទៀតរបស់សុខសោភា នេះធ្វើឲ្យនាងកាន់តែបារម្ភច្រើនរឿងអត់ទាន់មានកូន១គ្រាប់នោះរឹតតែខ្លាំងថែមទៀតជាមិនខាន ព្រោះថាតាំងពីសោភា ចាប់ដៃជាមួយលោករ៉ាដា រយៈពេល១៦ឆ្នាំ(២០០៧-២០២៣) នោះមកនាងជ្រើសវិធីពន្យាកំណើតរហូតមកដោយសារតែខ្លាចប៉ៈពាល់ដល់អាជីពចម្រៀង ហេតុនេះហើយបើសោភា នៅតែមិនហ៊ានពពោះទៀតនោះនាងអាចនឹងប្រឈមគ្មានកូនជារៀងរហូតក៍ថាបាន។

តែអ្នកជំនាញសិល្បៈបានលើកឡើងថាដើម្បីឲ្យសុខសោភា បើកផ្លូវរឿងយកកូនប្រើនោះលុះត្រាណាតែនាងហ៊ានរៀបការលើកទី៣ ដោយធ្វើជាចំហ ទើបអាចទៅរួច ព្រោះមង្គលការដោយលាក់លៀមរបស់នាងទាំងពីរលើកគឺលើកទី១ការតាមបែបសាសនាគ្រីស្ទដោយគ្រាន់តែចូលព្រះវិហារមួយនៅកាណាដាកាលពីឆ្នាំ២០០៨ និងលើកទី២មង្គលការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ នោះពិតជាពិបាកឲ្យនាងពពោះជាមិនខាន ដោយសារតែអ្នកខ្លះនៅតែមិនជឿរថានាងធ្លាប់រៀបការមែនទែនឡើយ។ដោយឡែកលោករ៉ាដា ស្វាមីសោភា វិញលោកសម្របខ្លួនតាមសោភា ទាំងអស់ក្នុងនោះមានដូចជារឿងរៀបការ,ជ្រើសផលិតកម្មច្រៀង និងការស្លៀកពាក់របស់នាងជាដើម៕






